អាជ្ញាធរខេត្តប៉ៃលិនប្រគល់អណ្តូងទឹកជូនប្រជាពលរដ្ឋភូមិអូរឈើក្រំ ប្រើប្រាស់ជាផ្លូវការ


​(06-06-2016) ប៉ៃលិន៖ កាល​ពីថ្ងៃទី៦ ​ខែមិថុនា ​ឆ្នាំ​២០១៦ ​ឯក​ឧត្តម ​កើត​ សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិ ន​និង​ឯក​ឧត្តម​ ឡោក​ ឆាយ ​អគ្គ​លេខា​ធិការ​រង​ព្រឹទ្ធ​សភា​រួម​ដំណើរ​ដោយ​លោក​ជំទាវ ​ជា ​លាភ ​ អភិបាល​រង​ខេត្ត ​  លោក​ស្រី​ សោ ​មុន្នីរ័ត្ន ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​បាន​អញ្ជើញ​ប្រគល់​អណ្តូង​ទឹក​ចំនួន​២កន្លែង ​ដែល​ជា​អំណោយ​របស់​ឯក​ឧត្តម ​ឡោក​ ឆាយ ​អគ្គ​​លេខា​ធិការ​រង​ព្រឹទ្ធ​សភា ​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​ អូរឈើ​ក្រំ ​ ឃុំ​ស្ទឹង​កាច់​ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន​។

​         ឯក​ឧត្តម ​ឡោក ​ឆាយ ​បាន​មាន​ប្រសាសន៍ថា ​ដោយ​មើល​ឃើញ​ពីការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​អូរ​ឈើក្រំ ​ឯក​ឧត្តម ​បាន​សំរេច​ផ្តល់​អណ្តូង​ទឹក​ចំនួន​២ជូន​ដល់​ប្រជា​ពល​រដ្ឋ ​ ដើម្បី​ដោះស្រាយ​អោយ​មាន​ទឹក​ប្រើប្រាស់​គ្រប់​គ្រាន់ ​។​ទន្ទឹម​នេះ​ឯក​ឧត្តម ​ក៏​មាន​បំណង​ផ្តល់​អណ្តូង​ទឹក​ចំនួន​២បន្ថែម​ទៀត ​ជូន​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​អូរ​ឈើក្រំ ​នេះ​ផង​ដែរ​។​

​  ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថ្លែង​អំណរ​គុណ​ដល់​ ឯក​ឧត្តម​ ឡោក ​ឆាយ ​លោក​ជំទាវ​ និង​ក្រុម​គ្រួសារ ​ ដែល​មាន​សណ្តាន​ចិត្ត​ជួយ​កសាង​អណ្តូង​ទឹក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​អូរឈើ​ក្រំ​ដែល​កំពុង​មាន​ការ​លំបាក​ខ្វះខាត​ទឹក​ប្រើប្រាស់ ​ហើយ​ក៏​ជា​ការ​រួមចំណែក​មួយ​ ជា​មួយ​អាជ្ញាធរ​ខេត្ត ​ក្នុង​គោលន​យោ​បាយ​ដោះស្រាយ​ទឹក​ជូន​ប្រជា​ពល​រដ្ឋ​។​ ឯក​ឧត្តម​បាន​មាន​ប្រសាសន៍​បន្ត​ថា ​ភូមិ​អូរ​ឈើក្រំ​គឺ​ជា​ភូមិ​មួយ​ក្នុង​ចំណោម​ភូមិ​ផ្សេង​ៗទៀត​ដែល​ទទួល​រង​គ្រោះរាំង​ស្ងួត​ខ្វះខាត​ទឹក​ប្រើប្រាស់​កន្លង​មក​ ។​ម្យ៉ាង​ទៀត ​ទឹក​អូរ​ឈើក្រំ​ដែល​ប្រជា​ពល​រដ្ឋ​ធ្លាប់​ប្រើប្រាស់​ពេល​នេះ​ក៏​មិន​អាច​ប្រើប្រាស់​បាន​តទៅ​ទៀត ​ដែល​បង្កការ​លំបាក​បន្ថែម​ទៀត​ដល់​ប្រជា​ពល​រដ្ឋ​យើង ​ទោះ​មាន​ភ្លៀង​ធ្លាក់​ខ្លះ​ៗ​ក៏​ដោយ​។ ​ ឯក​ឧត្តម​ បាន​ណែនាំ​ដល់​ប្រជា​ពល​រដ្ឋ ​អោយ​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​អណ្តូង​ទឹក​ថ្មី​នេះ​អោយ​បាន​ល្អ​ ធានា​ការ​ប្រើប្រាស់​បាន​យូ​អង្វែង​ ។​ម្យ៉ាង​ទៀត ​ប្រជា​ពល​រដ្ឋ​យើង​ទាំង​អស់​ត្រូវត្រូវ​មាន​ស្មារតី​សាមគ្គី​ភាព​ ឯក​ភាព​គ្នា​អោយ​បាន​ល្អ​ត្រូវ​មាន​ការ​ជឿជាក់​លើការ​ដឹកនាំ​របស់​អាជ្ញាធរ​ពិសេស​នៅ​ពេល​មាន​ពាក្យ​អាចាម​អារាម ​ឬ​មាន​ជន​អគតិ​ មក​និយាយ​ញុះ​ញង់ ​ឬ​សុំ​អោយ​ផ្តឹត​មេដៃ ​ឬ​អ្វី​ផ្សេងៗ​ទៀត​នោះ​ ត្រូវ​មក​សួនាំ​ជា​មួយ​អាជ្ញាធរ​ ភូមិ​ ឃុំ​ ជួយ​ពន្យល់​អោយ​បាន​យល់​ច្បាស់​លាស់ ​ជៀស​វាង​មាន​ការ​ភ័ណ្ឌ​ច្រឡំ ​ ឬ​បង្ក​ភាព​អស​ន្តិសុខ​សង្គម​  អស្ថេរភាព​នយោ​បាយ​ជាតិ​យើង​។​

cpp-06-06-2016-001 cpp-06-06-2016-002 cpp-06-06-2016-003 cpp-06-06-2016-004 cpp-06-06-2016-005 cpp-06-06-2016-006vv

[youtube id= “7riPNEFyB1U”]