ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនអនុញ្ញាតិអោយប្រតិភូស្ថានទូតសហរដ្ឋអាមេរិកចូលជួបសម្តែងការគួសមនិងពិភាក្សាការងារ


​(03-05-2016) ប៉ៃលិន៖ នៅ​រសៀល​ថ្ងៃទី០៣ ​ឧសភា ​ឆ្នាំ២០១៦ ​នៅ​សាលា​ខេត្ត​ប៉ៃលិន​ ឯក​ឧត្តម​ កើត ​សុធា ​អភិ​បាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន ​បាន​អនុញ្ញាតិ​អោយ​គណៈ​ប្រតិភូ​ស្ថាន​ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​មួយ​ក្រុម​ដឹកនាំ​ដោយ​ឯក​ឧត្តម​ វីល ​លៀម​ហ៊ីត ​(​William ​heidt​)​ ឯក​អគ្គ​រដ្ឋ​ទូត​វិសមញ្ញ​និង​ពេញ​សមត្ថភាព​ប្រចាំ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​សម្តែង​ការ​គួសម​និង​ពិភាក្សា​ការងារ​។​

​        ឯក​ឧត្តម ​វីល​ លៀម​ហ៊ីត​ ​(​William heidt​)​ ឯក​អគ្គ​រដ្ឋ​ទូតវិសមញ្ញ​និង​ពេញ​សមត្ថ​ភាព​ប្រចាំ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​បាន​មាន​ប្រសាសន៍ថាៈ​ ស្ថាន​ទូត​អាមេរិក​មក​ទស្សនៈ​​កិច្ច​នៅ​ខេត្ត​ប៉ៃលិន​ពេល​នេះ​មាន​គោល​បំណង ​ដើម្បី​ពង្រឹង​សាមគ្គី​ភាព ​មិត្តភាព ​កិច្ច​សហប្រត្តិការ​និង​ស្វែង​យល់​ពី​ស្ថាន​ភាព​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរ​ដ្ឋ និង​កា​រ​អ​ភិវ​ឌ្ឍន៍​ខេត្ត ​ជា​ពិសេស​ស្វែង​យល់​ពី​តម្រូវ​ ការ​របស់​អាជ្ញាធរ​ក៏​ដូច​ជា​ប្រជា​ពល​រដ្ឋ​​នៅ​ក្នុង​មូល​ដ្ឋាន​តើ​មាន​ការ​ខ្វះ​ខាត​អ្វីខ្លះ​ដែល​ចាំបាច់​ក្នុង​ជីវភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ។​ ឯក​ឧត្តម​បាន​បន្តថា ​ក្រុម​ការងារ​របស់​ស្ថាន​ទូត​អាមេរិក​ក៏​បាន​ចុះ​ពិនិត្យ​គំរោង​ដោះមីន​នៅ​ភូមិ​សាស្ត្រ​ខេត្ត​ប៉ៃលិន​ដែល​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ​។​ឯក​ឧត្តម​ក៏​បាន​កោត​សរសើរ​ដល់​ថ្នាក់​ដឹក​នាំ​និង​ប្រជា​ពល​រដ្ឋ​ខេត្ត​ប៉ៃលិន​ដែល​បាន​កសាង​អភិវឌ្ឍន៍​ខេត្ត​ប៉ៃលិន​មាន​ការ​ប្រែប្រួល​និង​រីក ​ចំរើន​លើ​គ្រប់​វិស័យ​គួរ​អោយ​កត់​សំគាល់​។​

​          ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន ​បាន​សំដែង​ក្តី​សោមន​ស្ស​រីករាយ​និង​ស្វាគមន៍​កក់​ក្តៅ ​ក្រៃ​លែង​ដែល​ប្រតិភូ​ក្រុម​ការងារ​ស្ថាន​ទូត​អាមេ​រិក​មក​បំពេញ​បេសក​ម្ម​នៅ​ខេត្ត​ប៉ៃលិន​ដើម្បី​ស្វែង​យល់​ពី​តម្រូវការ​ចាំបាច់​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត​ប៉ៃ​លិន​លើវិស័យ​នានា​។​ ឯកឧត្តម​​បាន​លើក​ឡើង​ថា​ ខេត្ត​ប៉ៃលិន​ជា​ខេត្ត​មួយ​ប្រជា​ពល​រដ្ឋ​ប្រ​កប​មុខ​របរក​ស៊ី​ផ្នែក​កសិកម្ម​ធ្វើស្រែ​ចំការ​ ហើយ​កន្លង​មកនេះ​បាន​ជួប​ប្រទះ​ភាព​រាំង​ស្ងួត​ខ្វះ​ខាត​ទឹក​ស្រោច​ស្រប​ ខ្វះ​ខាត​ទីផ្សា​លក់​កសិផល ​និង​ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​ នៅ​ពុំ​ទាន់​មាន​ការ​ប្រព័ន្ធ​ទឹក ​ភ្លើង​ប្រើប្រាស់​គ្រប់​គ្រាន់​នៅ​ឡើយ ​។​តែ​បញ្ហា​នេះ​អាជ្ញាធរ​ខេត្ត​មាន​ផែនការ​អភិវឌ្ឍន៍​៣ឆ្នាំ ​៥ឆ្នាំ ​សំដៅ​លើ ​ផ្លូវ ​ទឹក​ ភ្លើង ​ដើម្បី​បំរើ​សេចក្តី​ត្រូវ​ការ​របស់​ប្រជា​ពល​រដ្ឋ​អោយ​មាន​ជីវភាព​រស់​នៅ​ប្រសើ​ឡើង​ថែម​ទៀត​។ដោយ​ឡែក​វិស័យ​អប់រំ ​រាជ​រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​កសាង​សាលារៀន ​ដល់​តំបន់​ដាច់​ស្រយ៉ាល​ដើម្បី​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​អោយ​មាន​ចំណេះ​ដឹង​គ្រប់គ្រាន់​។​ ទន្ទឹម​នេះ​វិស័យ​សុខា​ភិបាល​បាន​កសាង​មណ្ឌល​សុខភាព​ដល់​តំបន់​ដាច់​ស្រយ៉ាល ​ដើម្បី​ផ្តល់​សេវា​សុខភាព​ជូន​ប្រជា​ពល​រដ្ឋ​បាន​ងាយ​ស្រួល ​និង​កាត់​បន្ថយ​ជម្ងឺ​គ្រុន​ចាញ់​ដែល​កាល​ពី​មុន​កើត​ឡើង​ជា​ច្រើន​ ករណី​ តែ​មក​ដល់​បច្ចុប្បន្ន​បាន​ថយ​ចុះច្រើន ​មិន​មាន​ប្រជា​ពល​រដ្ឋ​ណា​ម្នាក់​បាត់​អាយុ​ជីវិត​ដោយ​ជម្ងឺ​គ្រុន​ចាញ​ទៀតទេ​។​ ដូច្នេះ​តាម​រយៈ​បេសកម្ម​របស់​ក្រុម​ការងារ​ស្ថាន​ទូត​អាមេរិក​ពេល​នេះ ​ឯក​ឧត្តម​សង្ឃឹម​ជឿ​ជាក់​ថា​ ប្រជា​ពលរដ្ឋ​ខេត្ត​ប៉ៃលិន​ពិត​ជា​បាន​ទទួល​​នូវ​គំរោង​ណា​មួយ​របស់​ពីស្ថាន​ទូត​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​ខេត្ត​ប៉ៃលិន​រួម​ចំណែក​ដោះ​ស្រាយ​ជីវភាព​ជូន​ប្រជា​ពល​រដ្ឋ​បាន​ប្រសើ​ឡើង​ ។​

cpp-03-05-2016-009 cpp-03-05-2016-010 cpp-03-05-2016-011 cpp-03-05-2016-012vv

[youtube id= “gy7Kec-igOU”]