ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង បងប្អូនប្រជាពលរដ្ឋខេត្តប៉ៃលិន ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគំរប់ព្រះជន្ម៦៣យាងចូល ៦៤ ព្រះវស្សា


​(12-05-2016) ប៉ៃលិន៖ នៅ​ទីធ្លា​សាលា​ខេត្តប៉ៃលិន​ព្រឹក​ថ្ងៃទី១២​ឧសភា​ឆ្នាំ២០១៦​ រដ្ឋាបាល​ខេត្ត​បាន​រៀបចំ ​ប្រារព្ធ​ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ ព្រះករុណាព្រះ​បាទសម្តេច​ព្រះបរមនាថ​ នរោត្តម ​សីហមុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ក្នុង​គំរប់​ព្រះ​ជន្ម៦៣​ យាង​ចូល ៦៤​ ព្រះ​វស្សា ​ ក្រោម​អធិបតីភាព​ ឯកឧត្តម​ កើត​ សុធា​ អភិបាល​នៃគណៈ​អភិ​បាល​ខេត្តប៉ៃលិន​ និង​ លោក​ជំទាវ​ គង់ស្តី​ កើតសុធា​ឯកឧត្តម​ ឡី​ ចាន់ឆាយ​ ប្រធាន​ក្រុម​ប្រឹក្សាខេត្ត​ ព្រមទាំង​ថ្នាក់​ដឹកនាំ​ មន្ត្រី​រាជការ​ កងកម្លាំង​ប្រដាប់​អាវុធ​ លោក​គ្រូអ្នក​គ្រូ សិស្សា​នុសិស្ស​ ព្រះសង្ឃ​និង​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខេត្ត​ប៉ៃលិន​យ៉ាង​ច្រើន​កុះករ​។

​បន្ទាប់​ពីថ្វាយ​របាំង​ជូនពរ​ និង​គណៈ​ធិបតី​ថ្វាយបាច់ផ្កា​ចំពោះព្រះ​ឆាយា​លក្ខណ៍​ព្រះករុណា​ព្រះ​បាទ​សម្តេច​ព្រះបរម​ នាថនរោត្តម​ សីហមុនី ​រួចមក​ឯកឧត្តម​ កើត​ សុធា ​អភិបាល​នៃគណៈ​អភិបាល​ខេត្តប៉ៃលិន​បានអាន​សារលិខិត​ ថ្វាយ​ព្រះករុណា​ព្រះបាទសម្តេច​ព្រះ​បរម​នាថ នរោត្តម​ សីហមុនី​ព្រះ​មហាក្សត្រ​ នៃ​ ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ​ ដែល​មាន​ខ្លឹម​សារថាៈ​ ទូល​ព្រះ​បង្គុំ​យើង​ខ្ញុំ​ព្រះករុណា​ជាថ្នាក់​ ដឹកនាំ​ មន្ត្រី​រាជ​ការ​ កង​កម្លាំង​ ប្រ​ដាប់​អាវុធ​ និង​ប្រជា​ពលរដ្ឋ​នៅ​ខេត្តប៉ៃលិន​ទាំងមូល​មានទឹក​ចិត្ត​សោមនស្ស​រីករាយ​ក្រៃ​លែង​និង​មាន​អំណសាទរ​ជាអនេក​កប្បការ​ ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​គំរប់​ ៦៣​ យាង​ចូល​ ៦៤ ​ព្រះ​វស្សា​របស់​ ព្រះ​ករុណា​ព្រះបាទសម្តេច​ព្រះបរម​ នាថនរោត្តម ​សីហមុនី​ ព្រះមហាក្សត្រ ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ជាទីគោរព​សក្ការៈ​ខ្ពង់ខ្ពស់​បំផុត​ នៅថ្ងៃសុក្រ​ សៅរ៍​ អាទិត្យ​ទី ៨​  ៩​១០​ ខែ​ពិសាខ​ ឆ្នាំវក​ អដ្ឋស័ក​ ព.ស​ ២៥៦០​ ត្រូវនឹង​ថ្ងៃទី១៣​ ១៤​ ១៥​ឧសភា​ឆ្នាំ២០១៦ ​នេះ​ ។​ ទូលព្រះបង្គុំ​យើងខ្ញុំ​ទាំងអស់គ្នា​ សូមព្រះរមរាជា​នុញ្ញាតក្រាប​បង្គំ​ថ្វាយ​ព្រះរាជ​សព្ទសារ​ធុការពរ​ថ្វាយ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើត្បូង​ជាទី​គោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត​ សូម​ព្រះអង្គ​ទ្រង់​ប្រកប​ដោយ​ព្រះរាជ​សុខភាព​បរិបូរណ៍​ព្រះ​កាយ​ពល​មាំមួន​ ព្រះរាជ​បញ្ញាញាណ​ឈ្លាស​វៃ សិរីវឌ្ឍនា​ ព្រះជន្មាយុ​យឺន​យូរ​ជាងរយ​ព្រះ​វស្សា ​ដើម្បី​ព្រះអង្គ​គង់​ប្រថាប់​ជាម្លប់​ដ៏​ត្រជាក់​ត្រជុំ​ ដល់ទូល​ព្រះបង្គុំ​យើងខ្ញុំ​ទាំង​អស់គ្នា ​ដែល​ជា​ប្រជា​រាស្ត្រ​របស់​ព្រះអង្គជា​រៀងរហូត​ដ៏រាប​រហូតទៅ​។

ទូល​ព្រះ​បង្គុំ​យើង​ខ្ញុំទាំង​អស់គ្នា​សូម​ប្តេជ្ញា​ដង្ហែតាម​ព្រះរាជ​តម្រិះ​ប្រកបដោយ​ព្រះរាជ​គតី​បណ្ឌិតរបស់​ព្រះ​ករុណា​ជា​អង្គម្ចាស់​ជីវិត​លើត្បូង​ ដោយ​បូជា​កម្លាំង​កាយ​ប្រាជ្ញា​ស្មារតី​រហូត​ដល់ជីវិត​ដើម្បី​ ជាតិ​ សាសនា​ ព្រះមហាក្សត្រ​ ព្រម​ទាំង​បម្រើ​ឧត្តម​ប្រយោជន៍​ជាតិ​ និង​ការអភិឌ្ឍន៍​មាតុភូមិ​ អោយ​សម្បូ​សប្បាយ​ ថ្កុំ​ថ្កើង​រុងរឿង​ស្របតាម​ព្រះរាជ​តម្រិះ ​និង​ព្រះរាជ​ហប្ញទ័យ​យកចិត្ត​ជាខ្លាំង​របស់​ព្រះអង្គ​។ក្នុង​ឱកាស​ដែរ ថ្នាក់ដឹក​នាំខេត្ត​ក៏ចែក​អំណោយ​ដល់​លោកតា​ លោកយាយ​ផង​ដែរ​។

cpp-12-05-2016-001 cpp-12-05-2016-002 cpp-12-05-2016-003 cpp-12-05-2016-004 cpp-12-05-2016-005 cpp-12-05-2016-006 cpp-12-05-2016-007 cpp-12-05-2016-008 cpp-12-05-2016-009 cpp-12-05-2016-010vv

[youtube id= “w9993nZAKLI”]