(08-05-2015) ប៉ៃលិន៖ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០១៥ លោក ស៊ុន យី ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងប៉ៃលិន បានដឹកនាំក្រុមការងារគណបក្សក្រុងបានអញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកអង្ករ និងថវិកាឧបត្ថម្ភដល់លោក នៅ វីន ជាអនុប្រធានភូមិបយ៉ាខា សង្កាត់បយ៉ាខា ដែលមានជម្ងឺទឹកនោមផ្អែមធ្ងន់ធ្ងរ ។
លោក នៅ វីន មានអាយុ៥៨ឆ្នាំ ជាអនុប្រធានភូមិបយ៉ាខា សង្កាត់បយ៉ាខា ក្រុងប៉ៃលិន កំពុងមានជម្ងឺប្រចាំកាយធ្ងន់ធ្ងរហើយត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរ ជាបន្តបន្ទាប់។ តែមកដល់ពេលនេះជម្ងឺគាត់មិនមានការប្រែប្រួលក្រុមគ្រួសារគាត់បានសំរេចចិត្តនាំយកមកសំរាកព្យាបាលជម្ងឺនៅផ្ទះវិញតែម្តង។
លោក ស៊ុន យី ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងប៉ៃលិនបានមានប្រសាសន៍ សម្តែងនូវក្តីអាណិតនិងសោកស្តាយចំពោះលោក នៅ វីន ជាអនុប្រធានភូមិ ម្នាក់មានស្នាដៃល្អក្នុងការបំរើប្រជាពលរដ្ឋកន្លងមក ។ប្រការនេះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាក្រុងប៉ៃលិន តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខដល់បងប្អូនមានជម្ងឺ គ្រប់ពេលវេលា។ជាក់ស្តែងពេលនេះគ្រាន់តែទទួលដំណឹងនេះភ្លាម ក្រុមការងារបក្សក្រុងបានមកសាកសួរសុខទុក្ខដល់លំនៅដ្ឋាន ដើម្បីសំដែងនូវមនោសញ្ចេតនាអនិតអាសូ និងលើកទឹកចិត្តដល់អ្នកជម្ងឺ ឲ្យខិតខំព្យាបាលខ្លួនឲ្យឆាប់ជាសះស្បើយ មិនត្រូវអស់សង្ឃឹមឡើយ ។
ក្នុងឱកាសនោះក្រុមការងារគណបក្សក្រុងប៉ៃលិន បានពាំនាំយកថវិកា(៣៥ម៉ឺនរៀល អង្ករ៥០គីឡូក្រាម មី៤កេះ ត្រីខ២យួ និងទឹកដោះគោ២ប្រអប់ទៅឧបត្ថម្ភដល់អ្នកជម្ងឺ ផងដែរ។
[youtube id= “vFDb9JnGQE4”]