(15-07-2016) ប៉ៃលិន៖ នៅសាលប្រជុំសាលាខេត្តប៉ៃលិនថ្ងៃទី១៥កក្តដា ឆ្នាំ២០១៦ រដ្ឋបាលខេត្តប៉ៃលិនបានប្រកាសតែងតាំង ផ្លាស់ប្តូ និងប្រគល់ភារកិច្ចថ្មីដល់មន្ត្រីរដ្ឋបាលខេត្តចំនួន៣១នាក់ក្រោមអធិបតីភាព ឯកឧត្តម ឡីចាន់ ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន ។
លោក ហែម រិទ្ធី នាយករដ្ឋបាលខេត្តបានអានដីការស្តីពីការតែងតាំង ផ្លាស់ប្តូ និងប្រគល់ភារកិច្ចជូនមន្រ្តីរាជការគឺ៖ប្រការ១/ការផ្លាស់ប្តូរភារកិច្ចមន្ត្រីមានចំនួន៣រូប ដើម្បីបំរើការងារនៅទីចាត់ការរដ្ឋបាល និងទីចាត់ការផែនការនិងវិនិយោគ ។ប្រការទី២ ការតែងតាំងមុខតំណែងមន្ត្រីរាជមានចំនួន០៧រូប សំរាប់បំរើការងារនៅទីចាត់ការហិរញ្ញវត្ថុ ទីចាត់ការអន្តរវិស័យ ទីចាត់រដ្ឋបាល ទីចាត់ការគ្រប់គ្រងធនធានមនុស្ស និងទីចាត់ការផែនការនិងវិនិយោគ ។ប្រការទី៣ ការប្រគល់ភារកិច្ចជូនមន្រ្តីរាជការមានចំនួន២០ រូប សំរាប់បំរើការងារនៅទីចាត់ការរដ្ឋបាល ទីចាត់ការផែនការនិងវិនិយោគ ទីចាត់ការគ្រប់គ្រងធនធានមនុស្ស ទីចាត់ការហិរញ្ញវត្ថុ និងទីចាត់ការអន្តរវិស័យ។ក្នុងនោះ បានតែងតាំងមុខតំណែងលោកសែត វិចិត្រ ទៅជាអនុប្រធានអង្គភាពលទ្ធកម្មសាលាខេត្ត ប៉ៃលិន។
ឯកឧត្តមកើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏ណែនាំដល់ មន្រ្តីរដ្ឋបាលខេត្តដែលបានតែងតាំង ផ្លាស់ប្តូរ និងប្រគល់ភារកិច្ចថ្មីអោយ ខិតខំប្រឹងប្រែងធ្វើការងារ ទៅតាមបទដ្ឋាន និងតាមយុទ្ធសាស្រ្ត នានា របស់រាជរដ្ឋាភិ បាលបានល្អ និង ត្រូវប្រកាន់ខ្ជាប់នូវ គោលការណ៏គ្រឹះនៃក្រមសីលធម៌មន្រ្តីរាជការស៊ីវិល ប្រកាន់ខ្ជាប់នូវតួនាទី និងភារកិច្ចស្នូលរបស់ខ្លូន ត្រូវមានឥរិយាការងារទន់ភ្លន់ ម៉ឺងម៉ាត់ មានការទទួលខុសត្រូវ មានភាពស្មោះត្រង់ មានតម្លាភាព មានសាមគ្គីភាពផ្ទៃក្នុងអោយបានរឹងមាំ ត្រូវធ្វើការលើកទឹកចិត្តមន្រ្តី និងបុគ្គលិកក្រោមឱវាទ បង្កើតឆន្ទៈក្នុងការបំពេញការងារ និងត្រូវបន្តធ្វើការសិក្សាស្រាវជ្រាវរាល់ពិភពឯកសារ និងធ្វើការយកចិត្តទុកដាក់ធ្វើការបណ្តុះបណ្តាលបង្កើនសមត្ថភាព វិជ្ជាជីវៈសំដៅធ្វើការងាររបស់អង្គភាពដោយរលូន និងមានប្រសិទ្ធិភាព សំរេចនូវគោលដៅរួមនៃការផ្តល់សេវាសាធារណៈគឺបំរើប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើឡើង។ទន្ទឹមនេះនេះមន្ត្រីរដ្ឋបាលសាលាខេត្តនិងមន្ទីរស្ថាប័នទាំងអស់ត្រូវសហការនិងសម្រប់សម្រួលការងារជាមួយនិងមន្រ្តីដែលបានតែងតាំង ផ្លាស់ប្តូរ និងប្រគល់ភារកិច្ចថ្មី អោយបានល្អ ដើម្បីសំរេចបាននូវការអភិវិឌ្ឍន៏តាមបែបប្រជាធិបតេយ្យ វិមជ្ឈការ និងសហវិមជ្ឈការដើម្បីប្រជាប្រយោជន៏ជូនសាធារណៈ ក្នុងមូលដ្ឋានខេត្ត/ក្រុង/ស្រុក។
[youtube id= “5GK_hh8sEfY”]