(12-06-2016) ប៉ៃលិន៖ ព្រឹកថ្ងៃអាទិត្យទី១២ ខែមិថុនា ឆ្នាំ២០១៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំស្ទឹងកាច់ឯកឧត្តម កើត សុធា ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន រួមជាមួយលោក លោកស្រី ក្រុមការងារបក្សបានអញ្ជើញជួបសំណេះសំណាលជាមួយលោក លោកស្រីប្រធានបក្សភូមិ គ្រប់ភូមិក្នុងឃុំទាំង៤ នៃស្រុកសាលាក្រៅ ដើម្បីពង្រឹងការងារបក្ស និងលើកផែនការថ្មី ត្រៀមរៀបចំសម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ និងឆ្នាំ២០១៨។
ឯកឧត្តម កើត សុធា បានប្រសាសន៍ថា៖ នៅឆ្នាំ២០១៧ ខាងមុខនេះ នឹងមានការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ ដូចនេះ បក្សភូមិទាំងអស់ត្រូវពង្រឹងការងារបក្សបន្ថែមទៀតនិងត្រូវខិតខំបំរើប្រជាពលរដ្ឋដោយធ្វើអំពើល្អហើយក៏ត្រូវខិតខំក្ដាប់ឲ្យបាននូវបញ្ហាអ្វីដែលបងប្អូនប្រជាពលរដ្ឋត្រូវជាការចាំបាច់និងត្រូវដោះស្រាយ ជូនប្រជាពលរដ្ឋឲ្យបានឆាប់បំផុត ។បក្សភូមិនីមួយៗក៏ត្រូវផ្សព្វផ្សាយនិងជុំរុញប្រជាពលរដ្ឋយើងដែលមិនទាន់បានធ្វើ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឲ្យមកធ្វើ អត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់ៗគ្នាព្រោះថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរវាមានសារ:សំខាន់ទាំងសម្រាប់ការចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតនិងទាំងការដាក់ពាក្យរកការងារផ្សេងៗ បានធ្វើទៀតផងដែរ។
ទាក់ទងនិងការត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់នៅឆ្នាំ២០១៧ខាងមុខនេះ ឯកឧត្តមមានប្រសាសន៍ថា៖ដើម្បីសម្រេចបានជោគជ័យ នៅក្នុងការបោះឆ្នោតពេលខាងមុខបក្សភូមិ បក្សឃុំ នីមួយៗត្រូវបន្តពង្រឹងធ្វើការងារបក្សឲ្យបានល្អដោយអប់រំប្រជាពលរដ្ឋយើងឲ្យកាន់តែយល់ ពីការខិតខំប្រឹងប្រែងរបស់គណៈបក្សប្រជាជនកម្ពុជាយើង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិតាំងពីបាតដៃទទេ មានការរីកចម្រើនលើគ្រប់វិស័យមកទល់សព្វថ្ងៃនេះ។ ទន្ទឹមនិងនេះដែរក្រុមការងារបក្សចុះជួយតាមភូមិនីមួយៗត្រូវក្តាប់ស្ថិតិកម្លាំងបក្សឲ្យបានច្បាស់លាស់ ជាពិសេសយុវជនបក្សដែលជាកម្លាំងស្នូលហើយត្រូវកសាងកម្លាំងបក្សថ្មីបន្ថែមដើម្បីឲ្យការបោះឆ្នោតនៅឆ្នាំ២០១៧-២០១៨ ទទួលបានជ័យជំនះ។
ទន្ទឹមនេះដែរ ឯកឧត្តម ក៏បានស្នើឲ្យអាជ្ញាធរ នៅតាមភូមិនីមួយៗ ត្រូវជូយអប់រំប្រជាពលរដ្ឋឲ្យពួកគាត់ចូលរួម គោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នាហើយ ក៏ត្រូវចេះជួយពិនិត្យមើល តាមដានគ្រប់សកម្មភាពផ្សេងៗដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេស ត្រូវពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជៀសវាងការកើត មានឡើងក្មេងទំនើងការជូញដូរ និងការ ប្រើប្រាស់គ្រឿងញៀនការលេង ល្បែងស៊ីសងគ្រប់ប្រភេទហើយបើមានបញ្ហាអ្វី ត្រូវរាយការណ៍ ជូនមកថ្នាក់លើ ភ្លាម ដើម្បី មានវិធានការទប់ស្កាត់ដោះស្រាយបានទាន់ពេល។
[youtube id= “kEaAYXDBjsA”]