ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ទួលល្វា ប្រជុំផ្សព្វផ្សាយសេចក្តីថ្លែងការរួមរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ


(14-05-2015) ប៉ៃលិន៖ ​ល្ងាច​ថ្ងៃ​ទី​១៤​ ខែ​ឧសភា​ ឆ្នាំ​២០១៥​ លោក ​ឌិន គឹម​ ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​សង្កាត់​ទួលល្វា​ បាន​អញ្ជើញ​បើក​កិច្ច​ប្រជុំ​ជា​មួយ​ប្រធាន​ក្រុម​គណបក្ស​សង្កាត់​ និង​ក្រុម​បក្ស​ភូមិ​ទាំង​អស់​ក្នុង​សង្កាត់​ទួលល្វា​ ដើម្បី​ ផ្សព្វផ្សាយ​សេចក្តី​ថ្លែងការ​រួម​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ស្តី​ពី​ការ​អនុវត្ត​វប្បធម៌​សន្ទនា​ពិភាក្សា​រៀបចំ​សមាសភាព​សមាជិក ​សមាជិការ ​ក្រុម​ការងា​បក្ស​ចុះ​ជួយ​ភូមិ​នានា​ក្នុង​សង្កាត់​ទួលល្វា​ និង​ពិភាក្សា​រៀបចំ​កសាង​ក្រុម​ការងារ​យុវជន​គណបក្ស​ក្នុង​សង្កាត់​ទួលល្វា​ដើម្បី​ជា​កំលាំង​ស្នូល​ ពង្រឹង​ ពង្រីក​សមាជិក​កប្ស​ក្នុង​សង្កាត់​អោយ​រឹង​មាំ​ថែម​ទៀត។

​លោក​ ឌិន គឹម​ ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​សង្កាត់​ទួលល្វា​បាន​មាន​ប្រសាសន៍​ថា​ សេចក្តី​ថ្លែងការណ៍​រួម​រវាង​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ ​ស្តី​ពី​ការ​អនុវត្ត​វប្បធម៌​សន្ទនា​មាន​៧ចំណុច​ដូច​ជា​ ទី១​-ស្មោះត្រង់​នឹង​គ្នា​ យក​វប្បធម៌​សន្ទនា​ធ្វើ​ជា​មូលដ្ឋាន​ ក្នុង​ការ​ពិភាក្សា​ដោះ​ស្រាយ​ដោយ​សន្តិ​វិធី​នូវ​រាល់​បញ្ហា​ជាតិ​ និង​សង្គម​ ដែល​ភាគី​ទាំង​ពីរ​អាច​មាន​ទស្សនៈ​មិន​ទាន់​ស្រប​គ្នា។ ទី២​ គោរព​ និង​អោយ​តំលៃ​គ្នា​ទៅវិញ​ ទៅមក​ ។ ទី៣​ ជៀស​វាង​អោយ​ខាង​តែ​បាន​នូវ​ការ​ញោះញង់​ ការ​លាប​ពណ៌​គ្នា​ ការ​ប្រើ​ពាក្យ​អសុរោះ ​និង​ការ​ជេ​ប្រមាថ​គ្នា​ ដូច​ជា​ប្រើ​ពាក្យ​ អា​ក្បាល​យួន​ខ្លួន​ខ្មែរ  ​អា​ក្បត់​ជាតិ​អា​លក់​ជាតិ​អា​មេ​ចោរ​ អា​កូន​ចោរ​ជា​ដើម។ ​ទី៤ ​ជៀស​វាង​ការ​គំរាម​កំហែង​ ការ​បំភ័យ​តាម​គ្រប់​រូបភាព​ដូច​ជា​ប្រើ​ពាក្យ​ចាប់​ដាក់​គុក​សង្រ្គាម​នឹង​កើត​ឡើង​ជា​ដើម។​ ទី៥ ​លុប​បំបាត់​ចោល​នូវ​គំ​និត​នៃ​ការ​គុំគួន​ សងសឹក​គ្នា​ បញ្ចប់​នូវ​នយោបាយ​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​ ទឹក​ហោច​ ស្រមោច​ស៊ី​ត្រី។​ ទី៦ ​លុប​បំបាត់​ចោល​នូវ​នយោបាយ​ប្រកាន់​ពូជសាសន៍​និង​នយោបាយ​ជ្រុល​និយម។​ទី៧ ​អប់​រំណែ​នាំ​ជា​ប្រចាំ​ដល់​មន្រ្តី​គណបក្ស ​សមាជិក​ សមាជិកា​ និង​អ្នក​គាំទ្រ​បក្ស​រៀងខ្លួន​ចាប់​តាំង​ពី​ថ្នាក់​ជាតិ​ ដល់​ថ្នាក់​មូល​ដ្ឋាន​ អោយ​អនុវត្ត​ខ្លឹមសារ​ខាង​លើ​នេះ​អោយ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។ ​លោក​ឌិនគឹម​បាន​បន្ត​ថា​ ខ្លឹមសារ​ថ្លែងការ​រួម​របស់​គណបក្ស​ទាំង​ពីរ​នេះ ​យើង​នៅ​ថ្នាក់​មូល​ដ្ឋាន​ត្រូវ​ចូល​រួម​អនុវត្ត​ អោយ​បាន​ល្អ ​និង​ត្រូវ​ណែនាំ​បន្ត​ដល់​សមាជិក​សមាជិការ​បក្សរ​បស់​យើង​ កុំ​អោយ​អនុវត្ត​អ្វី​ផ្ទុយ​ពី​សេចក្តី​ថ្លែងការណ៍​ រួម​របស់​គណបក្ស​ទាំង​ពីរ ​ហើយ​បើ​មាន​បញ្ហា​រំលោភ​បំពាន​ដោយ​ប្រការណ៍​ណាមួយ​ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នេះ ​យើង​ត្រូវ​ដោះ​ស្រាយ​សម្រប​សម្រួល​គ្នា​អោយ​បាន​ល្អ។

ទាក់​ទង​ទៅ​នឹង​ការ​បង្កើត​យុវជន​គណបក្ស ​និង​ការ​រៀបចំ​សមាសភាព​សមាជិក ​សមាជិការ​ក្រុម​ការ​ងារ​ចុះ​ជួយ​ភូមិ​នានា​ក្នុង​សង្កាត់​ទួល​ល្វា​ លោក​ ឌិនគឹម ​បានមាន​ប្រសាសន៍​ថា ​លោក​ប្រធាន​ភូមិ​ លោក​ចៅ​សង្កាត់​ត្រូវ​ប្រញ៉ាប់​ធ្វើ​បញ្ជី​ឈ្មោះ​ អោយ​បាន​ច្បាស់​លាស់ បញ្ជូន​មក​ក្រុម​ការងារ​ចុះ​ជួយ​សង្កាត់​ដើម្បី​ធ្វើ​ការ​សំរេច​ នឹង​បាន​ចូល​រួម​ក្នុង​ការ​អនុវត្ត​ការងារ​របស់​គណបក្ស​យើង​អោយ​ទទួល​បាន​ជោគជ័យ ​សំរាប់​ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ ។

14-05-2015-001 14-05-2015-002 14-05-2015-003 14-05-2015-004 14-05-2015-005 14-05-2015-006

[youtube id= “qh7k0_I4JVg”]