(12-05-2016) ប៉ៃលិន៖ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម អុក ប្រជា រដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម រួមដំណើរដោយ លោកជំទាវ ជា លាប អភិបាលរងខេត្តប៉ៃលិន និង ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា បាននាំយកសំភារៈនិងថវិកាមូលនិធិ របស់ ឯកឧត្តម ប៉ាន សូរស័ក្ក រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិន ទៅឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋចំនួន២០គ្រួសារ ដែលរងគ្រោះដោយសារខ្យល់ កន្រ្តាក់ ក្នុងភូមិ អូរស្ងួត សង្កាត់បយ៉ាខា ក្រុងប៉ៃលិន និងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ទទួលសំភារៈនិងថវិកាពីមូលនិធិ ឯកឧត្តម ប៉ាន់ សូរស័ក្ករួមមាន ភូមិអូរស្ងួតចំនួន១០គ្រួសារ និងភូមិទំនប់ មានចំនួន១០គ្រួសារដោយ ក្នុង១គ្រួសារទទួលអង្គ២៥គីឡូក្រាម ទឹកត្រី១យួរត្រីខ១យួរ ទឹកសុទ្ធ២យួរ មី១កេះតង់១ ព្រមទាំងថវិកា៤ម៉ឺនរៀលផងដែរ។
ឯកឧត្តម អុក ប្រជា រដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៏ពាំនាំបណ្តាំផ្ញើរ សាកសួរសុខទុក្ខនិងសំដែងនូវការសោកស្តាយពីសំណាក់ឯកឧត្តម ប៉ាន សូរស័ក្ក រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិន ជូនចំពោះ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសាខ្យល់ កន្រ្តាក់ ដែលធ្វើអោយខូចខាតសំភារៈផ្ទះសម្បែងរបស់បងប្អូន។ ឯកឧត្តមបន្តថា៖សំភារៈនិងថវិកាទំាងអស់នេះគឺបានមកពីសប្បុរសជន និងមូលនិធិរបស់ ឯកឧត្តម ប៉ាន់ សូរស័ក្កផ្ទាល់ ដើម្បីយកមកចែកជូនដល់បងប្អូនដែលជួបគ្រោះធម្មជាតិនិងជួបបញ្ហាផ្សេងៗ។ ជាក់ស្តែងនៅពេលនេះគ្រាន់តែលឺដំណឹងថាប្រជាពលរដ្ឋជួបនូវបញ្ហាខ្យល់កន្ត្រាក់ ឯកឧត្តមក៏បានចាត់អោយក្រុមការងារនាំយកសំភារៈ និងថវិកាចែកជូនបងប្អូនប្រជាពលរដ្ឋភ្លាម ដើម្បីជួយសំរាលទុក្ខលំបាករបស់បងប្អូន។
តមកឯកឧត្តមអុកប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវជា លាប អភិបាលរងខេត្តប៉ៃលិន ព្រមទាំងក្រុមការងារក៏បាននាំយកទឹកសុទ្ធចំនួន១០០យួ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះខាតទឹកបរិភោគស្ថិតនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនផងដែរ។
[youtube id= “N9EWADGsFnA”]