អាជ្ញាធរខេត្តប៉ៃលិនប្រគល់ប័ណ្ណសរសើរដល់ភូមិ-ឃុំដែលបានបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល


(05-05-2016) ប៉ៃលិន៖ ព្រឹកថ្ងៃទី​ ០៥​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅ​សាលា​ឃុំ​អូរអណ្តូង​ មាន​រៀប​ចំពិធី​ប្រគល់​ប័ណ្ណ​សសើរ​ដល់​ ភូមិ-​ឃុំ​ ​ដែល​បាន​បញ្ឈប់​ការ​បន្ទោរបង់​ពាស​វាល​ពាស​កាល​របស់​ភូមិ​ទាំង​ ៦ ​ក្នុង​ឃុំ​អូរអណ្តូង​ ស្រុក​សាលា​ក្រៅ​ ដែល​ពិធី​នេះ​ស្ថិត​ក្រោម​អធិប​តីភាព​ លោក​ជំទាវ​ ជា​ លាភ​ អភិបាលរង​ខេត្តប៉ៃលិន​ និង​ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​ថ្នាក់​ដឹកនាំ​ មន្ត្រីរាជការ​ អាជ្ញាធរ​​ដែនដី​សិស្សា​នុសិស្ស​ និង​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​កុះករ ​។

​លោក​ ហ៊រ​ រឹទ្ធី​ អនុ​ប្រធាន​អភិវឌ្ឍន៍​ជនបទ​បាន​អោយ​ដឹងថា​៖ ខេត្តប៉ៃលិន​ ការ​ផ្គត់ផ្គង់​ទឹកស្អាត​ជន​បទ​បាន​ ៤១% ​(​តាម​រយះ​មធ្យោបាយ​មួយ​ចំនួន​ក្នុង​នោះ​មាន​អណ្តូង​ស្នប់​អាហ្វ្រីដេវ​អណ្តូង​លូ​អាង​ត្រង់​ទឹកភ្លៀង​លក្ខណះ​គ្រួសា ​សហគមន៍​ពាង​យក្ស​តាម​ផ្ទះ​និង​ការ​ជួសជុស​អណ្តូង​គ្រប់​ប្រភេទ​) ​និង​អនាម័យ​ជន​បទ​មាន​ ៤៥% ​(​តាមរយះ​មធ្យោបាយ​មួយ​ចំនួន​ផ្តល់​សម្ភារះ​បង្គន់​ផ្សព្វផ្សាយ​បំផុស​ជម្រុញ​និង​កម្រិត​យល់​ដឹង​ដោយ​ខ្លួនឯង​របស់​ប្រជាពលរដ្ឋ​) ​ជា​ពិសេស​គឺ​អោយ​ពួក​គាត់​ចេះ​អនាម័យ​រស់​នៅ​ស្អាត​ និង​ហូប​ស្អាត​គ្រប់​ពេលវេលា​ គ្រប់​ទីក​ន្លែង។​ ម្យ៉ាង​វិញ​ទៀត​លទ្ធផល​សម្រេច​បាន​ជា​រួម​គិត​ពី​ឆ្នាំ​ ២០១៣ ​មក​ដល់​ឆ្នាំ​២០១៥​ ក្នុង​ការ​អនុវត្ត ​កម្មវិធី​សហគមន៍​ដឹកនាំ​អនុវត្តន៍​អនាម័យ​ជនបទ​ លើ ​៣៥​ភូមិ​ ០៣​ឃុំ ​០១​ស្រុក​ លទ្ធផល​ដែល​សម្រេច​បាន​គឺ​កំណើន​បង្គន់​បាន​ ១៥០៥​ បង្គន់​ ។​ ដោយ​ក្នុង​នោះ ​០៦​ភូមិ​ ក្នុង​ចំណោម​ ៣៥ភូមិ​ និង​ ០១ឃុំ ​ក្នុង​ចំណោម​ ០៣ឃុំ​ ទទួល​បាន​ការវាយ​តម្លៃ​ថា​ ជាភូមិ​ ឃុំ​ ដែល​បញ្ឈប់​ការ​បន្ទោរ​បង់ពាស​វាល​ពាស​កាល​ គឺ​មាន​ភូមិ​កូន​ភ្នំ ​ភូមិ​អូរណ្តូង​ ភូមិថ្ន​ល់កែង​ ភូមិ​អូរ​ឬស្សីលើ​ ភូមិ​បឹង​ត្រកួន​ និង​ភូមិ​ថ្នល់​ទទឹង​ ដែល​ស្ថិត​ក្នុង​ឃុំ​អូរ​អណ្តូង​ ស្រុក​សាលា​ក្រៅ ​ខេត្តប៉ៃលិន។​

​តំណាង​ប្រជាពល​រដ្ឋ​ បាន​ប្តេជ្ញា​ចិត្ត​ ផ្សព្វ​ផ្សាយ​អោយ​បងប្អូន​ប្រជា​ពលរដ្ឋ​​បង្កើន​អនាម័យ ​នៅ​តាម​សហគមន៍​អោយ​បាន​កាន់​តែ​ទូលំ​ទូលាយ​ និង​រស់​នៅ​ស្អាត​ ហូប​ស្អាត​ ជា​និច្ច​។

​លោក​ជំទាវ​ ជា​ លាភ​ អភិបាល​រង​ខេត្ត​ប៉ៃលិន​ បាន​មាន​ប្រសាន៍​កោត​សសើរ​ដល់​មន្ទីរ​​អភិវឌ្ឍន៍ជន​ខេត្ត​ និង​អង្គ​កាយូ​នី​សេហ្វ​​ ដែល​បាន​យក​​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​អនុវត្តន៍​កម្មវិធី​ផ្គត់​ផ្គង់​ទឹក​ស្អាត​ និង​ អនាម័យ​សហ​គមន៍​ជនបទ​ នៅ​តាម​មូលដ្ឋាន​ក្នុង​ខេត្តប៉ៃលិន​មាន​ការរីក​ចំរើន​គួរ​អោយ​កត់​សំគាល់​។  ​លោកជំទាវ​បន្តថា​ ការ​សម្រេច​លទ្ធផល​នៅ​ថ្ងៃនេះ​បាន​ក៏ដោយ​សារ​មាន​កិច្ច​សហការ​ចូល​រួម​ពី​បង​ប្អូន​ប្រជា​ពលរដ្ឋ​នៅតាម​មូលដ្ឋាន​នីមួយៗ​ផងដែរ​ ។​ម្យ៉ាង​វិញ​ទៀត​ដើម្បី​អោយ​ការរស់​នៅ​កាន់​តែ​ល្អ​ប្រសើរ​យើង​ទាំង​អស់​គ្នា​ត្រូវ ​ហូប​ស្អាត​ ផឹកស្អាត​ និង​រស់​នៅ​ស្អាត​ជានិច្ច​។ ​ឆ្លង​តាម​ការ​អនុវត្ត​កម្មវិធី​អនាម័យ​សហគម​ ឃុំ​អូរអណ្តូង​គឺជា​ឃុំ​មួយគំរូ​សម្រាប់​ភូមិ​ ឃុំ​ ដទៃ​ទៀត​ នៅជុំវិញ​ ដែល​មាន​ចំណាត់​ថ្នាក់​អនាម័យ​ស្អាត​ និង​ការប្រើ​ប្រាស់​បង្គន់​អនាម័យ​បាន​ត្រឹម​ត្រូវ​ជាងគេ​។ ​ដូច្នេះ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បន្ត​ផ្សព្វផ្សាយ​ប្រជាពលរដ្ឋ​ អោយ​ពួក​គាត់​បាន​យល់​ដឹង​ពីសារៈ​សំខាន់​អនាម័យ​ក្នុង​សហគម​ និង​លប់​បំបាត់​ការ​បន្ទោរបង់​ពាសវាល​ពាសកាល​ដើម្បី​ការពារ​សុខភាព​របស់​បងប្អូន​អោយ​ជាស​ផុ​តពី​ជម្ងឺ​ផ្សេង​ៗ។

​        ក្នុង​ឱកាស​នោះ​គណៈ​អធិតី​ក៏​បាន​ប្រគល់​ប័ណ្ណ​សរសើ​ដល់​តំណាង​ភូមិ​-ឃុំ​ ដែលអ​នុវត្ត​កម្ម​វិធី​អនាម័យ​សហគម​បានល្អ​និង​បាន​បញ្ឈប់​ការ​បន្ទោរ​បង់​ពាស​វាលពាស​កាល​ផងដែរ​។

cpp-05-05-2016-005 cpp-05-05-2016-006 cpp-05-05-2016-007 cpp-05-05-2016-008 cpp-05-05-2016-009 cpp-05-05-2016-010vv

[youtube id= “MJdlDHE7lA8”]