ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងលោកជំទាវ គង់ស្តី កើតសុធា អញ្ជើញសាកសួរសុខទុក្ខកុមារកំព្រា ក្នុងឱកាសទិវាកុមារអន្តរជាតិ១មិថុនា


​(01-06-2016) ប៉ៃលិន៖ ក្នុង​ឱកាស​ទិវា​កុមារ​អន្តរ​ជាតិ​១មិថុនា​ខួប​លើក​ទី៦៧ ​ឯក​ឧត្តម​ កើត ​សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​ និង​លោក​ជំទាវ​ គង់​ស្តី ​កើត​សុធា ​ រួម​ដំណើរ​ដោយ​លោក​ជំទាវ​ជា ​លាប​ អភិបាល​រង​ខេត្ត​ ព្រម​ទាំង​ថ្នាក់​ដឹកនាំ​មន្ត្រី​រាជការ​មួយ​ចំនួន​ទៀត​បាន​អញ្ជើញ​សាក​សួរ​សុខ​ទុក្ខ​និង​ចែក​អំណោយ​ដល់​កុមារ​កំព្រា ​នៅ​មណ្ឌល​កុមារ​កំព្រា ​ស្ថិត​ក្នុង​ភូមិ​អូរ​តាពុក​ក្រោម ​សង្កាត់​ប៉ៃលិន ​ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន​ ។​

​បន្ទាប់​ពី​លោក​ស្រី ​ប៊ុន ​គឹម​ហេង​ អនុ​ប្រធាន​មន្ទីរ​សង្គម​កិច្ច​និង​អតីតៈ​យុទ្ធជន​ខេត្ត​អាន​ប្រវត្ត​នៃ​ទិវា​កុមារ​អន្តរជាតិ​០១មិថុនា​ខួប​លើក​ទី៦៧ ​រួច​មក  ​ឯក​ឧត្តម ​កើត ​សុធា ​អភិ​បាល​នៃ ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍ថាៈ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេជោ ​ហ៊ុន ​សែន ​ជា​នាយក​រដ្ឋ​មន្ត្រី​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​កុមារ​ ដោយ​ផ្តល់ ​នូវ​សិទ្ធ​រស់​រាន​មាន​ជីវិត ​សិទ្ធ​បាន​ចូល​រៀន ​សិទ្ធ​ការពារ​ដោយ​ច្បាប់​។​ ដូច្នេះ​ក្មួយៗ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខិត​ខំរៀន​សូត្រ ​ស្តាប់​ការណែនាំពី​សំណាក់​លោក​គ្រូ ​អ្នក​គ្រូ ​មាតា​បីតា ​និង​ត្រូវ​ធ្វើ​ខ្លួន​ជា​កូន​ល្អ ​សិស្ស​ល្អ ​ជា​ទំពាំង​ស្នង​ឬស្សី ​ជា​ពិសេស​ត្រូវ​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿង​ញៀន​ ល្បែង​ស៊ីសង​ គ្រប់​ប្រភេទ ​និង​ចូល​រួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោគ​អោយ​បាន​គ្រប់​គ្នា​ដើម្បី​ការពា​រអាយុ​ជីវិត​យើង​ទាំង​អស់​គ្នា។​

​ក្នុង​ឱកាស​នោះ ​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​ និង​លោក​ជំទាវ​ គង់​ស្តី ​កើត​សុធា ​ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​មន្ត្រី​រាជការ​ក៏​បាន​ចែក​អំណោយ​ដល់​ក្មួយៗ​កុមារ​កំព្រា​ចំនួន​១៦០នាក់​ដោយ​ម្នាក់ៗ​ទទួល​បាន​ឃីត​១កញ្ចប់ ​មាន​នំ​សៀវភៅ​ប៊ិច ​និង​ថវិកា​ចំនួន​៥០០០រៀល​។​ឧបត្តម្ភ​ដល់​បណ្ឌល​កុមារ​កំព្រា​អង្ករ​២០០គីឡូ​ក្រោម ​និង ​មី៥កេះ​ផង​ដែរ​។​

cpp-01-06-2016-001 cpp-01-06-2016-002 cpp-01-06-2016-003 cpp-01-06-2016-004 cpp-01-06-2016-005 cpp-01-06-2016-006vv

[youtube id= “lRffdncQsD4”]