(20-06-2016) ប៉ៃលិន៖ ថ្ងៃទី២០ខែមិថុនា ឆ្នាំ២០១៦ លោកជំទាវ ជាលាប អភិបាលរងខេត្តតំណាងឯកឧត្តមកើតសុធា អភិបាលខេត្តប៉ៃលិន រួមដំណើដោយ លោកស្រី សោ មន្នីរ័ត្ន ប្រធានមន្ទីរអភិឌ្ឍន៏ជនបទ លោកស្រី សាន់ សាវឿន ស្នងការរងខេត្ត លោកស្រី ប៉ុន គឹមហេង អនុប្រធានមន្ទីរសង្គមកិច្ច និងក្រុមការងារថ្នាក់ខេត្តជាច្រើននាក់ទៀត បាននាំយកសំភារៈជាស្បៀងអាហារចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាតស្បៀងចំនួន២២គ្រួសាររស់នៅភូមិស្លា និងភូមិបោសស្អំ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកជំទាវ ជា លាប អភិបាលរងខេត្តប៉ៃលិន ក្នុងនាម ឯកឧត្តម កើតសុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏ពាំនាំបណ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិនជូនចំពោះបងប្អូនទាំងអស់ថាគ្រប់កាលៈទេសៈទោះបីឯកឧត្តមអភិបាលខេត្តលោកជាប់រវល់ការងារជាច្រើនយ៉ាងណាក៏ដោយក៏ឯកឧត្តមនូវតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនជានិច្ច។លោកជំទាវបន្តថា៖ការលំបាករបស់ប្រជាពលរដ្ឋយើងគឺជាទុកលំបាករបស់ថ្នាក់នាំព្រោះថាថ្នាក់ដឹកនាំទាំងអស់មិនទុក្ខអោយប្រជាពលរដ្ឋយើងណាម្នាក់រងគ្រោះស្លាប់ដោយសារអត់បាយដោយមិនបានដោះស្រាយនោះទេ។ដូចជាក្នុងពេលនេះឯកឧត្តមអភិបាលខេត្តបានចាត់អោយក្រុមការងារថ្នាក់ខេត្តទាំងអស់នំាយកសំភារៈស្បៀងអាហារមកចែកជូនបងប្អូនដល់លំនៅដ្ឋានតែម្តង។ហើយកន្លងមកនេះក្រុមការងារថ្នាក់ខេត្តបានជួយដោះស្រាយការលំបាករបស់បងប្អូនយើងនៅគ្រប់ភូមិ/ឃុំ/សង្កាត់ទូទាំងខេត្តជាបន្តបន្ទាប់ដោយបាននាំយកអំណោយ ថវិកា សំភារៈគ្រឿងឧបភោគ បរិភោគជួយដល់ប្រជាពលរដ្ឋក្រីក្រជួបឧបត្តិហេតុផ្សេងៗដូចជាៈ គ្រោះភ្លើងឆេះផ្ទះ គ្រោះធម្មជាតិ រាំងស្ងួត ទឹកជំនន់ ស្ត្រីសំរាលកូនមានជីវភាពក្រីក្រ ជនចាស់ជរាគ្មានទីពឹង ជាដើម។លោកជំទាវបន្តទៀតថា៖ទោះបីសំភារៈស្បៀងអាហារយកមកចែកជូនបងប្អូននៅពេលនេះវាមិនគ្រប់គ្រាន់តាមការខ្វះខាតរបស់បងប្អូនក៏ពិតមែនតែក៏អាចជួយដោះស្រាយចំពោះការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលដែលអាចអោយបងប្អូនមានឱកាសទៅប្រកបមុខរបរផ្សេងៗបានប្រាក់កម្រៃយកមកដោះស្រាយជីវភាពបន្តទៀតផងដែរ។
លោកជំទាវបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់អនាម័យនិង អប់រំណែនាំកូនចៅ ព្រមទាំងក្រុមគ្រួសារ ដើម្បីបង្កា កុំឲ្យមានជំងឺឆ្លងផ្សេងៗ ជា ពិសេសត្រូវប្រុងប្រយ័ត្ននៅពេលមានភ្លៀងធ្លាក់ មានខ្យល់ កន្ត្រាក់ និងផ្គរន្ទះ។ទន្ទឹមនឹងនេះបើសិនបងប្អូនមានជំងឺអ្វីសូមអោយទៅព្យាបាលនៅមណ្ឌលសុខភាពអោយបានឆាប់បំផុត។ អំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋ២២គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ក២៥គីឡូក្រាម មី១៥កញ្ចប់ និង ទឹកសុទ្ធអង្គរពូរ៉ូ២កេះ ។
តមកលោកជំទាវជាលាប និងក្រុមការងារក៏បាននាំយកសំភារៈស្បៀងអាហារចែកជូនដល់អ្នកមីង នំ អាយុ៥៩ ឆ្នាំត្រូវជាភរិយាលោកពូ ម៉ាស សារ៉ុម អាយុ៦០ ឆ្នាំរស់នៅនៅភូមិត្រង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានជីវភាពក្រីក្រខ្វះខាតស្បៀងអាហារ។ក្នុងនោះដែរក៏បានចែកជូនដល់សំភារៈស្បៀងអាហារមានដូចជា៖អង្គរ២៥គីឡូក្រាម ទឹកត្រី២ដប មី១៥កញ្ចប់ និងទឹកសុទ្ធអង្គរពូរ៉ូចំនួន២កេះផងដែរ។
[youtube id= “HmoWbxShcf8”]