(13-04-2016) ប៉ៃលិន៖ ព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិលោកឌិន គឹម ប្រធានក្រុមការងារគណ:បក្សកម្ពុជា ចុះជួយសង្កាត់ទួលល្វា បានជួបប្រជុំជាមួយ បក្សភូមិ បក្សសង្កាត់ និងសមាជិកក្រុមការងារ ដើម្បីពិនិត្យសភាពការណ៏នៅតាមភូមិ និងត្រៀមបង្ការ សង្គ្រោះ ដោះស្រាយរាល់បញ្ហាផ្សេងៗដែលអាចកើតឡើង ជាយថាហេតុ មកលើប្រជាពលរដ្ឋយើង នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។ លោកមានប្រសាសន៏ថា ក្នុងរយ:ពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីជាតិ ចាប់ពីថ្ងៃ ១៣ ១៤ ១៥ និង ថ្ងៃ១៦ ខែមេសាឆ្នាំ២១០៦ នេះ នៅតាមភូមិនីមួយៗ ត្រូវយកចិត្តទុកដាក់ក្ដាប់ឲ្យបាននូវរាល់បញ្ហាទាំងឡាយណា ដែលធ្វើឲ្យប៉:ពាល់ដល់សន្តិសុខសង្គម និងការលេងកំ សាន្តសប្បាយ របស់ប្រជាពលរដ្ឋយើង ស្នើមេភូមិទាំងត្រូវមានវិធានការ ឬរាយការណ៏ ជូនសម្ថកិច្ច ឬ រាយការណ៏មកក្រុមការងារជាបន្ទាន់ ដើម្បីយើងរួមគ្នាដោះស្រាយឲ្យបានទាន់ពេល។ បញ្ហាមួយទៀត ត្រូវយកចិត្តទុកដាក់ណែនាំ ដល់ប្រជាពលរដ្ឋយើងឲ្យពួកគាត់ ត្រូវគោរពច្បាប់ចរាចរឲ្យបានម៉ើងម៉ាត់បំផុត ជៀសវាងការបើកបរ មានគ្រោះថ្នាក់ចរាចរ កុំឲ្យក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ជួបជុំក្រុមគ្រួសារសម្បាយរីករាយ ក្លាយជាទុក្ខសោក ហើយបញ្ហាសំខាន់មួយទៀត គឺប្រុងប្រយ័ត្នចំពោះគ្រោះអគ្គីភ័យ ព្រោះថាក្នុងខែមេសាឆ្នាំនេះ អាកាសធាតុក្ដៅខ្លាំងណាស់ ។ បើយើងពុំមានការប្រុងប្រយ័ត្ន ចំពោះភ្លើងផ្សែងទេ គឺវាអាចបង្ករទៅជាអគ្គីភ័យឆាបឆេះ រីករាលដាល ឆេះផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋយើងបាន។ ក្នុងឱកាសនេះផងដែរ ក្នុងនាមក្រុមការងារ លោកបានឧបត្ថម្ភថវិការដល់លោកមេភូមិ អនុប្រធានភូមិ ចំនួន៣៣ នាក់ និងលោកចៅសង្កាត់ ៤នាក់ ក្នុងម្នាក់ៗ ៥០.០០០រៀល ហើយបានប្រគល់ទង់ជាតិចំនួន ៧០ ទង់ ដល់លោកភូមិ សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋយើងគ្មានទង់ជាតិចងនៅមុខផ្ទះផងដែរ។
[youtube id= “Ug5qSZRw2og”]