(28-04-2016) ប៉ៃលិន៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ លោក ស៊ុន យី អភិបាលក្រុងប៉ៃលិនសហការជាមួយកងរាជអាវុធហត្ថក្រុង បានដឹកទឹកចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាតទឹកប្រើប្រាស់ ចំនូន៤៥គ្រួសារស្មើនឹងមនុស្សរាយចំនួន២៧៥នាក់ ស្ថិតនៅក្នុងភូមិទួលខៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក ស៊ុន យី អភិបាលក្រុងប៉ៃលិនលើកឡើងថា៖ដោយសារឆ្នាំនេះមានការជូបគ្រោះរាំងស្ងួត ការបម្រែបម្រួលអាកាសធាតុ មានការកើនឡើងកំដៅខ្លាំងធ្វើអោយ ស្រះទឹកអណ្តូង អូរ ស្ទឹង បានរីងហួតហែងស្ទើទាំងអស់ដែលធ្វើអោយបងប្អូនប្រជាពលរដ្ឋយើង ខ្វះខាតទឹកយកមកប្រើប្រាស់និងបរិភោគប្រចាំថ្ងៃ។ ដូច្នេះអាជ្ញាធរក្រុងនិងកងកម្លាំងអាវុធបានសហការគ្នាធ្វើយុទ្ធនាការដឹកទឹកចែកជួនដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់នៅតាមភូមិនានា ធ្វើយ៉ាងណាជួយសំរាលការលំបាករបស់បងប្អូនអោយបានទាន់ពេលវាលា។ជាក់ស្តែងពេលនេះ ថ្នាក់ដឹកនាំខេត្តនិងអាជ្ញាធរគ្រប់ថ្នាក់បានគិតគូរនិងព្រួយបារម្មណ៍យ៉ាងខ្លាំងពី ស្ថានភាពខ្វះខាតទឹក ហើយបានសហការគ្នាដឹកទឹកចែកជូនបងប្អូនប្រជាពលរដ្ឋយើង ស្របតាមការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងក្នុងឱកាសពិធីសម្ពោធបើកអោយប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៦និងផ្លូវចូលប្រាសាទបន្ទាយឆ្មានៅខេត្តបន្ទាយមានជ័យក្រោមហិរញ្ញប្បទានសាធារណៈកូរ៉េនិងធនាគារអភិវឌ្ឍន៍អាស៊ីកាលពីថ្ងៃទី២៦មេសាឆ្នាំ២០១៦កន្លងទៅនេះ បានដាក់ចេញនៅយុទ្ធនាការនៅក្នុងក្រមខ័ណ្ខនៅទូទាំងប្រទេសដើម្បីដោះស្រាយនិងចែកចាយទឹកជូនប្រជាពលរដ្ឋ ដែលរងគ្រោះមហន្តរាយខ្វះទឹកសំរាប់ប្រើប្រាស់ តំរូវការប្រចាំថ្ងៃ។
[youtube id= “ydOoPaFc9LA”]