ថ្នាក់ដឹកនាំខេត្តប៉ៃលិនអញ្ជើញសាកសួរសុខទុក្ខនិងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន ១០គ្រួសារ នៅឃុំស្ទឹងត្រង់


​(03-06-2016) ប៉ៃលិន៖ ព្រឹក​ថ្ងៃទី ​០៣ ខែ ​មិថុនា​ ឆ្នាំ២០១៦​លោក ​ជំទាវ ​ជា ​លាភ​ អភិបាល​រង​ខេត្ត​ប៉ៃលិន​ រួម​ដំណើរ​ដោយ​លោក​ស្រី ​សាន ​សាវឿន ​ស្នង​ការរង​នគរបាល​ខេត្ត ​និង​មន្រ្តី​រាជ​ការ​មួយ​ចំនួន​ទៀត ​បាន​អញ្ជើញ​សាក​សួរ​សុខ​ទុក្ខ​និង​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ចំនួន ​១០គ្រួសារ​ រស់នៅ​ក្នុង​ឃុំ​ស្ទឹង​ត្រង់​ ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន​។ ​

​អំណោយ​ដែល​ក្រុម​ការងារ​នាំ​ចែក​ជូន​ប្រជា​ពល​រដ្ឋ​ទាំង​១០គ្រួសារ​ដោយ​ ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​ អង្ករ ​២៥គីឡូ​ក្រាម​ មី ​១០កញ្ចប់ ​និង​ទឹក​សុទ្ធ ​២យួរ​។​

​លោក​ជំទាវ​ ជា ​លាភ ​អភិបាល​រង​ខេត្ត​ប៉ៃលិន ​បាន​មាន​ប្រសាសន៍ថា​៖​ ដោយ​មើល​ឃើញ​ពី​ការខ្វះ​ខាត​ក្នុង​ជីវ​ភាព​របស់​បងប្អូន​ប្រជា​ពល​រដ្ឋ,​ ឯក​ឧត្តម ​កើត ​សុធា ​គណៈ​អភិ​បាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​ណែនាំ​ដល់​ក្រុម​ការងារ​បាន​នាំ​យក​អំណោយ​មួយ​ចំនួន​មក​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​យើង​ សំរាប់​សំរួល​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ​។ ​ លោក​ជំទាវ​បាន​បន្តថា ​អំណោយ​ទាំង​នេះ​មាន​ចំនួន​តិចតួច​ក៏​ពិត​មែន​ តែវា​អាច​ជួយ ​សំរួល​ការ​លំបាក​របស់​បងប្អូន ​បាន​មួយ​រយៈ​តែ​ប៉ុណ្ណោះ​។​ ដូច្នេះ​សុំ​បងប្អូន​ត្រូវ​ខិតខំ​ប្រក​បរប​ររកស៊ី​ទួល​ទាន​ដោយ​ខ្លួន​ឯង​ ដោយ​នាំគ្នា​ដាំ​ដំណាំ ​និង​ចិញ្ចឹម​សត្វ​គ្រប់ប្រភេទ ​ដើម្បី​បង្កើន​ជីវភាព​រស់​នៅ​អោយ​ប្រសើ​ឡើង។​ លោក​ជំទាវ ​ក៏​បាន​ណែនាំ​ដល់​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ថែរក្សា​សុខ​ភាព​អោយ​បាន​ល្អ ​ត្រូវ​ហូប​ស្អាត ​រស់នៅ​ស្អាត ​មាន​អនាម័យ ​និង​ត្រូវ​ដេក​ក្នុង​មុង​ជៀស​វាង​មូលខាំ​បង្ក​ជម្ងឺ​ផ្សេងៗ​។​ ត្រូវ​ចូល​រួម​ជា​មួយ​រដ្ឋា​ភិបាល​អនុវត្ត​គោល​នយោ​បាយ​ភូមិ​ ឃុំ​មាន​សុវត្ថភាព ​ដោយ​មិន​ត្រូវ​ លេង​ល្បែង​ស៊ីសង​ ជួញ​ដូ​គ្រឿង​ញៀន ​មិន​ត្រូវ​ប្រើ​អំពើ​ហឹង្សា​ក្នុង​គ្រួសារ ​មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​ចោរកម្ម ​ហើយ​ក៏​ត្រូវ​នែ​នាំ​កូន​ចៅ​របស់​ខ្លួន​អោយ​អនុវត្ត​ច្បាប់​ចរាចរ​ បាន​ត្រឹម​ត្រូវ​ ដោយ​កុំ​បើក​បរ​ក្នុង​ល្បឿន​លឿន​ហួស​កំណត់ ​កុំ​ផឹក​គ្រឿង​ស្រវឹង​ក្នុង​ពេល​បើកបរ ​ បើក​បរ​ត្រូវ​គោរព​សិទ្ធ​អាទិភាព​អ្នក​ដទៃ​។​

​បងប្អូន​ប្រជា​ពល​រដ្ឋ​បាន​ថ្លែង​អំណរ​គុណ​ដល់​ថ្នាក់​ដឹក​នាំ​ខេត្ត​ ពិសេស​ឯក​ឧត្តម​ កើត​ សុធា​ អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ជួយ​ដល់​ប្រជា​ពល​រដ្ឋ​គ្រប់​ពេល​វេលា​ (ឃ្លីប) ​។​

cpp-03-06-2016-001 cpp-03-06-2016-002 cpp-03-06-2016-003 cpp-03-06-2016-004vv

[youtube id= “8Gk4-JhVKWY”]