ឯកឧត្តម អ៊ី ឈាន អញ្ជើញជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាដែលជាថ្នាក់ដឹកនាំឃុំ សង្កាត់ និងសាខាបក្សភូមិទូទាំងខេត្តប៉ៃលិន


​(10-07-2016) ប៉ៃលិន៖ នៅ​ព្រឹក ​ថ្ងៃទី១០ ​ខែ​កក្កដា ​ឆ្នាំ២០១៦ ​នៅ​ទីស្នាក់​ការ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន ​ឯក​ឧត្តម ​អ៊ី ​ឈាន ​ប្រធាន​ក្រុម​ការងារ ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្ត​ប៉ៃលិន ​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់ ​ឯក​ឧត្តម ​កើត ​សុធា ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន ​និង​សមា​ជិក​សមា​ជិការ​គណ​កម្មាធិការ​គណ​បក្ស​ខេត្ត ​ បាន​អញ្ជើញ​ជួប​សួរ​សុខ​ទុក្ខ​ និង​សំណេះ​សំណាល​ជា​មួយ​បង​សមាជិក ​សមាជិកា​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដែល​ជា​ថ្នាក់​ដឹកនាំ​ឃុំ ​សង្កាត់ ​និង​សាខា​បក្ស​ភូមិ​ទូទាំង​ខេត្ត​ប៉ៃលិន ​ក្នុង​នោះ​ក៏​មាន​ការ​ចូល​រួម​ពី ​សមា​ជិក ​សមា​ជិកា​គណៈ​កម្មាធិការ​គណ​បក្ស​ខេត្ត ​សាខា​បក្ស​មន្ទីរ​ អង្គភាព ​គណៈ​កម្មាធិការ​គណ​បក្ស​ក្រុង ​ស្រុក​ និង​ឃុំ ​សង្កាត់​ទាំង៨ ​និង​សាខា​បក្ស​ភូមិ ​សរុប​ចំនួន​ ២៥៥នាក់​ ។​

​ដោយ​ការ​ជួប​សំណេះ​សំណាល​នេះ ​ដើម្បី​ផ្សព្វ​ផ្សាយ ​នូវ​ព្រឹត្ត​ការណ៍​នយោបាយ​វិវឌ្ឍន៍​ក្នុង​សង្គម​ថ្មីៗ ​ដើម្បី​ឲ្យ​ថ្នាក់​ដឹកនាំ​របស់​គណ​បក្ស​ក្នុង​មូល​ដ្ឋាន​បាន​ជ្រួត​ជ្រាប​ និង​រំលឹក​ឡើង​វិញ​នូវ​ការតស៊ូ ​ក្នុង​ការ​កសាង​ប្រទេស​ជាតិ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​តាំង​ពី​អតីត​កាល​រហូល​ដល់​បច្ចុប្បន្ន​ មាន​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ​ជូន​ជាតិ​មាតុ​ភូមិ ​បាន​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​រស់នៅ​ប្រកប​ដោយ​សុខ​សន្តិភាព ​ទទួល​ជីវ​ភាព​កាន់​តែ​ល្អ​ប្រសើរ​ឡើង ​និង​ដើម្បី​បង្កើន​ភាព​ស្និទ្ធ​ស្នាល ​សាម​គ្គី​ភាព​ផ្ទៃ​ក្នុង​របស់​បក្ស​បន្ថែម​ទៀត​ ។​

​ក្នុង​ឱកាស​នោះ​ ឯក​ឧត្តម​ អ៊ី ​ឈាន ​បាន​ផ្តាំផ្ញើរ​ដល់​សមាជិក ​សមាជិ​ការ​បស់​គណ​បក្ស​ទាំង​អស់ ​ត្រូវ​ខិត​ខំប្រឹង​ប្រែង ​និង​ត្រៀម​ខ្លួន​រក្សា​ប្រៀប​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ ឃុំ ​សង្កាត់​អាណត្តិ​ទី៤ ​នា​ពេល​ខាង​មុខ ​និង​ធ្វើ​ការ​ជម្រុញ​ដល់​សមាជិក ​សមាជិការ​បស់គណ​បក្ស​ឲ្យ​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ​ហើយ​សូម​ឲ្យ​គណ​បក្ស​មូល​ដ្ឋាន​ឃុំ ​សង្កាត់ ​សាខា​បក្ស​ភូមិ ​ត្រូវ​ផ្សព្វ​ផ្សាយ​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​កុំ​ឲ្យ​ចាញ់​បោក​អ្នក​នយោ​បាយ​ដែល​តែង​តែ​ដើរ​ឃោសនា​បោក​ប្រាស់​ ញុះញង់​ និង​សន្យា​ខ្យល់ ​មិន​ដែល​បាន​ធ្វើ​អ្វី​ ដើម្បី​សង្គម​ និង​ប្រជា​ជន​សោះ ​គឺ​មាន​តែ​គណ​បក្ស​ប្រជា​ជន​តែ​មួយ​គត់​បាន​ជួយ​រាល់​ទុក្ខ​លំបាក​របស់​ប្រជា​ពល​រដ្ឋ ​គ្រប់​ពេល ​គ្រប់​ទីកន្លែង ​គ្រប់​ស្ថាន​ភាព ​គ្រប់​កាលៈ​ទេសៈ​ទាំង​អស់​ គឺ​នៅ​ជាប់​ជា​និច្ច​ជា​មួយ​ប្រជា​ជន ​រួម​សុខ ​រួមទុក្ខ ​ជា​មួយ​ប្រជា​ជន ​។ ​ឯក​ឧត្តម ​បាន​បន្ត​ទៀត​ថា​ យើង​ទាំង​អស់​គ្នា ​ជា​សមា​ជិក ​សមា​ជិកា​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​សូម​ប្តេជ្ញា​ដាច់​ខាត​  ថែរក្សា​ការពារ​នូវ ​សុខ​សន្តិភាព ​និង​សមិទ្ធ​ផល​នានា​របស់​ជាតិ ​ជូន​ប្រជា​ជន ​និង​ប្រទេស​ជាតិ ​ព្រម​ទាំង​ធ្វើ​ការ​អភិ​វឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​កាន់​តែ​សប្បូរ​សប្បាយ​ប្រកប​ដោយ​ចិរ​ភាព​ សម្រាប់​កូន​ចៅ​យើង​ជំនាន់​ក្រោយៗ​ទៀត ​ផង​ដែរ​ ។​

cpp-10-07-2016-001 cpp-10-07-2016-002 cpp-10-07-2016-003 cpp-10-07-2016-004 cpp-10-07-2016-005 cpp-10-07-2016-006vv

[youtube id= “7R9yMywH7pQ”]