ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុងប៉ៃលិន បន្តចុះចែកទឹកស្អាតជូនដល់ប្រជាពលរដ្ឋ៤០គ្រួសារនៅភូមិថ្មី សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន


(05-05-2016) ប៉ៃលិន៖ ​ថ្ងៃទី​៥​ ខែឧសភា ​ឆ្នាំ២០១៦​ លោក ​សេង​ វណ្ណថា ​អភិបាល​រង​ក្រុង​ប៉ៃលិន ​បាន​ដឹកនាំ​មន្រី្ត​រាជការ​ និង​កង​កំលាំង​ប្រដាប់​អាវុធ​បាន​បន្ត​ចែក​ទឹក​ស្អាត​ជូន​ប្រជា​ពល​រដ្ឋ​ចំនួន​៤០គ្រួសារ​ ក្នុង​ភូមិ​ថ្មី ​សង្កាត់​ទួល​ល្វា ​ក្រុង​ប៉ៃលិន​ខេត្ត​ប៉ៃលិន។​

​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិថ្មី​ដែល​បាន​មក​ទទួល​ទឹក​ស្អាត​នៅ​ពេល​នេះ​មាន​ប្រជា​ពល​រដ្ឋ​ចំនួន​៤០គ្រួសារ  ​និង​បាន​ចែក​ជូន​ទឹក​សំរាប់​ប្រើប្រាស់​និង​ទទួល​ទាន​មាន​ចំនួន​១២០០០​លីត្រ ​ ដោយ​ប្រើប្រាស់​រថយន្ត​កង​ដឹក​ជញ្ជូន​កង​ពល​តូច​លេខ៩៩​របស់​ក្រសួង​ការពារ​ជាតិ ​ចំនួ​ន៣គ្រឿង​ ។​

​លោក ​សេង ​វណ្ណថា ​អភិបាល​រង​ក្រុង​ប៉ៃលិន​បាន​មាន​ប្រសាសន៍ថាៈ​ គ្រោះរាំង​ស្ងួត​ ខ្វះ​ខាត​ទឹក​ប្រើប្រាស់​នេះ ​បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស ​ហើយ​ អាជ្ញាធរ​គ្រាប់​ជាន់​ថ្នាក់​ កង ​កំលាំង​ប្រដាប់​អាវុធ​ មន្រ្តី​រាជ​ការ ​បាន​រួមគ្នា​ធ្វើ​សកម្ម​ភាព​ដឹក​ទឹក ​ចែក​ជូន​ប្រជា​ពល​រដ្ឋ​អោយ​បាន​ប្រើប្រាស់​គ្រប់គ្នា។​ ជាក់​ស្តែង​នៅ​ពេល​នេះ ​ថ្នាក់​ដឹក​នាំ​មន្ត្រី​រាជការ​ក្រុង​ប៉ៃលិន​បាន​ដឹក ​ទឹក​សំរាប់​ប្រើប្រាស់ ​ មក​ចែក​ជូន​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ​ នៅ​ក្នុង​ភូមិថ្មី​ដើម្បី​សំរួល​ដល់​ការលំបាក​ក្នុង​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​របស់​បងប្អូន​។​ លោក​បាន​បន្តថា​ ការ​ចែក​ចាយ​ទឹក​នៅ​ភូមិ​ថ្មី​ពេល​នេះ​ជា​លើក​ទី៣​ហើយ​ក្រុម​ការងារ​បន្ត​ដឹកទឹក​ ចែក​ជូន​បងប្អូន​ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​ផ្សេង​ទៀត ​ដែល​មាន​បញ្ហា​ខ្វះ​ខាត​ទឹក​ប្រើប្រាស់​បន្ត​ទៀត​។​

cpp-05-05-2016-001 cpp-05-05-2016-002 cpp-05-05-2016-003 cpp-05-05-2016-004vv

[youtube id= “3jQH28rGNcA”]