(09-07-2016) ប៉ៃលិន៖ ថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម កើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន និងជាប្រធានក្រុមការងារចុះជួយឃុំស្ទឹងត្រង់ បានដឹកនាំក្រុមការងារចុះជួយឃុំមួយចំនួនទៀត អញ្ជើញចុះជួបសំណេះសំណាល ជាមួយលោកប្រធានបក្សឃុំ និងប្រធានក្រុមបក្សភូមិចំនួន៤ គឺ ៖ ភូមិបាយសី ភូមិអន្លង់រក្សា អូរកន្ធាងវ៉ា និងភូមិភ្នំក្រិញ ដើម្បីពង្រឹងសតិអារម្មណ៍សមាជីកសមាជិការគណបក្សប្រជាជនកម្ពុជាទាំងអស់ក្នុងឃុំ, ការងារធ្វើអត្តសញ្ញាណប័ណ្ណ , ការចុះបញ្ជីបោះឆ្នោត , ដើម្បីត្រៀមលក្ខណៈអោយបានគ្រប់គ្រាន់សំរាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០១៧ខាងមុខ។
ឯកឧត្តម កើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន និងជាប្រធានក្រុមការងារចុះជួយឃុំស្ទឹងត្រង់ បានមានប្រសាសន៍ថា ជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅពេលខាងមុខនេះ គឺវាអាស្រ័យលើយើងទាំងអស់គ្នា ជាអ្នករកសំលេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ លោកប្រធានបក្សឃុំ បក្សភូមិ សកម្មជនទាំងអស់ត្រូវធ្វើតែអំពើល្អ ជួយដល់ប្រជាពលរដ្ឋ នៅពេលដែលពួកគាត់ជួបទុក្ខលំបាក ពិសេសត្រូវបំរើសេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋរបស់យើងអោយបានល្អ។ ម៉្យាងទៀត ក្រុមបក្សឃុំ បក្សភូមិ ត្រូវអប់រំណែនាំដល់ប្រជាពលរដ្ឋក្នុងភូមិ ឃុំ អោយបានយល់ពីស្នាដៃ សមិទ្ធផលការងារដែលគណបក្សប្រជាជនកម្ពុជាសំរេចបានក្នុងអាណត្តិទទួលខុសត្រូវរបស់ខ្លួន ដូចជាការធ្វើផ្លូវ ស្ពាន ប្រឡាយទឹក វត្តអារាម មណ្ឌលសុខភាព ជាដើម ដើម្បីបំរើសេចក្តីសុខ ការប្រកបរបរចិញ្ចឹមជីវិតរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសការនាំមកនូវសុខសន្តិភាព ស្ថេរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នាំអោយមានការអភិវឌ្ឍន៍ ការរស់នៅដោយសុខសាន្តរបស់ប្រជាពលរដ្ឋយើង។
ឯកឧត្តម កើត សុធា ក៏បានណែនាំអោយប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តកម្មវិធីគោលនយោបាយ ភូមិ ឃុំមានសុវត្ថភាពរបស់រាជរដ្ឋាភិបាលអោយទទួលបានជោគជ័យ ដោយប្រជាពលរដ្ឋយើងមិនត្រូវ លេងល្បែងស៊ីសង បង្ករអំពើហឹង្សាក្នុងគ្រួសារ ហើយត្រូវរួមគ្នាទប់ស្កាត់អំពើចោលួច ចោរប្លន់ ការជួញដូរមនុស្ស ជួញដូរស្រ្តី និងកុមារ និងណែនាំបងប្អូន កូនចៅអោយជៀសឆ្ងាយពីគ្រឿងញៀន ពិសេសគឺត្រូវនាំគ្នាគោរពច្បាប់ចរាចរ , បើកបរត្រូវចេះយោគយល់គ្នា គោរពសិទ្ធ អទិភាពអ្នកដទៃ មិនត្រូវបើកបរហួសល្បឿនកំណត់ និងមិនត្រូវបើកបរក្នុងភាពស្រវឹងស្រាឡើយ៕
[youtube id= “9mP0kd2RFeo”]