សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រារព្ធ មិទ្ទេញអបអរសាទរ ខួបលើកទី១៥៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម


​(21-05-2016) ប៉ៃលិន៖ ថ្ងៃទី២១​ ខែឧសភា​ ឆ្នាំ២០១៦​ នៅសាលា​ខេត្តប៉ៃលិន​ មាន​ប្រារព្ឋ​ មិទ្ទេញ​អបអរសាទរ​ ខួបលើកទី​១៥៣​ ទិវា​ពិភពលោក​ កាកបាទ​ក្រហម​ អឌ្ឍចន្ទ​ក្រហម​ ៨ ​ឧសភា​ ២០១៦​ ក្រោម​ប្រធាន​បទ​ “ កាកបាទ​ក្រហម​កម្ពុជា​មាន​គ្រប់ទីកន្លែង​ សម្រាប់​គ្រប់ៗគ្នា​ ” ក្រោម​អធិបតី​ភាព​ឯកឧត្តម​ អ៊ី ឈាន​ ប្រធាន​កិត្តិយស​សាខា​កាកបាទ​ក្រហមក​ម្ពុជា​ខេត្តប៉ៃលិន​ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម​ កើត​ សុធា​អភិបាល​នៃគណ​អភិបាល​ខេត្ត​ប៉ៃលិន​ ឯកឧត្តម​ឡីចាន់​ឆាយ​ប្រធាន​ក្រុម​ប្រឹក្សាខេត្ត​  ឯកឧត្តម​ លោកជំទាវ​ លោកឧញ៉ា ​អស់លោក​ លោកស្រី​ ភ្ញៀវកិត្តិយស​ ក្នុង​ និងក្រៅ​ស្រុក​ លោកប្រធាន​អនុប្រធាន​មន្ទីរ​ មន្រ្តីរាជ​ការ​ អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត​ ព្រះសង្ឃ​ កងកម្លាំង​ប្រដាប់​អាវុធ​ លោកគ្រូ​អ្នកគ្រូ​ សិស្សា​នុសិស្ស​ យុវជន​កាកបាទ​ក្រហម​កម្ពុជា ​យុវជន​កាយរិទ្ធិ​ ព្រមទាំង​ប្រជា​ពលរដ្ឋ​ក្នុងខេត្ត​យ៉ាង​ច្រើន​កុះករ​ ។

​        ថ្លែងក្នុង​ឱកាស​នោះ ​ឯកឧត្តម​ អ៊ី ឈាន​ បាននាំ​បណ្តាំផ្ញើ​សួរសុខ​ទុក្ខពី​ សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទ​ក្រហមកម្ពុជា​ ជូនដល់​អង្គមិទ្ទេញ​ទាំងអស់​។ឯកឧត្តម​បានមាន​ប្រសាសន៍ថា​ការប្រារព្ធ​ មិទ្ទេញ​ ៨​ ឧសភា​ នេះ គឺ​ដើម្បីធ្វើ​ការអំពាវនាវ​ដល់សប្បុរស​ជនជាតិ​ និងអន្តរជាតិ​ ចូលរួម​បរិច្ចាគ​នូវធនធាន​ហិរញ្ញវត្ថុ​ដោយស្ម័គ្រចិត្ត​ ដើម្បី​ទ្រទ្រង់​ដល់​សកម្មភាព​មនុស្សធម៌​របស់​កាកបាទ​ក្រហម​កម្ពុជា ​ក្នុងន័យ ​លើកកម្ពស់​នូវវប្បធម៌​ចែករំលែក​ និង​ដើម្បី​ឱ្យប្រធានបទ​ “កាកបាទ​ក្រហមកម្ពុជា​មានគ្រប់​ទីកន្លែង​ សម្រាប់​គ្រប់ៗគ្នា​” នេះ ទទួល​បានប្រសិទ្ធភាព​ និង​ជោគជ័យ​បន្ថែមទៀត​ ។ ​ឯកឧត្តម​ អ៊ី ឈាន​ បាន​កោតសសើរ​ ដល់គណៈ​កម្មាធិការ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត ​យុវជន​ស្ម័គ្រចិត្ត​ទាំងអស់​ ដែល​កន្លង​មក​ បាន​អនុវត្ត​តួនាទី ​ភារកិច្ច​របស់​ខ្លួនបាន​យ៉ាងល្អ​ ដោយបាន​ធ្វើការ​ឆ្លើយតប​ទាន់ពេល​វេលា​ចំពោះ​ប្រជាពលរដ្ឋ​ងាយរ​ងគ្រោះ ​ប្រជា​ពលរដ្ឋ​រងគ្រោះ​ ចាស់ជរា​ ស្ត្រីមេម៉ាយ ​និងកុមារ​កំព្រា ​គ្រប់ស្ថាន​ភាព​ និង​គ្រប់កាលៈ​ទេសៈ ​ ពិសេស​ បានធ្វើ​សកម្មភាព​ជួយ​សង្រ្គោះ ​ផ្តល់ទឹក​ជូន​ប្រជាពលរដ្ឋ​ ឲ្យមាន​ទឹកប្រើប្រាស់​គ្រប់គ្រាន់​ ដោយបាន​ជីកស្រះ​ និងខួង​អណ្តូងស្នប់​ ព្រមទាំង​បានចែក​ទឹកជូន​ប្រជាពលរដ្ឋ​បានប្រើប្រាស់ ​។ ​កត្តា​ទាំងនេះ​បានឆ្លើយ​តបទាន់​សភាព​ការណ៍​ដែល​រាជរដ្ឋាភិបាល​ បានដាក់​ចេញនូវ​យុទ្ធនាកា​រការចែកចាយ​ទឹកជូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ ដោយមិន​ទុកឲ្យ​ប្រជា​ពលរដ្ឋ​ណាម្នាក់​ខ្វះទឹក​ប្រើប្រាស់​ និងទទួល​ទានឡើយ​ ។​ឯកឧត្តម​ក៏សូម​ថ្លែងអំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​ លោកជំទាវ​ លោកឧកញ៉ា ​មន្រ្តីរាជការ​ ក្នុងខេត្ត​ អស់លោក​ លោកស្រី ​ភ្ញៀវជាតិ​ និង​អន្តរជាតិ​ ដែលបាន​ខិតខំ​ប្រឹងប្រែង​ និងចូលរួម​ក្នុងអង្គមិទ្ទេញ ​នាពេល​នេះ ជា​ពិសេស ​ចំពោះការ​ចូលរួម​ចំណែក​ចែករំលែក​ថវិកា​ផ្ទាល់ខ្លួន​សម្រាប់​ជាប្រយោជន៍​ទ្រទ្រង់​ដល់​សកម្មភាព​មនុស្សធម៌​នៃ​កាកបាទ​ក្រហម​កម្ពុជា​ សាខា​ខេត្តប៉ៃលិន​ ទាំងមូល​។

​        អង្គ​មិទ្ទេញ​បាន​ប្រព្រឹត្ត​ទៅ​ពេញ​មួយព្រឹក​ ដោយ​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ពី​សប្បរស់​ជន​សរុប​ចំនួន​ ២៥៥,៩៦៨​ ដុល្លា​អាមេរិច​។

cpp-21-05-2016-001 cpp-21-05-2016-002 cpp-21-05-2016-003 cpp-21-05-2016-004 cpp-21-05-2016-005 cpp-21-05-2016-006vv

[youtube id= “-HLCCBuwiwI”]