ឯកឧត្តម កើត សុធា អភិបាលខេត្ត បានអញ្ជើញពិនិត្យមើលដំណើរការ សាងសង់អគាររដ្ឋបាលសាលាស្រុក


​(27-06-2016) ប៉ៃលិន៖ នៅ​ព្រឹក​ថ្ងៃទី២៧ ​ខែមិថុនា ​ឆ្នាំ២០១៦ ​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន ​រួម​ដំណើរ​ជា​មួយ​ លោក ​គង់​ដួង​ប្រធាន​មន្ទីរ​ព័ត៌មាន​ និង​មន្រ្តី​ជំនាញ ​មួយ​ចំនួន​ទៀត ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល  ​ដំណើរ​ការ​សាងសង់​អគារ​រដ្ឋ​បាល​សាលា​ស្រុក​ សាលា​ក្រៅ ​និង​អគារ​សាល​ប្រជុំ ​ស្ថិត​នៅ​ភូមិ​ភ្នំស្ពង់ ​ឃុំ​សាលាក្រៅ​ ស្រុក​សាលា​ក្រៅ ​ដែល​សព្វ​ថ្ងៃ​ក្រុម​ជាង​កំពុង​តែ​ដំណើរ​សាង​សង់​ឲ្យ​បាន​រួចរាល់ ​ទៅ​តាម​គម្រោង​ប្លង់​ច្ចេក​ទេស ​។​ អគារ​រដ្ឋ​បាល​សាលា​ស្រុក​សាលា​ក្រៅនេះ​  មាន​បណ្តោយ​២៨ម៉ែត្រ ​និង​ទទឹង​១២ម៉ែត្រ​មាន​កម្ពស់​ពីរ​ជាន់ ​ដែល​ចាប់​ផ្តើម​ដំណើរ​សាងសង់ ​ពីថ្ងៃ​ទី១៩ ​ខែកញ្ញា ​ឆ្នាំ​២០១៥​ រហូត​មក​ពេល​នេះ ​សាង​សង់​បាន​ប្រហែល​ជា​៧០%​ហើយ​។​

​ក្នុង​ឱកាស​អញ្ជើញ​ចុះពិ​និត្យ​មើល​ ដំណើរ​សាង​សង់​អគារ​រដ្ឋ​បាល​ស្រុក​សាលា​ក្រៅ   ​ ឯក​ឧត្តម ​កើត ​សុធា​អភិ​បាល​ខេត្ត ​បាន​មាន​ប្រសាសន៍ថា៖​ នេះ​ជា​សមិទិ្ឋ​ផល​ថ្មី​មួយ​ទៀត​ សម្រាប់​ប្រជា​ពល​រដ្ឋ ​និង​ មន្ត្រី​រាជ​ការ​ស្រុក​សាលា​ក្រៅ​ហើយ​អាគារ​រដ្ឋ​បាល​នេះ​ គឺជា​អាគារ​ដ៏​សំខាន់ ​សម្រាប់​មន្រ្តី​រាជ​ការ​យើង​មាន​កន្លែង​ធ្វើ​ការ​បាន​ល្អ​ផង ​និង​សម្រាប់​បំរើសេ​វា​សាធារណ:​ជូន​ប្រជា​ពល​រដ្ឋ​យើង​បាន​ទាន់​ពេល​វេលា​ផង ​។ ​ ឯក​ឧត្តម ​បន្ត​ទៀត​ថា​ រដ្ឋ​បាល​មូល​ដ្ឋាន​ មាន​ការងារ​ជា​ច្រើន ​ត្រូវ​បំរើ​ប្រជា​ពល​រដ្ឋ ​ដែល​ប្រជា​ពល​រដ្ឋ​យើង​ត្រូវ​ការ​ជា​ចាំ​បាច់​  ។ ​ដូច​នេះ​យើង​មាន​កន្លែង​ធ្វើ​ការ​ស្អាត​ហើយ ​ក៏​ត្រូវ​ខិតខំ​ធ្វើ​ការ​បំរើ​ប្រជា​ជន​យើង​ឲ្យ​បាន​ល្អ​ថែម​ទៀត។​

​ឯក​ឧត្តម ​ក៏​បាន​ណែនាំ ​ដល់​ក្រុម​ហ៊ុន​ម៉ៅ​ការ​សាង​សង់​សំណង់ ​នេះ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ សាង​សង់​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​គម្រោង​ប្លង់​បច្ចេក​ទេស  ​ហើយ​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្ពស់​បំផុត​ចំពោះសុ​វត្ថិភាព​ខ្លួន​យើង​ផង​ដែរ  ​ ​កុំ​ឲ្យមា​នការ​ធ្វេរ​ប្រហែស​ឲ្យសោះ​ នៅ​ពេល​ដែល​ធ្វើ​សំណង់​អគា​រខ្ពស់ៗ​ ខ្លាច​មាន​បញ្ហា​ណាមួយ​កើត​ឡើង​ជាយ​ថាហេតុ​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​។​

​ក្នុង​នោះ​ផង​ដែរ ​ឯក​ឧត្តម ​អភិបាល​ខេត្ត ​ក៏​បាន​ចែក​ជូន​សម្ភារៈ​គ្រឿង​ឧប​ភោគ​បរិភោគ​ ជូន​ក្រុម​ជាង​សាង​សង់ ​មាន​មី៣កេះ ​ទឹក​ផ្លែឈើ១កេះ ​និង​ទឹក​ស្អាត​អង្គពូរ៉ូ​ចំនួន​៣កេះ ​និង​ថវិការ ​២០០០ បាត​ផង​ដែរ​។​ ហើយ​ឯក​ឧត្តម ​ក៏​បាន​ជូប​សំណេះ​សំណាល​ ជា​មូយ​បងប្អូន​មន្ត្រី​រាជ​ការ​សាលា​ស្រុក ​និង​បុគ្គលិក​ជាប់​និង​សន្យា ​ព្រម​ទាំង​បាន​ណែនាំ​ ផ្ដាំផ្ញើរ​ ឲ្យ​ក្មួយៗ​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​បំរើ​ប្រជា​ពល​រដ្ឋ​យើង​ឲ្យ​បាន​ល្អ​បន្ត​ទៀត ​លើ​ការ​ផ្ដល់​សេវា​សាធារណ: ​ដែល​ជា​សេវា​តម្រូវ​ការ​ចាំបាច់​របស់​ប្រជា​ពល​រដ្ឋ​ ។​ឯក​ឧត្តម ​បាន​ឧបត្ថម្ភ​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​ក្នុង​ម្នាក់ ​៣០០០០ម៉ីន​រៀល​។​  បន្ទាប់​មក​ ឯក​ឧត្តម ​កើត ​សុធា ​និង​ មន្ត្រី​រួម​ដំណើរ​ ​ក៏​បាន​ទៅ​ពិនិត្យ​មើល​ប្រព័ន្ធ​ធារាសាស្រ្ត ​ទំនប់​បង្ហៀ​ទឹក​ស្ថិត​នៅភូមិ​ទំនប់ ​ឃុំ​ស្ទឹងត្រង់ ​ស្រុក​សាលាក្រៅ ​ផង​ដែរ​។​

cpp-27-06-2016-001 cpp-27-06-2016-002 cpp-27-06-2016-003 cpp-27-06-2016-004 cpp-27-06-2016-005 cpp-27-06-2016-006 cpp-27-06-2016-007 cpp-27-06-2016-008vv

[youtube id= “WsFjWMhIB-w”]