(12-04-2016) ប៉ៃលិន៖ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម កើត សុធា ប្រធានគណ:កម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយបក្ស ភូមិ ទាំងអស់ នៅក្នុង ឃុំ ស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីពង្រឹងការងារគណបក្ស និងត្រៀមលក្ខណ: សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់នៅឆ្នាំ២០១៧ ខាងមុខនេះ។
បន្ទាប់ពីលោក កែវ រំដេត មេឃុំស្ទឹងត្រង់បានរាយការណ៏ពីស្ថានភាពទូទៅ នៅតាមភូមិនីមួយៗ រួចមក ឯកឧត្តម កើត សុធា បានមានប្រសាសន៏ណែនាំដល់លោកមេភូមិទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងការងារបក្សឲ្យបានខ្លាំងក្លាថែមទៀត នៅតាមភូមិនីមួយៗ ដែលយើងទទួលខុសត្រូវ ពិសេសពង្រឹងការងារបំរើសេវាសាធារណ: ដែលជាសេវាតម្រូវការ ជូនប្រជាពលរដ្ឋរបស់យើងអោយបានល្អបំផុត ។ព្រមជាមួយនេះត្រូវរៀបចំចងក្រុមសមាជិកបក្ស និងក្រុមយុវជនបក្ស នៅតាមភូមិរបស់ខ្លួនគ្រប់គ្រងអោយបានត្រូវត្រឹម ហើយធ្វើរាយកាណ៏ជូនថ្នាក់លើឲ្យបានលឿន។ ត្រូវមាន ឯកភាព និងសាមគ្គី ភាពផ្ទៃ ឲ្យបានបានរឹងមាំ ហើយសហការគ្នាទៅវិញទៅមកអោយបានល្អ។ ទន្ទឹមនិងនេះឯកឧត្តមបានអោយលោកមេភូមិ លោកមេក្រុម ទាំងអស់ត្រូវពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវ ចង់ទង់ជាតិ ដាក់ភ្លើងពណ៏ នៅតាមផ្ទះនីមួយៗ ឲ្យបានសមរម្យ នៅក្នុងឪកាសបុណ្យចូលឆ្នាំថ្មីនេះ ដើម្បីអបអរសារទរទទួលទេវតាឆ្នាំថ្មីហើយជាពិសេសត្រូវ ការពារសន្តិសុខសណ្តាប់ឲ្យបានល្អ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយើង បានជួបជុំនាំគ្នាលេងកំសាន្តក្នុងបុណ្យចូលឆ្នាំថ្មីនេះដោយគ្មានបញ្ហាអ្វីកើតឡើង។ បើសិនមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៏ជាបន្ទាន់ទៅនគរបាលប៉ូលិសដើម្បីដោះស្រាយអោយបានទាន់ពេលវេលា។ហើយត្រូវបំផុសយុវជននៅក្នុងភូមិនីមួយៗឲ្យពួកគេចេះលេងល្បែងប្រជាប្រិយរបស់ជាតិ ដូចជា ចោលឈូង បោះអង្គុញ ទាញព្រ័ទ លាក់ កន្សែង ជាដើម ហើយហាម កុំអោយ លេងល្បែងស៊ីសង ជក់គ្រឿងញៀន ។ ត្រូវប្រុងប្រយ័ត្នបញ្ហាគ្រោះថ្នាក់ចរាចរ ក្នុងការបើកបរតាមដងផ្ឡូវសាធារណៈ បើស្រវឹងសុំកុំបើកបរ។
[youtube id= “1bIaUVrt-fg”]