មន្ត្រីសាខាកាំកុងត្រូលខេត្តប៉ៃលិនបន្តយុទ្ធនាការចុះត្រួតពិនិត្យនិងដកហូតទំនិញខូចគុណនិងហួសសុពលភាពដែលដាក់តាំងលក់នៅតាមតូបនានា


(02-06-2016) ប៉ៃលិន៖ ​កាល​ពី​ថ្ងៃទី២ ​ខែមិថុនា ​ឆ្នាំ​២០១៦ ​មន្ត្រី​សាខា​កាំកុង​ត្រូល​ខេត្ត​ប៉ៃលិន​និង​មន្ត្រី​ មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត​ដឹកនាំ​ដោយ ​លោក ​សាន​ វិជ្ជា​សារ៉ាវុធ ​ប្រធាន​សាខា​កាំកុង​ត្រួល​ខេត្ត​បាន​បន្ត​យុទ្ធនា​ការ​ចុះ​ត្រួត​ពិនិត្យ​និង​ដក​ហូត​ទំនិញ​ខូច​គុណ​និង​ហួស​សុពល​ភាព ​ស្ថិត​នៅ​ភូមិ​ក្បាល​ប្រលាន ​សង្កាត់​អូរ​តាវ៉ៅ​ ក្រុង​ប៉ៃលិន​ និង​ភូមិ​អូរច្រា ​សង្កាត់​ទួល​ល្វា ​ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន​។​

​លោក​សាន ​វិជ្ជា ​សារ៉ាវុធ ​បាន​អោយ​ដឹង​ថាៈ​ការ​ចុះ​ត្រួត​ពិនិត្យ​ទំនិញ​ខូច​គុណ ​និង​ហួស​សុពល​ភាព​អស់​រយៈ​ពេល​ពេញ​មួយ​ព្រឹក​នេះ ​សាខា​កាំកុង​ត្រូល​បាន​ពិត្យ​ឃើញ​ទំនិញ​ដែល​ដាក់​តាំង​លក់​នៅ​តាម​តូប​នីមួយៗ​មាន​ហួស​កាល​កំណត់​ប្រើប្រាស់​ជា​ច្រើន ​ដូច​ជា​ទឹក​ក្រូច​កំប៉ុង​coca​ ដែល​ក្រុម​ហ៊ុន​ចែក​ចាយ​អោយ​ប្រជា​ពល​រដ្ឋ​លក់​បន្ត​មាន​កាល​បរិច្ឆេត​រយៈ​ពេល​៦ខែ​គឺ​ឆាប់​ហួស​កាល​កំណត់​ណាស់​។​ដូច្នេះ​បងប្អូន​អាជីវ​ករ​ទាំង​អស់​ត្រូវ​លក់​ចាយ​ចែក​អោយ​អស់ ​ជៀស​វៀង​មន្ត្រី​ជំនាញ​ដក​ហូត​ដែល​ធ្វើ​អោយ​ខាត​បង់​ថវិកា​ក្នុង​គ្រួសារ​ ។​ទន្ទឹម​នេះ​អាជីវករ ​ត្រូវ​ចេះ​ពិនិត្យ​មើល​ទំនិញ​ណា ​  ដែល​ខូច​គុណ​ភាព​ ហួស​សុពល​ភាព​ និង​មើល​ថ្ងៃខែ​ ផលិត ​អោយ​បាន​ច្បាស់​លាស់​ជៀស​វាង​បង្ក​ប៉ះពាល់​ដល់​សុខ​ភាព​ពល​រដ្ឋ ​យ៉ាង​ធ្ងន់​ធ្ងរ​ ប្រសិន​ជា​គាត់​ទទួល​ទាន​ទំនិញ​ដែល​គ្មាន​គុណ​ភាព​និង​ផុត​កាល ​បរិច្ឆេទ​។​លោក​ក៏​បាន​ ធ្វើ​ការណែនាំ ​ពន្យល់​ដល់​អាជីវករ​ ដែល​បាន​ដាក់​តាំង​លក់​មុខ​ទំនិញ​ទាំង​អស់​ធ្វើ​លិខិត​សន្យា ​បញ្ឈប់​លួច​លាក់​មុខ​ទំនិញ​ណា​គ្មាន​គុណ​ភាព ​និង​ផុត​ថ្ងៃ​បរិច្ឆេទ​ដាក់​លក់​ដូរ​ជា​ដាច់​ខាត​។​

​      ក្នុង​ប្រតិ​បត្តិ​ការ​នេះ​សាខា​កាំកុង​ត្រូល​ខេត្ត ​និង​មន្ត្រី​ជំនាញ ​បាន​ប្រមូល​បាន​មុខ​ទំនិញ ​ដែល​ផុត​កាល​បរិច្ឆេទ​រួម​មាន​៖​ ទឹក​ក្រូច​ដប​ជ័រ​ធំ​៦៣ ដប ​ទឹក​ក្រូច​ដប​ជ័រ​តូច​២៦ដប ​ទឹក​ក្រូច​កំប៉ុង​coca ​៣៨២កំប៉ុង ​ ទឹក​ផ្លែ​ឈើ​ដប​ជ័រ​៤២ កំប៉ុង ​ទឹក​ភេសជ្ជៈ​កំប៉ុង​៨១  ដប ​ទឹក​ផ្លែឈើ​ប្រីស​ស៊ី​ ២១កំប៉ុង ​កាហ្វេ​កំប៉ុង​២៥កំប៉ុង ​ដុំ​ស៊ុប​ខ្នរ​៦០កញ្ចប់ ​ម្សៅស៊ុប​រ៉ត​នី៤២ ​ស្រាបៀ​ខ្លាំង ​១៨កំប៉ុង ​ការហ្វេ​កញ្ចប់​២៩កញ្ចប់ ​ទឹក​ដោះគោជូ​២៧ដប​តូច ​ទឹក​ម្ទេស​៦ដប​ ប៊ីចេង​១៦កញ្ចប់ ​ទំនិញ​ដែល​ហួស​សុពល​ភាព​ទាំង​អស់​នេះ​យក​ទៅ​រក្សា​ទុក​នៅ​សាខា​កាំកុង​ត្រូល​ខេត្ត​ប៉ៃលិន​ដើម្បី​ធ្វើ​ការ​កំទិច​ចោល​។​

cpp-02-06-2016-001 cpp-02-06-2016-002 cpp-02-06-2016-003 cpp-02-06-2016-004vv

[youtube id= “qzg44-ZqP8M”]