លោកជំទាវ ជា លាភ ជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិផ្សារព្រំត្បូង


​ប៉ៃលិន៖ ថ្ងៃទី០១​ ខែឧសភា ​ឆ្នាំ២០១៦ ​លោក​ជំទាវ ​ជា​ លាភ​ អនុ​ប្រធាន​ក្រុម​ការងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​ឃុំស្ទឹង​កាច់ ​ស្រុក​សាលា​ក្រៅ ​រួម​ដំណើរ​ដោយ ​ប្រធាន​ក្រុម​បក្ស​ឃុំ ​បក្ស​ភូមិ​ និង​សមាជិក​ក្រុម​ការងារ​មួយ​ចំនួន​ទៀត ​បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ​បងប្អូន​ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​ផ្សារ​ព្រំ​ត្បូង​ ឃុំ​ស្ទឹង​កាច់​ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន​។​

​         លោក ​កង ​ថេង​ ប្រធាន​គណបក្ស​ឃុំ​ស្ទឹង​កាច់​បាន​អោយ​ដឹងថា ​ភូមិ​ផ្សារ​ព្រំ​ត្បូង​គឺ​ជា​ភូមិ​ឧបសម្ព័ន្ធ​មួយ​ ក្នុង​ឃុំ​ស្ទឹង​កាច់ ​ហើយ​ក្នុង​ភូមិ​នេះ ​អាជ្ញាធរ​ខេត្ត​បាន​រៀប​ចំ​អោយ​មាន​ផ្លូវ​ថ្នល់​ ប្រព័ន្ធ​ទឹក​ ភ្លើង​ និង​មាន​ផ្សារ​លក់​ដូរ​ និង​ប្រជា​ពល​រដ្ឋ​រស់​នៅ​មាន​អនាម័យ ​និង​សណ្តាប់​ធ្នាប់​ល្អ។​ បច្ចុប្បន្ន​នេះ​មាន​ប្រជា​ពល​រដ្ឋ​ចំនួន​១៧០​គ្រួសារ​បាន​ទទួល​យក​ការ​ដោះ​ដូរ​របស់​អាជ្ញាធរ​ខេត្ត​មក​រស់នៅ​ក្នុង​ភូមិ​ផ្សារ​ព្រំ​ត្បូង​នេះ​ និង​នៅ​សល់​ចំនួន​ជាង​១០០​គ្រួសារ​ទៀត​មិន​ទាន់​ទទួល​យក​ការ​ដោះដូរ​របស់​អាជ្ញាធរ​ខេត្ត​នៅ​ឡើយ​ទេ​។​

​លោក​ជំទាវ ​ជា​លាភ​អនុ​ប្រធាន​ក្រុម​ការងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​ឃុំ​ស្ទឹង​កាច់​ បាន​មាន​ប្រសាសន៍​សួរ​សុខ​ទុក្ខ ​ការ​លំបាក ​ការងាយ​ស្រួល​របស់​បងប្អូន​ប្រជា​ពល​រដ្ឋ​ដែល​បាន​ផ្លាស់​ប្តូរ​ទី​លំនៅ​ ពី​កន្លែង​ចាស់​មក​រស់នៅ​ក្នុង​ភូមិ​អភិវឌ្ឍថ្មី​នេះ។​ លោក​ជំទាវ​បាន​មាន​ប្រសាសន៍ថា ​ថ្នាក់​ដឹក​នាំ​ខេត្ត​ ពិសេស​ឯក​ឧត្តម​ កើត ​សុធា ​អភិបាល​ខេត្ត​ប៉ៃលិន ​និង​ជា​ប្រធាន​គណ​កម្មា​ធិការ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន​ មាន​ការ​គិត​គូ​ខ្ពស់​ពី​សុខ​ទុក្ខ​ ជីវភាព​រស់នៅ​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត​ទាំង​អស់។​ ជាក់​ស្តែង​ ឯក​ឧត្តម ​កើត​ សុធា ​បាន​រៀបចំ​អោយ​មាន​ភូមិករ​ មាន​ទឹក​ មាន​ភ្លើង ​មាន​កម្ម​សិទ្ធដីធ្លី​ ស្រប​ច្បាប់​ជូន​ប្រជា​ពល​រដ្ឋ​ដែល​បាន​សំរេច​ចិត្ត​ផ្លាស់​ប្តូរ​ការ​រស់​នៅ​ពី​តំបន់​សំបុក​ចាប​ មក​រស់​នៅ​ក្នុង​ភូមិ​ផ្សារ​ព្រំ​ត្បូង​នេះ។​ ដូច្នេះ​បងប្អូន​ប្រជា​ពល​រដ្ឋ​ត្រូវ ​គិត​ស្វែង​យល់​អោយ​បាន​ច្បាស់​លាស់​ចំពោះ​ថ្នាក់​ដឹក​នាំ​ដែល​ល្អ ​យល់​ពី​សុខ​ទុក្ខ​បងប្អូន​ប្រជា​ពល​រដ្ឋ​យើង ​ត្រូវ​ផ្តល់​ការ​លើក​ទឹក​ចិត្ត ​និង​គាំទ្រ​ដល់​ថ្នាក់​ដឹក​នាំ​របស់​យើង​។​

cpp-01-05-2016-001 cpp-01-05-2016-002 cpp-01-05-2016-003 cpp-01-05-2016-004vv

[youtube id= “T80SNMUUYCg”]