គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនផ្សព្វផ្សាយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់និងនិតិវិធីចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីឆ្នាំ២០១៦ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ឆ្នាំ២០១៧


​(16-07-2016) ប៉ៃលិន៖ នៅព្រឹក ​ថ្ងៃទី១៦ ​ខែកក្កដា ​ឆ្នាំ​២០១៦ ​ឯក​ឧត្តម ​អ៊ី ​ឈាន​ ប្រធាន​ក្រុម​ការងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្ត​ប៉ៃលិន ​បាន​រៀប​ចំពិធី​ផ្សព្វ​ផ្សាយ​ខ្លឹមសារ​សំខាន់ៗ ​នៃ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ ​និង​បទ​បញ្ជា​នីតិវិធី​ក្នុង​ការ​ចុះបោះឆ្នោត​ ជូន​ដល់​សមាជិក ​សមាជិកា​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន​ ​។​

​ពិធី​នេះ ​មាន​ការ​ចូលរួម​ពី ​គណៈ​កម្មាធិការ​គណ​បក្ស​ខេត្ត ​សាខា​បក្ស​មន្ទីរ​ អង្គភាព​ជុំវិញ​ខេត្ត​ គណៈកម្មា​ធិការ​គណ​បក្ស​ក្រុង ​ស្រុក ​ឃុំ ​សង្កាត់ ​និង​សាខា​បក្ស​ភូមិ ​សរុប​ចំនួន ​២៣៥នាក់ ​។ ​ពិធី​នេះ​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​កសាង​សមត្ថភាព​ដល់​មន្រ្តី ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​អំពី​គោលការណ៍​សំខាន់ៗ​នៃ​ច្បាប់​បោះឆ្នោត​ អប់​រំ​ផ្សព្វ​ផ្សាយ​ដល់​ក្រុម​ការងារ​គណ​បក្ស​គ្រប់​ថ្នាក់ ​បាន​យល់​ដឹង​ពី​គោលការណ៍ ​បែប​បទ ​នីតិវិធី​នៃ​ច្បាប់​បោះឆ្នោត​ ពង្រឹង​សមត្ថ​ភាព​ដល់​មន្រ្តី​គណ​បក្ស​ក្នុង​ការ​ការពារ​ភាព​ត្រឹម​ត្រូវ​ផ្នែក​ច្បាប់​ដល់​គណ​បក្ស​ ក៏​ដូច​សមាជិក​បក្ស​ និង​អ្នក​គាំទ្រ​គណ​បក្ស ​ក្នុង​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​។​ហើយ​បន្ទាប់​ពី​ធ្វើ​បាន​ធ្វើ​បទ​បង្ហាញ​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ ការ​ចុះឈ្មោះ​បោះឆ្នោត​ ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី ​សម្រាប់​បោះឆ្នោត​ក្រុម​ប្រឹក្សា ​ឃុំ ​សង្កាត់​ឆ្នាំ​២០១៧​ និង​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ឆ្នាំ ​២០១៨​ខាង​មុខ​នេះ​រួច​មក​

​ឯក​ឧត្តម ​កើត ​សុធា ​ប្រធាន​គណ​កម្មា​ធិការ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន​ បាន​មាន​ប្រសាសន៍ថាៈ​  ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​និង​និតិវិធី​ចុះ​ឈ្មោះ​ក្នុង​បញ្ជីឈ្មោះ​អ្នក​បោះឆ្នោត​ឆ្នាំ​២០១៦ ​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា ​ឃុំ ​សង្កាត់​នាថ្ងៃ​ទី៤​មិថុនា​ឆ្នាំ២០១៧ ​ពិត​ជាមាន​សារៈ​សំខាន់​ណាស់​សំរាប់​ក្រុម​ការងារ​ចុះ​ជួយ​ភូមិ ​ឃុំ ​សង្កាត់ ​ក្រុង ​ស្រុក ​អោយ​បាន​យល់​ជ្រួត​ជ្រាប​ស្តីពី​ច្បាប់​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី ​ដើម្បី​ផ្សព្វ​ផ្សាយ​ជូន​ប្រជា​ពល​រដ្ឋ​នៅ​មូល​ដ្ឋាន​អោយ​ពួក​គាត់​បាន​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​ដែល​នឹង​ចាប់​ផ្តើម​នៅថ្ងៃ​ទី១កញ្ញា​ដល់​ថ្ងៃទី​២៩​វិច្ឆិការ​ឆ្នាំ​២០១៦​នាពេល​ខាង​មុខ​នេះអោយ​បាន​គ្រប់ៗ​គ្នា​។​

​ក្នុង​ឱកាស​នោះ​ឯក​ឧត្តម​ អ៊ី ​ឈាន ​បាន​ធ្វើ​ការ​សំណេះ​សំណាល​ និង​នាំ​បណ្តាំ​ផ្ញើ​សួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ​ហ៊ុន​ សែន ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​ជូន​ដល់​សមា​ជិក​ សមា​ជិកា​អង្គពិធី​ និង​សមា​ជិក​ សមា​ជិកា​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន​ទាំង​មូល​ផង​ដែរ​ ។ ​ ឯក​ឧត្តម​ អ៉ី​ ឈាន ​បាន​ធ្វើ​ការ​ណែនាំ​ ដល់​ក្រុម​ការងារ​គ្រប់​លំដាប់​ថ្នាក់ ​ត្រូវ​ចុះ​ផ្ទាល់​ដល់​មូល​ដ្ឋាន​ ឃុំ​ សង្កាត់ ​និង​ភូមិ​ដើម្បី​ជួយ​ជំរុញ​ដល់​សមាជិក​បក្ស​ទាំង​អស់​ទូទាំង​ខេត្ត ​បាន​បំពេញ​បែប​បទ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូថ្មី​ឲ្យ​បាន​គ្រប់ៗគ្នា ​ដើម្បី​ជា​ជំនួយ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ​នា​ពេល​ខាង​មុខ ​។ ​ជា​មួយ​គ្នា​នេះ​ ឯក​ឧត្តម ​បាន​ជម្រុញ​ឲ្យ​ផ្សព្វផ្សាយ​ដល់​សមា​ជិក​បក្ស ​និង​មហា​ជន ​ឲ្យ​បាន​យល់​ជ្រួត​ជ្រាប​ អំពី​សភាពការណ៍​ថ្មីៗ​ដែល​កំពុង​វិវត្តន៍​នៅ​ក្នុង​សង្គម​ ដើម្បី​កុំ​ឲ្យ​មាន​ការ​ចាញ់​បោក​ឧបាយកល​បោក​ប្រាស់​របស់​គណ​បក្ស​នយោបាយ​មួយ​ចំនួន ​ដែល​តែង​តែ​ បំភ្លើស​ បំប៉ោង ​បំភាន់​មតិ​ជាតិ ​និង​អន្តរ​ជាតិ​ ពី​សភាពការណ៍​ក្នុង​សង្គម​ ដោយ​ធ្វើ​ការ​ញុះញង់​លាប​ពណ៌​មក​លើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​ជា​បន្ត​បន្ទាប់​ ។​

​ក្នុង​ឱកាស​នោះ​ដដែល​ ឯក​ឧត្តម ​អ៊ី​ ឈាន ​បាន​បង្ហាញ​ពី​ជំហរ​ដ៏រឹ​ងមាំរ​បស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ​គឺ​ថែរក្សា​ការពារ​ នូវ​សុខ​សន្តិភាព ​និង​ស្ថេរភាព​នយោបាយ​ជូន​ប្រជា​ជន​ និង​ប្រទេស​ជាតិ​ទាំង​មូល​ ព្រម​ទាំង​បន្ត​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​កាន់​តែ​រីក​ចម្រើន ​ប្រកប​ដោយ​និរន្តរ​ភាព ​ផង​ដែរ ​។​

cpp-16-07-2016-001 cpp-16-07-2016-002 cpp-16-07-2016-003 cpp-16-07-2016-004 cpp-16-07-2016-005 cpp-16-07-2016-006vv

[youtube id= “tgYkptuhCto”]