(09-07-2016) ប៉ៃលិន៖ ថ្ងៃទី០៩កក្កដា ឆ្នាំ២០១៦ ឯកឧត្តម ឡី ចាន់ឆាយ អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន លោក រាម សាមាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំសាលាក្រៅ និងក្រុមការងារមួយចំនួនទៀតបានអញ្ជើញជួបសំណេះសំណាលជាមួយសកម្មជនគណបក្សសង្គ្រោះជាតិនៅឃុំសាលាក្រៅដែលបានមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាចំនួន១៦០នាក់ ។
លោក រាម សាមាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំសាលាក្រៅបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិយើងឈានឆ្ពោះទៅរកសុខសន្តិភាព ពេញលេញបរិបូរ និងមានការបង្រួបបង្រួមជាតិ ព្រមទាំងបានខិតខំស្តារ កសាងអភិវឌ្ឍន៍ប្រទេសជាតិ មានការរីកចំរើលើគ្រប់វិស័យ។ ជាក់ស្តែងខេត្តប៉ៃលិនយើងបន្ទាប់ពីទទួលបានសុខសន្តិភាពមកថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានខិតខំយកចិត្តទុកដាក់ កសាងនិងអភិវឌ្ឍន៍ សមិទ្ធផលនានាជាច្រើនសំរាប់សេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋដូចជា ផ្លូវ ស្ពាន ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រព័ន្ធធារាសាស្ត្រនិងសមិទ្ធផលផ្សេងៗជាច្រើនទៀត។
ឯកឧត្តម ឡី ចាន់ឆាយ អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនបានកោតសរសើដល់សកម្មជនគណបក្សសង្គ្រោះជាតិទាំងអស់ដែលបានមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាពេលនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវដើម្បីរួមសាមគ្គីគ្នាកសាងនិងអភិវឌ្ឍន៍ស្រុកភូមិក៏ដូចជាប្រទេសជាតិយើងអោយរីកចំរើនឡើងលើគ្រប់វិស័យ។ឯកឧត្តមបន្តថាៈកន្លងមកមានសកម្មជនខ្លះបានដើរឃោសនាបំភ្លៃការពិតបង្ខូចឈ្មោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក្នុងគោលបំណងបំផ្លិញបំផ្លាញសុខសន្តិភាព ការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ ដើម្បីបំរើផលប្រយោជន៍ក្រុមនិងបក្សពួករបស់គេ។ដូច្នេះសុំបងប្អូនកុំជឿការញុះញង់បោកប្រាស់របស់ពួកគេអោយសោះ ហើយត្រូវមានជំនឿជឿជាក់មកលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រោះថាគណបក្សប្រជាជនកម្ពុជារួមរស់ជាមួយប្រជាជនដឹងសុខដឹងទុក្ខប្រជាជន ជាពិសេសពេលណាប្រជាជនមានទុកលំបាកមានតែគណបក្សប្រជាជនកម្ពុជាទេបានជួយសង្គ្រោះប្រជាជនទាន់ពេលវេលា។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឡី ចាន់ឆាយ និងក្រុមការងារបានក៏បានប្រគេនទ័យទាននិងបច័យដល់ព្រះសង្ឃគង់នៅវត្តស្រែអន្ទាក់ផងដែរ។
[youtube id= “HGV4ntA_G38”]