មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តប៉ៃលិន បើកមហោស្រពសិល្បៈកំណាព្យនិងចម្រៀងខ្មែរជាសកលលើកទី៤ឆ្នាំ២០១៦


(17-07-2016) ប៉ៃលិន៖ ​នៅ​មន្ទីរ​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ខេត្ត​ប៉ៃលិន​ល្ងាច​ថ្ងៃទី១៧ ​ខែកក្តដា ​ឆ្នាំ​២០១៦ ​មាន​ការរៀបចំ​ពិធី​បើក​មហោ​ស្រព​សិល្បៈ​កំណាព្យ ​និង​ចម្រៀង​ខ្មែរ​ ជា​សកល​លើក​ទី៤​ឆ្នាំ​២០១៦ ​ក្រោម​អធិបតីយ​ភាព​ ឯក​ឧត្តម​ កើត ​សុធា ​អភិបាល​ខេត្ត​ប៉ៃលិន ​លោក​ជំទាវ ​ជា ​លាប ​អភិបាល​រង​ខេត្ត​ប៉ៃលិន ​លោក​ជំទាវ​ ស៊ុម​ ហៀង​ ប្រធាន​សភា​ពាណិជ្ជ​កម្ម​ខេត្ត​ប៉ៃ​ លិន ​ព្រម​ទាំង​មាន​ការ​អញ្ចើញ​ចូល​រួម​ពី​សំណាក់​លោក​ លោក​ស្រី​ ប្រធាន​ អនុ​ប្រធាន​មន្ទីរ ​ព្រម​ទាំង​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​កុះ​ករ​។​

​លោក ​លឹម ​ប៉ុន​ហេង ​ប្រធាន​មន្ទីរ​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ខេត្តប៉ៃលិន​បាន​អោយ​ដឹងថា​៖​ការ​បើក​មហា​ស្រព​សិល្បៈ​កំណាព្យ ​និង​ចម្រៀង​ខ្មែរ​ជា​សកល​លើក​ទី៤​ឆ្នាំ​២០១៦​គឺ​ជា​ផ្តល់​ឱកាស​ដល់​បេក្ខ​ជន​ បេក្ខ​នារី​គ្រប់​ស្រទាប​អោយ​បាន​បញ្ចេញ​សមត្ថ​ភាព ​និង​ទេព្យ​កោសល្យ ​ក្នុង​ន័យ​ការ​ថែរក្សា​ការពារ​អភិរក្ស​ និង​អភិវឌ្ឍន៏​វប្បធម៌ ​សិល្បៈ​មិន​អោយ​បាត់​បង់ ​និង​ធ្វើ​ការ​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ​ទៅ​តាម​គ្រប់​មូល​ដ្ឋាន​អោយ​បាន​យល់​ជ្រាប​ និង​បង្កើត​ការ​យក​ចិត្ត​ទុក​ដាក់​នូវ​ប្រពៃណី​ទំនៀម​ទំលាប់​មរតក​ដែល​បុព្វបុរស​យើង​បាន​បន្សល់​ទុក​ជា​ច្រើន​គណនា​។​លោក​បន្តថា​៖​ការ​បើក​មហោ​ស្រព​សិល្បៈ​កំពាព្យ​ និង​ចម្រៀង​ខ្មែរ​ ជា​សកល​លើក​ទី៤​ឆ្នាំ​២០១៦​នេះ​មាន​រយៈ​ពេល​២ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី១៧​រហូត​ដល់​ថ្ងៃទី១៨​ខែ​កក្តដា​ ឆ្នាំ​២០១៦​ដែល​បេក្ខជន ​បេក្ខ​នារី​ប្រឡង​ចំនួន​២៨នាក់​ ស្រី១០នាក់ ​មាន​ចំនួន​៤ផ្នែក​គឺ​ ទី១/​ផ្នែក​ចំរៀង​សម័យ​ចំនួន​១៣នាក់ ​ទី២/​ផ្នែក​ចំរៀង​ប្រពៃណី​ចំនួន​១១នាក់ ​ទី៣​/ផ្នែក​ស្មូត​ចំនួន​៣នាក់​ ទី៤/​ផ្នែក​បាសាក់​ចំនួន​០១នាក់​។

​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏ថា​៖​ការរៀប​ចំបើក​មហា​ស្រព​ក្រោម​ប្រធាន​បទ​សិល្បៈ​កំណាព្យ ​និង​ចំរៀង​ខ្មែរ​សកល​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ក៏​ដូច​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ក្នុង​ការ​ពង្រឹង​ពង្រីង​ធន​ធាន​វប្បធម៌​ជាតិ​អោយ​មាន​ការ​រីក​ចំរើន​ជា​បន្ត​បន្ទាប់ ​ហើយ​ជា​ពិសេស​គឺ​ការ​ថែរក្សា​ការពារ​កុំ​អោយ​បាត់បង់​។​ឯក​ឧត្តម​បន្តថា​៖​មហា​ស្រព​ថ្ងៃនេះ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​សំរាប់​ខេត្ត​ប៉ៃលិន​របស់​យើង ​ដែល​ផ្អែក​ទៅ​លើ​មូល​ដ្ឋាន​ធន​ធាន​មនុស្ស​ដែល​មាន​ស្រាប់​នៅ​ខេត្ត​តែ​ម្តង ​ ជាពិសេស​ដើម្បី​រំលឹក​ដល់​គុណ​នុប​ការៈ​ ដ៏​សំបូរ​បែប​របស់​បុព្វ​បុរស​ខ្មែរ​យើង​គ្រប់​ជំនាន់ ​ព្រម​ទាំង​លើក​កម្ពស់​នៃ​ការ​បណ្តុះ​ស្មារតី​កូន​ខ្មែរ​គ្រប់​រូប​អោយ​ចូល​រួម​សកម្ម​ភាព​ថែរក្សា​ការពារ​មរតក​វប្បធម៌​អរូបីយ​អោយ​បាន​គង់​វង្ស​ រុង​រឿង ​ថ្កើង​ថ្កាន​ជា​ឧត្តម​ដើម្បី​ជា​ប្រយោជន៏​យើង​ជា​រៀង​រហូត​។ ​ឯក​ឧត្តម ​សំណូម​ដល់​បេក្ខ​ជន​បេក្ខ​នារី​ត្រូវ​ខិត​ខំ​បញ្ចេញ​អោយ​អស់​ពី​សមត្ថភាព​ដើម្បី​ទទួល​បាន​លំដាប់​ថ្នាក់​ទៅ​ប្រកួត​ប្រជែង​នៅ​ថ្នាក់​ជាតិ​បន្ត​ទៀត​ ។​

cpp-17-07-2016-013 cpp-17-07-2016-014 cpp-17-07-2016-015 cpp-17-07-2016-016vv

[youtube id= “KX5Ujk4rM6w”]