ឯកឧត្តម កើត សុធា នាំយកទឹកស្អាត ទៅឧបត្ថម្ភដល់កងទ័ពឈរជើងនៅភ្នំកំពូលបី


​(28-04-2016) ប៉ៃលិន៖ ល្ងាច​ថ្ងៃទី២៨ ​ខែមេសា ​ឆ្នាំ២០១៦ ​ឯក​ឧត្តម ​កើត​ សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​ រួម​ដំណើរ​ដោយ​លោក​ជំទាវ​ ជា ​លាភ ​អភិបាល​រង​ខេត្ត​ លោក​ស្រី ​សោ​មុន្នីរ័ត្ន​ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ លោក,​ លោក​ស្រី​អនុ​ប្រធាន​មន្ទីរ​មួយ​ចំនួន ​និង​ កង​កំលាំង​នគរ​បាល​ខេត្ត​ បាន​នាំយក​ទឹកស្អាត​សំរាប់​ប្រើប្រាស់​មួយ​ឡាន​ធំ​  និង​ទឹក​ពិសារ​មួយ​ចំនួន​ទៀត ​ទៅ​ផ្តល់​ជូន​ដល់​កងទ័ព​ឈរ​ជើង​នៅ​ចំនុច​ភ្នំ​កំពូល​បី ​ក្នុង​ឃុំ​ស្ទឹង​កាច់ ​ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន​។​

​        ឯក​ឧត្តម ​កើត ​សុធា ​បាន​មាន​ប្រសាសន៍ថា ​ក្នុង​ស្ថាន​ភាព​ដែល​ខេត្ត​ប៉ៃលិន​កំពុង​ជួប​បញ្ហា​គ្រោះរាំង​ស្ងួត ​ប្រជា​ពល​រដ្ឋ​ខ្វះខាត​ទឹក​ប្រើប្រាស់​ អាជ្ញាធរ​ខេត្ត ​និង​អាជ្ញាធរ​មូល​ដ្ឋាន​ស្រុក ​ឃុំ ​សង្កាត់​ មន្រ្តី​រាជការ​ កង​កំលាំង​ប្រដាប់​អាវុធ ​បាន​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​នាំ​យក​ទឹក​មក​ផ្តល់​ជូន​ដល់​ប្រជា​ពល​រដ្ឋ​បាន​ប្រើប្រាស់​សំរួល​ដល់​ការ​លំបាក​របស់​បងប្អូន​ប្រជា​ពល​រដ្ឋ ​យើង​។ ​ការ​នាំយក​ទឹក​ស្អាត​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​បាន​ប្រើប្រាស់​នេះ ​អាជ្ញាធរ​ខេត្ត​ ក៏​ដូច​ជា​មន្ទីរ​ពាក់​ព័ន្ធ​បាន​ធ្វើ​មក​ជា​ច្រើន​ថ្ងៃ​មក​ហើយ ​ ហើយ​នឹង​បន្ត​ធ្វើ​ជា​ច្រើន​ថ្ងៃ​ទៅ​មុខ​ទៀត​ បើ​ភាព​រាំងស្ងួត​នៅ​តែ​អូស​បន្លាយ ​ដើម្បី​អោយ​ប្រជា​ពល​រដ្ឋ​មាន​ទឹក​ប្រើប្រាស់​ ។​ ឯក​ឧត្តម​បាន​បន្ត​ថា ​ ក្រៅ​ពី​ការ​នាំ​យក​ទឹក​ទៅ​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ ​ យើង​នៅ​មាន​ ការ​ជួសជុល​អណ្តូង​ស្នប់​ ការ​បុក​អណ្តូង​ស្នប់​ស្នប់​ថ្មី ​និង ​កាយ​អណ្តូង​ទឹក​នៅ​តាម​ពោះ​អូរ​ ជា​ដើម ​ដើម្បី​យក​ទឹក​អោយ​ប្រជា​ពល​រដ្ឋ​ប្រើប្រប្រាស់។​តែ​ដោយ​សារ​ពេល​នេះ​មើល​ឃើញ​ស្ថាន​ភាព​នៅ​ទីតាំង​កង​ទ័ព​មាន​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ ថ្នាក់​ដឹក​ខេត្ត​ក៏​បាន​ដឹក​ទឹក១​ឡាន​ធំ​សំរាប់ ​អោយ​កង​ទ័ព​បាន​ប្រើប្រាស់ ​និង​ទឹក​បរិសុទ្ធ​មួយ​ចំនួន​សំរាប់​បរិភោគ​។​នេះ​ គឺ​ជា​ស្មារ​តី​នៃ​វប្ប​ធម៌​ចែក​រំលែក​រវាង​សមរ​ភូមិ​មុខ​និង​សមរ​ភូមិ ​។​ដូច្នេះ​កង​ទ័ព​យើង​ត្រូវ​យក​ទឹក​ទាំង​នេះទៅ​ប្រើប្រាស់​តាម​តម្រូវ​ការ ​និង​ការ​សន្សំ​សំចៃ​ខ្ពស់​៕​

cpp-28-04-2016-009 cpp-28-04-2016-010 cpp-28-04-2016-011 cpp-28-04-2016-012vv

[youtube id= “FMlIyJpfpG4”]