ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការកសាងផ្លូវលំក្រាលគ្រួសក្រហម១ខ្សែប្រវែង១៤.២៥០ម៉ែត្រ តភ្ជាប់ពីផ្លូវបំបែកភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ទៅអូរចិតប្រាំឃុំអូរអណ្ដូង ស្រុកសាលាក្រៅខេត្តប៉ៃលិន


​(31-05-2016) ប៉ៃលិន៖ ព្រឹក​ថ្ងៃទី៣១ ​ខែឧសភា ​ឆ្នាំ២០១៦ ​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​ខេត្ត​ប៉ៃលិន​ រួម​ដំណើរ​ដោយ​លោក​ឌិន ​គឹម ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត ​លោក​ស្រី​សោ​ មុន្នីរ័ត្ន ​ប្រធាន​មន្ទីរ​អភិវឌ្ឍន្ន​ជនបទ ​និង​លោក ​លោក​ស្រី​មន្រ្តី​ជំនាញ​មួយ​ចំនួន​ទៀត ​បាន​ អញ្ជើញ​ចុះ​ពិនិត្យ​ការ​កសាង​ផ្លូវ​លំ ​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ​ប្រវែង​១៤. ២៥០​ម៉ែត្រ​ចាប់​ពី​ផ្លូវ​បំបែក​សាលា​រៀន​ពេជ្រ​គីរី ​សង្កាត់​ប៉ៃលិន ​ក្រុង​ប៉ៃលិន ​ទៅ​ដល់​ភូមិ​អូរ​ចិត​ប្រាំ ​ស្ថិត​នៅ​ឃុំ​អូរ​អណ្តូង ​ស្រុក​សាលា​ក្រៅ ​  ដែល​ជា​គម្រោង​កសាង​បន្ទាន់ ​របស់​មន្ទីរ​សាធារណការ​ដឹក​ជញ្ជូន​ខេត្ត​ប៉ៃលិន​ ។​

​លោក ​ឌិន ​គឹម ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ចូន​ខេត្ត ​បាន​អោយ​ដឹង​ថា​៖​បងប្អូន​ប្រជា​ពល​រដ្ឋ​យើង​រស់នៅ​តំបន់​នេះ ​មាន​ការ​លំបាក​ខ្លាំង​ណាស់​ក្នុង​ការ​ធ្វើ​ដំណើរ​ ពិសេស​ការ​ដឹក​ជញ្ជូន​កសិផល​ព្រោះ​ផ្លូវលំ​មួយ​ខ្សែរ​នេះ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដោយ​ទឹក​ភ្លៀង​នៅ ​រដូវ​ស្សា។​  ដូច្នេះ​ហើយ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន ​ បាន​លើក​ គម្រោង​កសាង​ឡើង​វិញ ​ដែល​កម្រោង​កសាង​បន្ទាន់​ ត្រូវ​ចំណាយ​ថវិកា​អស់​ជាង ​៣០០ លាន​រៀល ​ដើម្បី​ធ្វើ​អោយ​ផ្លូវ​នេះឲ្យ​បាន​ស្អាត​ល្អ ​ បំរើ​សេចក្ដី​ត្រូវ​ការ​របស់​ប្រជា​ពល​រដ្ឋ​យើង​ ទាំង​ក្នុង​ការ​ ធ្វើ​ដំណើរ​ឆ្លង​កាត់​ផង​  និង​ទាំង​ការ​ដឹក​ជញ្ជូន​កសិផល​យក​ទៅ​លក់​នៅទី​ផ្សារ​បាន​ឆាប់​រហ័ស​ផង​ ។ ​ លោក​បន្ត​ថា​៖​ ផ្លូវលំ​មួយ​ខ្សែ​នេះ​គឺ​បាន​តភ្ជាប់ ​ សរសៃ​ឈាម​សេដ្ឋកិច្ច​យ៉ាង​សំខាន់ ​ពី​សង្កាត់​ប៉ៃលិន​ ក្រុង​ប៉ៃលិន​  ទៅ ​ឃុំស្ទឹង​កាច់ ​និង​ឃុំ​អូរ​អណ្ដូង​ ស្រុក​សាលា​ក្រៅ។​

ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏​​ កោត​សសើរ​ដល់​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត ​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ផែន​ការ​ រក​កញ្ចប់​ថវិកា​រ ​មក​កសាង​ផ្លូវ​មួយ​ខ្សែនេះ​ឡើងវិញ ​ដើម្បី​បំរើ​ដល់​ផល​ប្រយោជន៍​របស់​បងប្អូន​ ប្រជា​ពល​រដ្ឋ​យើង​នៅ​តំបន់​នេះ ​។​ផ្លូវ​នេះ​ពិត​ជា​បាន​ធ្វើ​ឲ្យ​ជីវភាព ​ប្រជា​ពល​រដ្ឋ​យើង​ទាំង​អស់​ល្អ​ប្រសើរ​ថែម​ទៀត ​ ដែល​បាន​កាត់​បន្ថយ ​ក្នុង​ការ​ចំណាយ ​ទៅ​លើ​ការ​ដឹក​ជញ្ជូន​ផល​កសិកម្ម​ទៅ​ទីផ្សារ​បាន​យ៉ាង​ច្រើន  ​ហើយ​ក៏​បាន​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពល​រដ្ឋ​បាន​យ៉ាង​ឆាប់រហ័ស ​ជា​ពិសេស ​ផ្លូវ​នេះ​ក៏​បាន​តភ្ជាប់​ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ ​និង​ពីទី​ជន​បទ ​ទៅ​ទីប្រជុំ​ជន​ក្រុង​ផង​ដែរ​។​ផ្លូវ​នេះ​វា​សម្រួល​បាន​ច្រើន​ដល់​ប្រជា​ពល​រដ្ឋ​យើង ​ក្នុង​ការ​ទំនាក់​ទំនង​រក​ស៊ី​លក់​ដូរ​គ្រប់​យ៉ាង​ផង​ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជា​ពល​រដ្ឋ​មាន​ការ​រីកចម្រើន​មួយ​កំរិត​ថែម​ទៀត ​ហើយ​ក៏​ធានា​រក្សា​បាន​នូវ​សន្តិ​សុខ​សុវត្ថ​ភាព​ជូន​ប្រជា​ពល​រដ្ឋ​យើង​។​ឯក​ឧត្តម​ ក៏​បាន​ផ្តាំផ្ញើរ​ដល់​មន្រ្តី ​មន្ទីរ​សាធារណការ ​ដែល​កំពុង​ដំណើរ​ការ​ស្ថាបនា​ផ្លូវ​នេះ​ បន្ត​ខិតខំ​ធ្វើ​ឲ្យ​បាន​ល្អ​តាម​លក្ខណ ​បចេ្ចក​ទេស ​ដើម្បី​ឲ្យ​ប្រជា​ពល​រដ្ឋ​យើង​ប្រើប្រាស់​បាន​យូរ​អង្វែង​។​

​         បន្ទាប់​ពី​បាន​ពិនិត្យ​ការ​កសាង​ផ្លូវ​នេះ​ហើយ ​ ឯក​ឧត្តម ​ ព្រម​ទាំង​មន្ទីរ​ជំនាញ​ទាំង​អស់​បាន​បន្តចុះ​ត្រួត​ពិនិត្យ​មើល​ស្ថាន​ភាព​ទឹក​នៅ​តាម​ប្រឡាយ​ទឹក ​ សំណង់​ស្ទាក់​ទឹក​ស្ថិត​នៅ​ភូមិ ​ផ្ទះ​ស្បូវ​ និង​ទំនប់​អូរ​ដូន​តា ​ឃុំស្ទឹង​ត្រង់ ​ស្រុក​សាលា​ក្រៅ ​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ជា​បន្ត​បន្ទាប់​ក្នុង​រយះ​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ  ​ហើយ​ក៏​បាន​បន្ត​ដំណើរ ​មក​ពិនិត្យ​មើល​ទី​តាំង ​គម្រោង​ស្ថាបនា​ស្ពាន​បេតុង​មួយ​កន្លែង​ទៀត​ ជំនួស​ស្ពាន​ឈើ​ចាស់​ខូច​ទ្រុឌ​ទ្រោម​នៅ​ភូមិ​ភ្នំ​ក្រិញ​ឃុំ​ស្ទឹង​ត្រង់​ ស្រុក​សាលា​ក្រៅ។​

cpp-31-05-2016-005 cpp-31-05-2016-006 cpp-31-05-2016-007 cpp-31-05-2016-008vv

[youtube id= “ZaGRsVet9v8”]