ប្រជាពលរដ្ឋខ្វះខាតស្បៀងចំនួន៥៦គ្រួសារបានទទួលអំណោយពី លោកជំទាវស៊ុម ហៀង ប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន


​(09-07-2016) ប៉ៃលិន៖ នៅ​ព្រឹក ​ថ្ងៃទី៩ ​ខែកក្តដា ​ឆ្នាំ២០១៦ ​លោក​ជំទាវ ​ស៊ុំម ​ ហៀង​ ប្រធាន​សភា​ពាណិជ្ជ​កម្ម​ខេត្ត​ រួមដំណើរ​ដោយ​លោក​ជំទាវ ​ជា​ លាប​ អភិបាល​រង​ខេត្ត​ប៉ៃលិន ​លោក​ស្រី​សោមន្នី​រដ្ឋ​ ប្រធាន​មន្ទី​អភិវឌ្ឍន៏​ជនបទ​ និង​ព្រះ​គ្រូ​ធម្ម​កដ្នា​ធិរាជ ​សាន់ ​លី ​ព្រះ​មេគណៈ​ធម្ម​យុត្តិ​កនិកាយ ​ព្រះ​គ្រូ​អ៊ា ​សុផន ​ព្រះចៅ​អធិការ​វត្ត​ប៉ាហ៊ី ​ព្រះ​គ្រូ​សំរិទ្ធិ ​ធម្មោ ​ផាយ​រិទ្ធី​ចៅ​អធិកា​វត្ត​អូរអិល ​ព្រម​ទាំង​ អាជ្ញាធរ​មូល​ដ្ឋាន ​បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ ​និង​នាំ​យក​អំណោយ​ទៅ​ឧបត្ថម្ភ​ដល់​ ប្រជា​ពល​រដ្ឋ​ខ្វះខាត​ស្បៀង​ មាន​ចំនួន ​៥៦​គ្រួសារ​ ក្នុង​ភូមិ​វាល​ចែង ​ឃុំ​អូរ​អណ្តូង ​ស្រុក​សាលា​ក្រៅ ​និង​ភូមិ​អណ្តូង​ថ្ម ​ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​ ។​

​លោក​ជំទាវ​ ស៊ុំម ​ហៀង​ ប្រធាន​សភា​ពាណិជ្ជ​កម្ម​ខេត្ត​ប៉ៃលិន​បាន​អោយ​ដឹងថា​៖​អំណោយ​ដែល​ចែក​ជូន​បងប្អូន​ប្រជា​ពល​រដ្ឋ​នៅ​ពេល​នេះ​គឺ​មាន​ចំនួន​២ភូមិ​មាន​ចំនួន​៥៦គ្រួសារ​ ក្នុង​នោះ​គឺ​ភូមិ​វាល​ចែង​  ឃុំ​អូរ​អណ្តូង ​ដែល​មាន​ចំនួន​៤៦គ្រួសារ ​និង​ភូមិ​អណ្តូង​ថ្ម ​ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន​ ដែល​មាន​ចំនួន​១០គ្រួសារ​ ។​លោក​ជំទាវ​បន្តថា៖​អំណោយ​ទាំង​នេះ​គឺ​ជា​ថវិកា​របស់​លោក​ជំទាវ​ផ្ទាល់​ និង​ថ្នាក់​ដឹក​នាំ​ខេត្ត​ផង​ដែរ​ ​។​ដោយ​ក្នុង​១គ្រួសារ​ៗ​ទទួល​បាន​ អង្ករ​៥០ គីឡូ​ក្រាម ​មី១កេះ ​ទឹក​ត្រី១​ដប​ ប្រេង​ឆា១ដប​ ប៊ី​ចេង​១កញ្ចប់ ​ទឹក​សុទ្ធ​អង្គរពូរ៉ូ១កេះ ​និង​ថវិកា​២ម៉ឺន​រៀល​។​

​លោក​ជំទាវ ​ជា ​លាប ​អភិបាល​រង​ខេត្ត​ប៉ៃលិន​ បាន​មាន​ប្រសាសន៏​ពាំនាំ​បណ្តាំ​ផ្ញើរ​សាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់ ​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​ខេត្ត​ប៉ៃលិន ​ដែល​ឯក​ឧត្តម​ តែង​តែ​គិត​គូពី​សុខ​ទុក្ខ​បងប្អូន​ប្រជា​ពល​រដ្ឋ​ទូទាំង​ខេត្ត​ប៉ៃលិន​ មិន​បណ្តោយ​ឲ្យ​បងប្អូន​ប្រជា​ពល​រដ្ឋ​ណា​ម្នាក់​ខ្វះ​ខាត​ស្បៀង​ឡើយ ​ ​។​ ជាក់​ស្តែង​កន្លង​មក​ថ្នាក់​ដឹកនាំ​ខេត្ត​ក៏​ដូច​ជា​សប្បរជន​តែង​តែ​បាន​សហការ​គ្នា ​ជួយ​សង្រ្គោះ​ប្រជា​ពល​រដ្ឋ​រ​ងគ្រោះ​ គ្រប់​ហេតុការណ៍ ​និង​គ្រប់​ទី​កន្លែង ​ដោយ​មិន​ប្រកាន់​និន្នា​ការ​ សាសនា ​និង​នយោ​បាយ​ឡើយ ​។​ លោក​ជំទាវ ​បាន​អំពាវ​នាវ​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ និង​ក្រុម​គ្រួសារ ​ដោយ​រដូវ​នេះ​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ជា​មួយ​ខ្យល់​ និង​ផ្គររន្ទៈ ​ដែល​ងាយ​បង្ក​គ្រោះថ្នា​ក់​ជាយ​ថា​ហេតុ​។ ​បើមា​នហេតុ​ការណ៍​អ្វី​កើត​ឡើង​ចំពោះ​ក្រុម​គ្រួសារ​សូម​បង​ប្អូន​រាយការណ៍​ជូន​អាជ្ញាធ​រមូល​ដ្ឋាន ​មាន​មេភូមិ ​លោក​មេឃុំ ​ចៅ​សង្កាត់ ​ដែល​នៅ​ជិត​កៀក​ជា​មួយ​បងប្អូន​ផ្ទាល់ ​ដើម្បី​អោយ​ក្រុម​ការងារ​ ជួយ​ដល់​បងប្អូន ​ឆាប់​រហ័ស ​និង​ទាន់​ពេល​វេលា ​ ​។​ទន្ទឹម​នឹង​នេះ​បងប្អូន​ត្រូវ​ចេះ​ថែរទាំ​អនាម័យ​សុខ​ភាព ​គឺ ​រស់នៅ​ស្អាត ​ហូបស្អាត ​ផង​ដែរ ​។ ​លោក​ជំទាវ​ក៏​សូម​ថ្លែង​អំណរ​គុណ​ដល់​អាជ្ញាធរមូល​ដ្ឋាន​ មាន​ភូមិ​ ឃុំ ​សង្កាត់ ​ទាំង​អស់ ​ដែល​តែង​តែ​បាន​ចូល​រួម​សហការ​ និង​ជួយ​សង្រ្គោះ​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត​គ្រប់​ស្ថាន​ភាព ​គ្រប់​ហេតុការណ៍ ​ដោយ​យើង​នៅ​ជា​មួយ​ប្រជា​ជន​ រួ​មរស់​ជាមួយ​ប្រជា​ជន​ គ្រប់​កាលៈ​ទេសៈ​ ។

cpp-09-07-2016-001 cpp-09-07-2016-002 cpp-09-07-2016-003 cpp-09-07-2016-004vv

[youtube id= “D0JUOJq6scM”]​