មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយស្តីពីការធ្វើតារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋកើនឡើង ថយចុះ ឆ្នាំ២០១៥


​(22-04-2016) ប៉ៃលិន៖ ព្រឹក​ថ្ងៃ​ទី២២ ​ខែមេសា ​ឆ្នាំ​២០១៦​មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​បាន​បើក​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ស្តីពី​ការ​ធ្វើ​តារាង​ប្រៀប​ធៀប​ទ្រព្យ​សម្បត្តិ​រដ្ឋ​កើន​ឡើង​ ថយ​ចុះ​ឆ្នាំ​២០១៥​ ជា​មួយ​មន្ទីរ​វិស័យ​នានា​ដែល​កិច្ច​ប្រជុំ​នេះ​ស្ថិត​ក្រោម​អធិបតី​ភាព​លោក​ជំទាវ​ ជា ​លាប ​អភិ​បាល​រង​ខេត្ត​ប៉ៃលិន​ ។​

​បន្ទាប់​ពីលោក ​សែម ​វណ្ណ ​អនុ​ប្រធាន​មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ខេត្ត​បាន​អាន​ចរាចរណ៏​ណែនាំ​ផ្សព្វ​ផ្សាយ​ធ្វើ​តារាង​ប្រៀប​ធៀប​ទ្រព្យ​សម្បត្តិ​រដ្ឋ​កើន ​ឡើង ​ថយ​ចុះ​រួច​មក​ លោក ​ប៉ូច ​សាអែម​ បាន​ធ្វើ​បទ​បង្ហាញ​ពី​ទម្រង់​បែប​បទ​បច្ចេក​ទេស​នៃ​ការ​ចុះ​បញ្ជី​សារ​ពើ​ភ័ណ្ឌ​រដ្ឋ​ដល់​បណ្តា​មន្ទីរ​វិស័យ​ទាំង​អស់​ទូទាំង​ខេត្ត​អោយ​បាន​ត្រឹម​ត្រូវ​។​អង្គ​ប្រជុំ​ក៏​បាន​លើក​សំនួរ​ជា​ច្រើន​ដើម្បី​ពិភាគ្សា​ផ្លាស់​ប្តូរ​យោបល់​ទាក់​ទង​និង​ការ​ចុះ​បញ្ជី​ទ្រព្យ​សម្បត្តិ​រដ្ឋ​ផង​ដែរ​។​

​លោក​ជំទាវ​ជា ​លាប ​អភិបាល​រង​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏ថាៈ​ដើម្បី​អោយ​ការ​ចុះ​បញ្ជី​សារពើភ័ណ្ឌ​បាន​ត្រឹម​ត្រូវ​និង​ច្បាស់​លាស់​គ្រប់​អង្គ​ភាព​មន្ទីរ​ស្ថាប័ន​ទាំង​អស់ ​និង​មន្ត្រី​ជំនាញ ​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​ចុះ​បញ្ជី​ទ្រព្យ​សម្បត្តិ​រដ្ឋ​ទាំង​អស់​អោយ​បាន​ត្រឹម​ត្រូវ​ ជា​ពិសេស​ត្រូវ​ជំរុញ​អោយ​មន្រ្តី​ជំនាញ​ ត្រូវ​ចេះ​ថែរក្សា​ការពារ​សម្បត្តិ​រដ្ឋ​អោយ​បាន​ល្អ​ផង​ដែរ​។​លោក​ជំទាវ​បន្តថា​៖​ទន្ទឹម​និង​កំណែ​ទម្រង់​ស៊ី​ជំរៅ​របស់​រាជ​រដ្ឋា​ភិបាល​យើង​ទាំង​អស់​គ្នា​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការងារ​ និង​អនុវត្ត​តាម​បទ​ដ្ឋាន​ និតិវិធី​ យុទ្ធ​សាស្រ្ត​នានា​ អោយ​បាន​ល្អ​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​ ។ ​ការ​ធ្វើ​តារាង​ប្រៀប​ធៀប​ទ្រព្យ​សម្បត្តិ​រដ្ឋ​នេះ​គឺ​មាន​សារៈ​សំខាន់​ណាស់​ដើម្បី​កំណត់​ទ្រព្យ​សម្បត្តិ​រដ្ឋ​នៅ​តាម​អង្គ​ភាព​និមួយៗ​អោយ​បាន​ច្បាស់លាស់​ បើ​សិន​មាន​បញ្ហា​អ្វី​មិន​យល់​ពី​ការ​ប្រៀប​ធៀប​ទ្រព្យ​សម្បត្តិ​រដ្ឋ​កើន​ឡើង​ ថយ​ចុះ​សូម​អោយ​ មន្ត្រី​ជំនាញ​ទាក់​ទង​មន្ត្រី​មន្ទី​រសេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ខេត្ត​ដើម្បី​ជួយ​ផ្នែក​បច្ចេក​ទេស​បន្ថែម​ទៀត​។​

cpp-22-04-2016-001 cpp-22-04-2016-002 cpp-22-04-2016-003 cpp-22-04-2016-004vv

[youtube id= “A4zs8gFGw7Y”]