ឯកឧត្តម ផាន់ ចាន់ធុល អភិបាលរងខេត្តប៉ៃលិន អញ្ជើញសាកសួរសុខទុក្ខនិងនាំយកសំភារៈសិក្សាឧបត្ថម្ភ ដល់ក្មួយៗសិស្សានុសិស្ស


​(26-05-2016) ប៉ៃលិន៖ កាល​ពីថ្ងៃ​ទី២៦ ​ខែឧសភា ​ឆ្នាំ​២០១៦​នេះ ​ឯក​ឧត្តម ​ផាន់​ ចាន់​ធុល​ អភិបាល​រង​ខេត្ត​ប៉ៃលិន​រួមដំណើរ​ដោយ​លោក ​តង់ ​ធារ៉ា ​ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​ព្រម​ទាំង​មន្ត្រី​ក្រោម​ឱវ៉ាទ​បាន​អញ្ជើញ​សាក​សួរ​សុខ​ទុក្ខ​និង​នាំយក​សំភារៈ​សិក្សា​ទៅ​ឧបត្ថម្ភ​ដល់​ក្មួយៗ​សិក្សានុ​សិស្ស​ និង​សំភារៈ​សំរាប់​ជួស​ជុល​សាលា​បឋម​សិក្សា​ប៉ាង​រលឹម ​ស្ថិត​នៅ​ភូមិ​ប៉ារលឹម ​សង្កាត់​អូតាវ៉ៅ ​ក្រុង​ប៉ៃលិន ​និង​សាលា​បឋម​សិក្សា​ភូមិ​ភ្នំ​ក្រេញ ​ឃុំ​ស្ទឹង​ត្រង់ ​ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន​។​

​លោក​តង់ ​ធារ៉ា​ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​ប៉ៃលិន​បាន​អោយ​ដឹងថា​៖​ដោយ​មើល​ឃើញ​នៅ​ភូមិ​ទាំង​ពីរ​នេះ​មាន​ប្រជា​ពល​រដ្ឋ​រស់នៅ​លំបាក​ គ្មាន​លទ្ធភាព​បញ្ជូន​កូន​ទៅ​សិក្សា​រៀន​សូត្រ​នៅ​ឆ្ងាយ​ពី​ផ្ទះ​ មន្ទីរ​អប់​រំ​យុវ​ជន​និង​កីឡា​បាន​សហការ​ជា​មួយ​សហគមន៍​បាន​កសាង​សាលា​បឋម​សិក្សា​នេះ​អំពី​ឈើ ​ដើម្បី​អោយ​កូន​ចៅ​ប្រជា​ពល​រដ្ឋ​នៅ​មូល​ដ្ឋាន​បាន​រៀន​សូត្រ​។​លោក​បន្តថាៈ​ចំពោះ​ លោក​គ្រូ ​អ្នក​គ្រូ​បង្រៀន​ មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​បាន​បញ្ជូន​អោយ​មក​បង្រៀន​តាម​កម្ម​វិធី​សិក្សា​ដូច​សាលា​រៀន​ផ្សេង​ទៀត​ផង​ដែរ​ ។​តែ​ដោយ​សារ ​សាលា​រៀន​ទំាង​ពីរខ្នង​នេះ ​មាន​សភាព​ទ្រុឌ​ទ្រូម​យ៉ាង​ខ្លាំង​ ថ្នាក់​ដឹក​នាំ​ខេត្ត​ក៏​បាន​នាំ​យក​សំភារៈ​និង​ស័ង្សី​ចំនួន​៤០ សន្លឹក ​ដើម្បី​ជួស​ជុល​សាលា​រៀន​ទាំង​ពីរ​ខ្នង​នេះ​ឡើង​វិញ​។​ទន្ទឹម​នេះ​ថ្នាក​ដឹកនាំ​ខេត្ត​ក៏​បាន​នាំ​យក​សំភារៈ​សិក្សា ​ទៅ​ឧបត្ថម្ភ​ដល់​ក្មួយៗ​សិស្សា​នុសិស្ស​ចំនួន​៧២នាក់​ក្នុង​ម្នាក់ៗ​ទទួល​បាន​កាតាប១​ សៀវ​ភៅ៣ក្បាល​ ប៉ិច៣ដើម ​ទឹកសុទ្ធ ​និង​ថវិកា​២០០០រៀល​។​

​ឯក​ឧត្តម ​ផាន់​ ចាន់​ធុល ​អភិបាល​រង​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏​ កោត​សសើរ​ដល់​មន្ត្រី​អប់រំ​ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​យក​ចិត្ត​ទុក​ដាក់​បណ្តុះ​បណ្តាល​ចំនេះ​ដឹង​ដល់​ក្មួយៗ​សិស្សា​នុសិស្ស​ ដែល​រស់នៅ​ភូមិ​ដាច់​ស្រយាល​ដែល​គ្មាន​លទ្ធភាព​បញ្ជូន​កូន​ទៅ​សិក្សា​ឆ្ងាយ ​។​ឯក​ឧត្តម​បន្តថា៖​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​ម្តេច​តេជោ ​ហ៊ុន​សែន ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​បាន​ធ្វើ​អោយ​ប្រទេស​មាន​សុខ​សន្តិភាព​បាន​រក្សា​សណ្តាប់​ធ្នាប់​បាន​ល្អ​ដែល​ធ្វើ​អោយ​ក្មួយៗ​បាន​សិក្សា​រៀន​សូត្រ​ ក្រេប​យក​ចំនេះ​វិជ្ជា​ ដើម្បី​ក្លាយ​ខ្លូន​ជា​ធន​ធាន​មួយ​សំរាប់​កសាង​ប្រទេស​ជាតិ​អោយ​មាន​ការីក​ចំរើន​ទៅ​ថ្ងៃ​អនាគត់​។ ​ដូច្នេះ​ក្មួយៗ​ទាំង​អស់​ត្រូវ​តស៊ូ​រៀន​សូត្រ ​ស្តាប់​ដំបូង​ន្មាន​លោក​គ្រូ​អ្នក​គ្រូ ​ជាពិសេស​ត្រូវ​ស្តាប់​ការណែនាំ​ពី​មាតាបិតា​។​ទន្ទឹម​នេះ​លោក​គ្រូ​អ្នក​គ្រូ​ត្រូវ​បន្ត​យក​ចិត្ត​ទុក​បង្រៀន​ដល់​សិស្សា​នុសិស្ស​អោយ​បាន​ល្អ ​ដើម្បី​ក្លាយ​ខ្លួន​ជា​ទំពាំង​ស្នង​ឬស្សី​សំរាប់​បន្ត​វេន​កសាង​អភិឌ្ឍន៍​ប្រទេស​ជាតិ​អោយ​រីកចំរើន​ឡើង​ត​ទៅ​ថ្ងៃ​អនា​គត់​។​

cpp-26-05-2016-001  cpp-26-05-2016-003  cpp-26-05-2016-005 cpp-26-05-2016-006vv

[youtube id= “jgwQzQlsWxI”]