ឯកឧត្តម វេង សុធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ តោ ពិឡា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាក្រុមការងារអចិន្រ្តៃយ៍មូលនិធិរបស់ឯកឧត្តម ប៉ាន់សូ រសក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បាននាំយកអំណោយជាសម្ភារៈសិក្សាមួយចំនួនទៅចែកជូនដល់ក្មួយៗសិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូ នៅសាលាបឋមសិក្សា ស ខេង អូរតាវ៉ៅ ខេត្តប៉ៃលិន


​(08-06-2016) ប៉ៃលិន៖ រសៀល​ថ្ងៃទី ​០៨​ ខែមិថុនា ​ឆ្នាំ ​២០១៦ ​នៅ​សាលា​បឋម​សិក្សា ​ស ​ខេង​ អូរ​តាវ៉ៅ ​ ឯក​ឧត្តម​វេង​ សុធី ​អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​ពាណិជ្ជ​កម្ម ​និង​ជា​ក្រុម​ការងារ​អចិន្រ្តៃយ៍​មូល​និធិ​របស់​ឯក​ឧត្តម ​ប៉ាន់​សូរ ​សក្តិ ​រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម​លោក​ជំទាវ ​តោ ​ពិឡា ​ទីប្រឹក្សា​សម្តេច​ក្រឡា​ហោម​ ស ​ខេង ​ព្រម​ទាំង​ ឯក​ឧត្តម ​ឡី ​ចាន់ ​ឆាយ​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ​ អម​ដំណើរ​ដោយ​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត ​ប្រធាន​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត​ប្រធាន​សាខា​កាំកុង​ត្រូល ​បាន​នាំយក​សម្ភារៈ​សិក្សា​មួយ​ចំនួន​ទៅ​ចែក​ជូន​ដល់​ក្មួយៗ​សិស្សា​នុសិស្ស​និង​លោក​គ្រូ​អ្នកគ្រូ ​ដែល​ស្ថិត​នៅ​ភូមិ​ អូរ​តាវ៉ៅ ​សង្កាត់​អូរតាវ៉ៅ ​ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន​។​

​ឯក​ឧត្តម ​វេង ​សុធី ​អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​ពាណិជ្ជ​កម្ម​បាន​មាន​ប្រសាសន៍ថា​៖​ ការ​នាំយក​អំណោយ​សម្ភារៈ​មក​ចែក​ជូន​ក្មួយៗ​សិស្សា​នុសិស្ស​នៅ​ពេល​នេះ ​គឺ​ជា​ការ​យក​ចិត្ត​ទុក​ដាក់​ផ្ទាល់​ពី​សំណាក់​ឯក​ឧត្តម ​ប៉ាន់​សូរ​ សក្តិ ​រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម ​និង​ថ្នាក់​ដឹក​នាំ​ខេត្ត​ប៉ៃលិន​ដើម្បី​ជួយ​ពង្រឹង​ការ​អប់​រំ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ទាំង​មូល​អោយ​កាន់​តែ​មាន​គុណ​ភាព​និង​ប្រសិទ្ធ​ភាព​។ ​ឯក​ឧត្តម​មាន​ប្រសាសន៏ថា ​សមិទ្ធផល​នានា​ដូច​ជា​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ផ្លូវ​ថ្នល់ ​មន្ទីរ​ពេទ្យ​ វត្ត​អារ៉ាម ​អាគារ​សាធារណៈ ​ផ្សេងៗ​ ជា​ពិសេស​សាលា​រៀន ​គឺ​ដោយ​សារ​មាន​ការ​ដឹកនាំ​ដ៏​ត្រឹម​ត្រូវ​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ​ហ៊ុន ​សែន ​ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ​ទើប​យើង​ទាំង​អស់​គ្នា​មាន​ថ្ងៃ​នេះ​។ ​មាន​សាលា​រៀន ​គឺ​កូន​ចៅ​យើង​បាន​ទទួល​នូវ​ចំណេះ​ដឹង ​ចំណេះ​ធ្វើ​ និង​ការ​រស់​នៅ​ប្រកប​ដោយ​ភាព​សុខ​សាន្ត​រហូត​ដល់​ពេល​នេះ​។ ​នា​ឱកាស​នោះ​ឯក​ឧត្តម​ក៏​បាន​ផ្តាំ​ផ្ញើរ​ដល់​ក្មួយៗ​សិស្សា​នុសិស្ស​ទាំង​អស់ ​ត្រូវ​ខិត​ខំ​រៀន​សូត្រ ​ស្តាប់​បង្គាប់​ឪពុក​ម្តាយ ​លោក​គ្រូ​អ្នក​គ្រូ ​និង​ធ្វើ​ខ្លួន​ជា​កូន​ល្អ ​មិត្ត​ល្អ ​និង​សិស្ស​ល្អ ​ក្នុង​សង្គម​ជាតិ​យើង​។ ​ម្យ៉ាង​វិញ​ទៀត​ក្នុង​ការ​រស់​នៅ​រៀន​សូត្រ​ត្រូវ​ប្រកាន់​ខ្ជាប់​អនាម័យ​ល្អ ​ហូប​ស្អាត ​មិន​ត្រូវ​លេង​ល្បែង​អបាយ​មុខៗ​នានា​ដែល​នាំ​អោយ​ខាត​ពេល​វេលា​និង​ខូត​អនាគត​របស់​យើង ​ជា​ពិសេស​ក្មួយៗ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជន​ប្លែក​មុខ​បោក​ប្រាស់​មួយ​ចំនួន​ដែល​ធ្វើ​ការ​លួង​លោម​ផ្សេងៗ ​ហើយ​ប្រសិន​បើ​ប្អូនៗ​មាន​ការ​សង្ស័យ​នោះ ​ត្រូវ​រាយ​ការណ៍​ប្រាប់​ ឪពុក​ម្តាយ ​លោក​គ្រូ​អ្នក​គ្រូ ​មិត្ត​ភក្តិ ​និង​អ្នក​ជិត​ខាង​ជា​បន្ទាន់ ​ជៀស​វាង​គ្រោះថ្នាក់​កើត​ឡើង​ណា​មួយ​នោះ។​ យើង​ទាំង​អស់​គ្នា​ក៏​ត្រូវ​ចូល​រួម​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា​ផង​ដែរ​។​

​ចំពោះ​អំណោយ​សម្ភារៈ​សិក្សា​ដែល​បាន​ចែក​ជូន​ក្មួយៗ​សិស្សានុ​សិស្ស​ចំនួន ​៤១៩​នាក់​ ក្នុង​ម្នាក់ៗ​ទទួល​បាន​ឃីដ​ជា​សម្ភារៈ​សិក្សា​មួយ​កញ្ចប់ ​និង​ថវិកា ​២៥០០​រៀល ​ចំណែក​លោក​គ្រូ​អ្នក​គ្រូ ​១៥នាក់​ ក្នុង​ម្នាក់ៗ​ទទួល​បាន ​ថវិកា​ ២ម៉ឺន​រៀល ​ផង​ដែរ​។ ​

cpp-08-06-2016-005 cpp-08-06-2016-006 cpp-08-06-2016-007 cpp-08-06-2016-008 cpp-08-06-2016-009 cpp-08-06-2016-010vv

[youtube id= “J4tTCphMlRQ”]