ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិនដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ អញ្ជើញគោរពវិញ្ញាណក្ខ័ន្ឋសព លោក ឡុង ណាត អតីត:សមាជិកក្រុមប្រឹក្សាក្រុងប៉ៃលិន


(13-06-2016) ប៉ៃលិន៖ ​ថ្ងៃទី​ ១៣ ​ខែមិថុនា ​ឆ្នាំ ​២០១៦ ​ឯក​ឧត្តម ​ឡី ​ចាន់​ឆាយ ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ ឯក​ឧត្តម​ កើត ​សុធា ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​ដឹកនាំ​លោក ​លោក​ស្រី ​ មន្ត្រី​រាជ​ការ​  លោក​មេ​បញ្ជា​ការ​ មេ​បញ្ជាការ​រង​ កង​កម្លាំង ​ប្រដាប់​អាវុធ  ​ អញ្ជើញ​គោរព​វិញ្ញាណ​ក្ខ័ន្ត​សព​លោក ​ឡុង​ ណាត ​អតីត: ​សមា​ជិក​ក្រុម​ប្រឹក្សា​ក្រុង​ប៉ៃលិន  ​ដែល​បាន​ទួល​មរណៈ​ភាព ​កាល​ពីថ្ងៃ​ទី ១០​ ខែមិថុនា ​ឆ្នាំ ​២០១៦ ​វេលា​ម៉ោង​ ៥:​២០នាទី ​ល្ងាច​ ក្នុង​ជន្មាយុ ៦៩ ​ឆ្នាំ​ដោយ​រោគ​ពាធ​នៅ​គេ​ដ្ឋាន​សព ​លោក ​ឡុង ​ណាត ​ស្ថិត​នៅ​ភូមិ​សួន​អំពៅ ​សង្កាត់​ប៉ៃលិន ​ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​ ​។​

​ឯក​ឧត្តម ​កើត ​សុធា ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន ​តំណាង​មន្រ្តី​រាជការ ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​ខេត្ត​ទាំង​អស់ ​បាន​សម្ដែង​នូវ​ការ​សោក​ស្តាយ​យ៉ាង​ក្រៃ​លែង​ចំពោះ​ការ​បាត់​បង់​អាយុ​ជីវិត​របស់​លោក​ឡុង ​ណាត ​ដែល​កន្លង​មក​ស្ទើរ​មួយ​ជីវិត​លោក​បាន​ល:​បង់​កម្លាំង​កាយ​ចិត្ត​ រួម​ចំណែក​យ៉ាង​សកម្ម ​បំរើ​ជាតិ​ប្រជា​ជន​រហូត​ដល់​ជីវិត​ចុង​ក្រោយ ​ ហើយ​លោក​ឡុង ​ណាត​ក៏​ជា​ស្វាមី​ ជា​ឳពុក​ ជាបង ​ជាប្អូន​ដ៏​ល្អ ​នៅ​ក្នុង​សង្គម​ ។ ​ឯក​ឧត្តម​សូម​ចូល​រួម​រំលែក​ទុក្ខ​ដ៏​ក្រៀម​ក្រំ​នេះ ​ជា​មួយ​ក្រុម​គ្រួសារ​សព ​និង​សូម​បួង​សួង​ដល់​វិញ្ញាណ​ក្ខ័ន្ឋ​លោក​ឡុង​ ណាត ​បាន​សោយ​សុខ​ក្នុង​សុគតិ​ភព​កុំ​បីខាន​។​

​នៅល្ងាច​ថ្ងៃ​ដដែល ​ ឯក​ឧត្តម ​ឡី ​ចាន់​ឆាយ ​ក្នុង​នាម​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ​ក៏​បាន​អញ្ជើញ​ផ្តល់​ភ្លើង​បូជា​សព ​ជូន​លោក​ ឡុង ​ណាត ​ដែល​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​ក្រុង​ ប៉ៃលិន ​និង​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​យ៉ាង​ច្រើន​កុះករ ​ពី​សាច់​ញាតិ​  មន្រ្តី​រាជ​ការ ​កង​កំលាំង​ប្រដាប់​អាវុធ​ និង​បងប្អូន​ប្រជា​ពល​រដ្ឋ ​ ដែល​ជា​ការ​ជូន​ដំណើរ​លើក​ចុង​ក្រោយ​សូម​ឲ្យ​វិញ្ញាណ​ក្ខ័ន្ឋ​លោក​ឡុង​ ណាត​ បាន​ទៅ​កាន់​សុគ​តិភព​៕​

cpp-13-06-2016-005 cpp-13-06-2016-006vv

[youtube id= “cw93WEDQjw4”]