គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនប្រកាសតែងតាំងប្រធានគណៈកម្មាធិការគណបក្សក្រុង ស្រុក និងប្រកាសកែសម្រួលមុខងារ គណបក្សក្រុងស្រុក


(19-03-2015) ប៉ៃលិន៖ ​នៅ​ទីស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន ​ថ្ងៃ​ទី១៩ ខែ​មីនា ​ឆ្នាំ​២០១៥ ​មាន​រៀប​ចំ​ពិធី​ប្រកាស​តែង​តាំង​ប្រធាន​គណៈ​កម្មាធិការ​គណបក្ស​ក្រុង​ ស្រុក​ និង​ប្រកាស​កែសម្រួល​ក្រុម​ការងារ​គណបក្ស​ក្រុង​ស្រុក​ ក្រោម​អធិបតី​ភាព​ឯកឧត្តម​ កើត​ សុធា​ ប្រធាន​គណៈ​កម្មាធិការ​គណ​បក្ស​ខេត្ត​ប៉ៃលិន​។

បើ​តាម​ប្រកាស​ របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិការ​កណ្តាល ​ត្រូវ​បាន​តែង​តាំង​ លោក​ ធូ​ ភា​ ជា​សមា​ជិក​គណៈ​កម្មាធិការ​បក្ស​ខេត្ត​ប៉ៃលិន​ លោក​ ស៊ុន​ យី​ ជា​ប្រធាគណៈ ​ កម្មា​ធិការ​បក្ស​ក្រុង​ប៉ៃលិន​ និង ​លោក​ សំ​ សារ៉េត​ ជា​ប្រធាន​គណៈ​កម្មាធិការ​បក្ស​ស្រុក​សាលា​ក្រៅ ​ព្រម​ទាំង​ប្រកាស​របស់​គណៈ​អចិន្ត្រៃ​នៃ​គណៈ​កម្មាធិការ​បក្ស​ខេត្ត​ប៉ៃលិន​ត្រូវ​បាន​កែ​សម្រួល​មុខ​ងារ​របស់​សមាជិក​សមាជិកា​រគណបក្ស​ក្រុង​ ស្រុក​ ជា​ច្រើន​រូប​ទៀត​។

ឯកឧត្តម​ កើត​ សុធា​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​បាន​មាន​ប្រសាសន៍ថាៈ​ការ​ប្រកាស​តែង​តាំង​ប្រធាន​គណៈកម្មា​ធិការ​គណបក្ស​ក្រុង​ ស្រុក​ និង​ប្រកាស​កែ​សម្រួល​មុខ​ងារ​ គណបក្ស​ក្រុង​ស្រុក​នា​ពេល​នេះ​គឺ​ជា​តម្រូវ​ការ​ជាក់​ស្តែង​របស់​បក្ស​ ព្រោះ​ថា​មន្ត្រី​ចាស់ៗ​ពួក​គាត់​បាន​ចូល​និវត្ត​  ហើយ​បាន​ផ្តល់​ឱកាស​អោយ​ក្មេង​ជំនាន់​ក្រោយ​ជា​អ្នក​បន្ត​វេណ​ពី​មន្ត្រី​ចាស់ៗ​។ ឯកឧត្តម​បន្ត​ថាៈ ​ ការ​ប្រកាស​កែ​សម្រួល​ការងារ​នេះ​មាន​ទី១​/ គណៈ​ចាត់​តាំង ​ទី២/ គណៈ​ឃោសនា​អប់រំ​ ទី៣​/គណៈ​ត្រួត​ពិនិត្យ​ និង​ទី៤​/គណៈ​ហិរញ្ញាវត្ថុ​  ហើយ​មន្ត្រី​គណ​បក្ស​គ្រប់​ផ្នែក​ទាំង​អស់​មាន​តួនាទី​ខាង​លើ​ត្រូវ​បំពេញ​ការងារ​រៀងៗ​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​។ឯកឧត្តម​ក៏​បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​គណបក្ស​គ្រប់​ថ្នាក់​ត្រូវ​ពង្រឹង​សាមគ្គី​ភាព​ឯកភាព​ផ្ទៃ​ក្នុង​ឲ្យ​បាន​ល្អ ​ជា​ពិសេស​ត្រូវ​បំពេញ​ការងារ​បំរើ​សេវា​ជូន​ប្រជា​ពលរដ្ឋ​ស្រប​តាម​គោល​នយោ​បាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​កែ​ទម្រង់​ស៊ី​ជម្រៅ​លើ​គ្រប់​វិស័យ​ ព្រម​ទាំង​ត្រូវ​ជំរុញ​ការ​អនុវត្ត​គោល​នយោ​បាយ​ភូមិ​ឃុំ​មាន​សុវត្តិ​ភាព​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ ទប់​ស្កាត់​រាល់​បទ​ល្មើស​នានា​ដូច​ជា​ល្បែង​ស៊ី​សង​ ការ​ប្រើប្រាស់​ជួញដូ​គ្រឿងញៀន​ និង​កាប់​បំផ្លាញ​ព្រៃ​ឈើ​ជាដើម​។ឯកឧត្តម​បាន​សង្កត់​ធ្ងន់​ថាៈ​សមាជិក​សមាជិកា​រគណបក្ស​ប្រជាជន​ទាំង​អស់​នៅ​ទូទាំង​ខេត្ត​ត្រូវ​ប្រុង​ប្រយ័ត្ន​ ជា​ពិសេស​យុវជន​ កុំជឿ​ការ​ឃោស​នា​របស់​ជន​អកតិ​មួយ​ចំនួន​ ដើ​រញុះញង់​មួល​បង្កាច់​បំបែក​បំបាក់​គណ​បក្សប្រជាជន​នៅ​ខេត្ត​ប៉ៃលិន​ជាពីរ​។ ដូច្នេះ​គណបក្ស​ប្រជាជន​ក្រោម​ដឹក​នាំ​របស់​សម្តេច​ទាំង​បី​គី ​សម្តេច ​ជា ​ស៊ីម​ សម្តេច​ ហេង​សំរិន​ និង​សម្តេច​ ហ៊ុន​សែន​មាន​តែ​មួយ​ទេ​។

19-03-2015-001 19-03-2015-002 19-03-2015-003 19-03-2015-004 19-03-2015-005 19-03-2015-006 19-03-2015-007 19-03-2015-008 19-03-2015-009 19-03-2015-010

[youtube id= “z9aDruTnwks”]