(07-06-2016) ប៉ៃលិន៖ ព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម ហេង សុខគង់រដ្ឋលេខាធិការក្រសួងឧស្សា ហកម្មនិងសិប្បកម្ម តំណាងឯកឧត្តមទេសរដ្ឋមន្ត្រីចមប្រសិទ្ឋបាននាំយក ទឹកពិសារដបអង្គរពូរ៉ូចំនួន ៥,០០០ កេះជាអំណោយរបស់ក្រុមហ៊ុនស្រាបៀរអង្គរ ដែលផ្តល់តាមរយះ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ប្រគល់ជូនឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិនសម្រាប់ដោះស្រាយជូនដល់ប្រជាពលរដ្ឋ ដែលប្រឈមការខ្វះខាតទឹកសម្រាប់បរិភោគប្រចាំថ្ងៃដែលក្នុងពិធីប្រគល់ទទួលនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឡីចាន់ ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ឯកឧត្តមវេង សុធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោកជំទាវ ស៊ុំ ហៀង ប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន ព្រមទាំងឯកឧត្តមលោកជំទាវអភិបាលរងខេត្ត លោកលោកស្រីប្រធានអនុប្រធានមន្ទីរ កងកំលាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាជាច្រើននាក់ផងដែរ។
ឯកឧត្តម ហេង សុខ គង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានមានប្រសាសន៏ពាំនាំការសារសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធិ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដល់ថ្នាក់ដឹកនាំខេត្តប៉ៃលិនគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានរួមគ្នាអនុវត្តនូវយុទ្ធនាការចែកចាយទឹកជូនប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់តាមអនុសាសន៏ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មិនមានគ្រូសារប្រជាពលរដ្ឋណាមួយខ្វះខាតទឹកប្រើប្រាស់នោះទេ។ ឯកឧត្តមបន្តថា ពិតមែនតែ បច្ចុប្បន្ននេះ យុទ្ឋនាការចែកចាយទឹកបានបញ្ចប់ តែការផ្ដល់ទឹកជូនដល់ប្រជាពលរដ្ឋ យើងយើងនៅតែជួយដោះស្រាយជូនបន្តជាក់ស្តែងនៅក្នុងឱកាសនេះក្រសួងឧស្សាហកម្មនិងសិប្បកម្មបាននាំយកទឹកពិសារដបអង្គរពូរ៉ូចំនួន៥.០០០កេះ របស់ក្រុមហ៊ុនស្រាបៀអង្គរប្រគល់ជូនរដ្ឋបាលខេត្តដើម្បីសំរាប់ធ្វើការចែកជូនបន្តទៅដល់ប្រជាពលរដ្ឋដែលកំពុងតែខ្វះខាតទឹកប្រើប្រាស់ និងបរិភោគនៅតាមភូមិមួយចំនួន ដែលពុំទាន់មានទឹកប្រើប្រាស់គ្រប់គ្រាន់។
ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏ថ្លែងអំណរគុណដល់យ៉ាងជ្រាវជ្រៅដល់ ឯកឧត្តម ហេង សុខ គង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងសិប្បកម្ម តំណាងឯកឧត្តមបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធិ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រុមហ៊ុនអង្គរខេមប្រ៊ូ ដែលបានជួយឧបត្ថម ទឹកពិសារដបអង្គរពូរ៉ូចំនួន៥០០០កេះ ដល់រដ្ឋបាលខេត្ត សំរាប់យកទៅចែកជូនដោយផ្ទាល់ដល់បងប្អូនប្រជាពលរដ្ឋនៅ ខេត្តប៉ៃលិនបន្តទៀត ។ឯកឧត្តមបន្តថា៖ ការអនុវត្តយុទ្ឋនាការចុះចែកចាយ ដោះស្រាយទឹកជូនប្រជាពលរដ្ឋតាមអនុសាស្រ្តរបស់សម្ដេចតេជោ ហ៊ុនសែន កន្លងមក យើងបាន ចុះចែកទឹកបានគ្រប់ ភូមិ ឃុំនានាទូទាំងខេត្ត យើងអនុវត្តទទួលបានលទ្ឋផលល្អមិនអោយគ្រួសារ បងប្អូនប្រជាពលរដ្ឋណាមួយខ្វះខាតទឹកប្រើប្រាស់ឡើយ ហើយការចែកចាយទឹកនេះ យើងនៅតែបន្ត ធ្វើបន្តទៀត ។ឯកឧត្តមបន្ត៖ការចូលរួមជួយឧបត្ថមពីក្រុមហ៊ុន ជាម្ចាស់ជំនួយ ពិតជាការចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលខេត្តក្នុងជួយដោះស្រាយការលំបាករបស់ ប្រជាពលរដ្ឋ ដែលជួបនូវការ ខ្វះទឹក សំរាប់បរិភោគនិងប្រើប្រាស់ ហើយឯកឧត្តមនឹងបន្តយកទឹកជាអំណោយរបស់ក្រុមហ៊ុននេះ ទៅចែកជូនឲ្យបានដល់ដៃប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរឯកឧត្តម ហេង សុខ គង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក៏បានប្រគល់ទឹកពិសារដបអង្គរពូរ៉ូចំនួន៥.០០០កេះ របស់ក្រុមហ៊ុនស្រាបៀអង្គរ ជូនដល់ថ្នាក់ដឹកខេត្ត ហើយឯកឧត្តម រួមនិងឯកឧត្តម អភិបាលរងខេត្ត និងមន្ត្រីរាជការមួយចំនួន នាំយកទឹកចំនួន ១៨៣កេះទៅចែកជូនប្រជាពលរដ្ឋនៅភូមិសួនអំពៅផងដែរ។
[youtube id= “VW9cJEQX9Hs”]