ឯកឧត្តម កើតសុធាសមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន អញ្ជើញចូលរួមបុណ្យសព លោក ដាម ផេន គម្រប់៧ថ្ងៃ


(11-03-2016) ប៉ៃលិន៖ ​នៅ​ល្ងាច​ថ្ងៃទី១១​ ខែមិនា ​ឆ្នាំ២០១៦​ ឯក​ឧត្តម ​កើត​ សុធា ​ សមាជិក​គណៈកម្មាធិកា​រកណ្តាល​និង​ជា​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន ​ បាន​ដឹក​នាំ​ក្រុម​ការងារ​ថ្នាក់​ខេត្ត​បាន​អញ្ជើញ​ចូល​រួម​បុណ្យ​សព​ លោក ​ដាម​ ផេន ​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ប៉ៃលិន​កម្រប់​៧ថ្ងៃ​នៅ​គេហដ្ឋាន​សព​ស្ថិត​នៅ​ភូមិ​ប៉ាហ៊ី​ជើង ​ សង្កាត់​ប៉ៃលិន​ ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន​។​

ឯក​ឧត្តម ​កើត ​សុធា ​ បាន​សំដែង​ការ​សោក​ស្តាយ​និង​ចូល​រួម​រំលែក​ទុក្ខ​ជា​មួយ​ក្រុម​គ្រួសារ​សព​ លោក​ ដាម ​ផេន ​ដែល​បាន​បាត់​បង់​ស្វាមី​ និង​ឱពុក​ជា​ទី​ស្រឡាញ់​។​ការបាត់​បង់​ លោក ​ដាម ​ផេន ​គឺ​ជា​បាត់​បង់​យុទ្ធមិត្ត​រួម​ការងារ​មួយ​រូប ​ដែល​កន្លង​មក​លោក​មាន​ស្នាដៃ​បំពេញ​ភារ​កិច្ច​ បំរើ​ជាតិ ​បំរើ​ប្រជា​ពល​ពល​រដ្ឋ​មាន​ស្នាដៃ​ល្អ។​ជាពិ​សេស​លោក​ ដាម​ ផេន​ គឺ​ជា​សកម្ម​ជន​របស់​គណ​បក្ស​ប្រជា​ជន​បំពេញ​ការងារ​យ៉ាង​សកម្ម ​ដើម្បី​ផល​ប្រយោជន៏​របស់​ប្រទេស​ជាតិ ​ប្រជា​ជន ​និង​គណ​បក្ស​ប្រជា​ជន​កម្ពុជា។​ដូច្នេះ​សូម​អោយ​វិញ្ញាណ​ក្ខទ្ទ ​លោក​ ដាម ​ផេន ​ទៅ​សោយ​សុខ​ក្នុង​សក្តិភព​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ​

​ឯក​ឧត្តម​ក៏​បាន​ផ្តាំផ្ញើ​ដល់​ក្រុម​គ្រួសារ​សព​ត្រូវ​កាត់​ចិត្ត ​កុំ​ទុក្ខ​សោក​ច្រើន​ពេក​ គឺ​ត្រូវ​ថែរ​ទាំ​សុខ​ភាព​អោយ​ល្អ ​ដើម្បី​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត​នៅ​ក្នុង​គ្រួសារ​បន្ត​ទៅ​ទៀត​ ព្រោះ​ជីវិត​មនុស្ស​តែង​វិល​កើត​វិល​ស្លាប់​ជា​ការ​ធម្មតា​។​ក្នុង​នោះ​ដែរ ​ឯក​ឧត្តម ​កើត ​សុធា ​និង​អ្នក​ចូល​រួម​ទាំង​អស់​ក៏​បាន​ចូល​រួម​បុណ្យ​សព​ថវិកា ​ចំនួន ​ ៦សែន​៧ម៉ឺន​ប្រាំពាន់​រៀល​ផង​ដែរ​។​

សូម​បញ្ជាក់ថាៈ​ លោក​ ដាម​ ផេន ​បាន​ទទួល​មរណៈ​ភាព​នៅ​ថ្ងៃទី​០៥ ​ខែមិនា​ ឆ្នាំ​២០១៦​ នៅ​ម៉ោង​៥ ទៀប​ភ្លឺ ​ដោយ​រោគាពា​។​

cpp-11-03-2016-007 cpp-11-03-2016-008 cpp-11-03-2016-009 cpp-11-03-2016-010vv

[youtube id= “80-gM19ZK9U”]