(29-05-2016) ប៉ៃលិន៖ ព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន និងឯកឧត្តម វេង សុធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្រុមការងារអចិន្រ្តៃយ៍មូលនិធិ ឯកឧត្តម ប៉ាន់សូរ ស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងលោកជំទាវ តោ ពិឡា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បានអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយបងប្អូនកងទ័ពនៃកងតំបន់ប្រតិបត្តការសឹករងខេត្តប៉ៃលិន ដែលកំពុងឈរជើងការរពារខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅក្នុងភូមិសាស្រ្តក្រុងប៉ៃលិន និងស្រុកសាលាក្រៅ។
ឯកឧត្តម វេង សុធី បានមានប្រសាសន៏ថា ឯកឧត្តម ប៉ាន់សូរ ស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តប៉ៃលិន លោកតែងតែគិតគូពីសុខទុក្ខនិងការលំបាកគ្រប់យ៉ាង មិនថាតែបងប្អូនប្រជាពលរដ្ឋនោះទេ បងប្អូនកងទ័ពដែលឈរជើងការព្រំដែន ក៏លោកនឹកគិតរកគ្រប់មធ្យោបាយ ដើម្បីជួយដោះស្រាយរាល់ការលំបាកនានា ធ្វើយ៉ាងឲ្យកងទ័ពយើងរស់នៅបានសមរម្យ ហើយក៏ជាផ្សារភ្ជាប់រវាងក្រុមការងារអចិន្រ្តៃយ៍មូលនិធិ ឯកឧត្តម ប៉ានសូរ ស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងកងទ័ពផងដែរ។ ឯកឧត្តមបានបន្តថា កងទ័ពជាកម្លាំងស្នូលការពារជាតិ មាតុភូមិ និងការពារសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ ដូចនេះទុក្ខលំបាករបស់បងប្អូនកងទ័ពក៏ជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ ទាំងមូល ត្រូវតែគិតគួរដោះស្រាយ ទោះក្នុងកាល:ទេស:ណាក៏ ដោយ។
ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍សម្តែងនូវអំណរអរគុណ ដល់ឯកឧត្តម វេង សុធី និងលោកជំទាវតោ ពិឡា ក្រុមការងារ អចិន្រ្តៃយ៍មូលនិធិ ឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលបានអញ្ជើញចុះសួរសុខទុក្ខកងទ័ពការពារព្រំដែនដោយផ្ទាល់ នៅពេលនេះហើយឯកឧត្តម ក៏បានផ្ដាំផ្ញើរ ដល់បងប្អូនកងទ័ពទាំងអស់ត្រូវ ថែរក្សាសុខភាពអោយបានល្អ ព្រោះថារដូវវស្សាបានចូលដល់ហើយ ។ ទន្ទឹមនឹងការខិតខំបំពេញភារកិច្ចការពារបូរណ:ភាពទឹកដីហើយយើងក៏ត្រូវខិតខំដាំដុះដំណាំផ្សេងៗទៀត ដើម្បីដោះស្រាយជីវភាពក្នុងអង្គភាពផង និងគ្រួសារយើងផងដែរ។
ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខកងទ័ពនេះ ឯកឧត្តម វេង សុធី និងលោកជំទាវ តោ ពិឡា ក្រុមការងារអចិន្រ្តៃយ៍មូលនិធិ ឯកឧត្តម ប៉ានសូរ ស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានប្រគល់ឥដ្ឋ ស៊ីម៉ង់ និងខ្សាច់មួយចំនួនសម្រាប់សាងសង់ជម្រកស្នាក់ ដល់កងអនុសេនាធំលេខ២ នៃកងតំបន់ប្រតិបត្តិការសឹកខេត្តប៉ៃលិន ឈរជើងចំណុចភូមិទួលរំដេងភូមិសាស្រ្តក្រុងប៉ៃលិន និងប្រគល់អាហារហូបចុក ព្រមទាំងថវិការ ១លានរៀលដល់កងកម្លាំងសឹករងស្រុកសាលាក្រៅ ឈរជើងនៅចំណុចភូមិអូរឈើក្រំ។ ហើយ ក្រុមការងារព្រម ទាំងថ្នាក់ដឹកនាំខេត្ត ក៏បានអញ្ជើញទៅមើលទីតាំង គម្រោងជីកស្រះទឹកមួយកន្លែងនៅភូមិសាស្រ្តភូមិអូរឈើក្រំ ជីកជូនបងប្អូនប្រជាពលរដ្ឋ និងកងទ័ពនៅតំបន់នេះបានប្រើប្រាស់ទឹកទៅថ្ងៃមុខ ។
[youtube id= “ZcLywWP8uEU”]