(25-05-2016) ប៉ៃលិន៖ ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ លោកសាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន និងក្រុមការងារបានសហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះត្រួតពិនិត្យទំនិញហួសសុពលភាព ខូចគុណភាពដែលដាក់តាំងលក់នៅតាមតូបនិងគេហដ្ឋានរបស់ប្រជាពលរដ្ឋក្នុង ភូមិខ្លុង សង្កាត់អូរតាវ៉ៅ និង ភូមិវត្ត ភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ក្នុងខេត្តប៉ៃលិន។
លោកសាន វិជ្ជា សារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិនបានអោយដឹងថា៖សាខាកាំកុងត្រូលតែងតែព្រួយបារម្មណ៏ និងយកចិត្តទុកដាក់ចំពោះសុខភាពប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិន ហើយបានសហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តធ្វើសកម្មភាពចុះត្រួតពិនិត្យទំនិញ និងបានពន្យល់ណែនាំដល់អាជីវករនិងប្រជាពលរដ្ឋ ជារៀងរាល់ខែ ដើម្បីអោយបងប្អូនបានយល់ដឹងកាន់តែច្បាស់ពីទំនិញខូចគុណភាព និងហួស សុពលភាពប្រើប្រាស់ដែលនាំអោយប៉ះពាល់ដល់សុខភាព។ លោកបន្តថាៈ ប្រជាពលរដ្ឋ ត្រូវចូលរួមសហការជាមួយសកម្មភាពពិនិត្យទំនិញជាមូយមន្រ្តីជំនាញសាខាកាំកុងត្រូលខេត្តប៉ៃលិន និងផ្សព្វផ្សាយណែនាំអោយបងប្អូនប្រជាពលរដ្ឋទូទៅអោយបានយល់កាន់តែច្បាស់អំពីទំនិញណាហាមឃាត់ និងធ្វើប៉ះពាល់សុខភាពប្រជាពលរដ្ឋប្រើប្រាស់ ។ទន្ទឹមនេះបងប្អូនប្រជាពលរដ្ឋ អាជីវករទាំងអស់ត្រូវបញ្ឈប់យកទំនិញដែលខូចគុណភាពទំនិញមិនមានច្បាប់អនុញ្ញាតិ ឬទំនិញមិនមានស្លាកសញ្ញាត្រឹមត្រូវ ជាពិសេសទឹកក្មេះរូបទន្សាយនិង មីកញ្ចប់តូចដែលទំទិញទាំងនេះធ្វើអោយប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ។ព្រមជាមួយនេះអាជីវករទាំងអស់មុននិងទិញទំនិញយកទៅដាក់តាំងលក់ត្រូវពិនិត្យមើលកាលបរិច្ឆេតផលិត និងក្រុមហ៊ុនឲ្យបានច្បាស់លាស់ដើម្បីជៀសវាងពេលសមត្ថកិច្ចកាំកុងត្រូលចុះពិនិត្យឃើញហួសកំណត់ដកហូតដែលនាំឲ្យខាតបង់ថវិកាគ្រួសារ។
ក្នុងការចុះត្រួតពិនិត្យនេះ សមត្ថកិច្ចសាខាកាំកុងត្រូលបានរកឃើញនូវទំនិញហួសសុពលភាពនិងហួលកាលបរិច្ឆែតកំណត់ រួមមានៈទឹកក្មេះរូបទន្សាយ១០ ដប ទឹកក្រូច ៦៦ដបកំទេចមី៣០កញ្ចប់តូច មីកំប៉ុង០៧ កំប៉ុង តែដបជ័រ ១៨ដប ដុំខ្នរ ៧ដុំ ទឹកភេសជ្ជៈអាក្វរា ២១ដប បបរកញ្ចប់ក្មេង៨ កញ្ចប់ ទឹកក្រូចក្មេងអេមចយ ២០ដប ទំនិញទាំងអស់នេះសាខាកាំកុងត្រូលយកទៅរក្សាទុកនៅទីស្នាក់ការសាខាកាំកុងត្រូលដើម្បីយកទៅកំទេចចោល។
[youtube id= “9DA0mrPYec8”]