(11-03-2016) ប៉ៃលិន៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន មានសមាជិកសមាជិការថ្មីចំនួន៦០២នាក់ ត្រូវបានប្រកាសបញ្ចូលគណបក្សប្រជាជនកម្ពុជាជាផ្លូវការ ដែលពិធីនេះប្រព្រឹត្តិទៅក្រោមវត្តមានឯកឧត្តម កើត សុធា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណបក្សខេត្តជាច្រើននាក់ទៀត។
បន្ទាប់ពីលោក ឡូ លុយ បានអានពាក្សស្នើសុំចូល សមាជិកគណបក្សប្រជាជន កម្ពុជារួចមកលោក ស៊ុន យី ប្រធានមន្ទីរគណបក្សខេត្តអានសេចក្តីសម្រេចស្តីពីការយល់ព្រមបញ្ចូលសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា ចំនួន៦០២នាក់ក្នុងនោះស្រី២១៦នាក់ត្រូវបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាជាផ្លូវការ។
កញ្ញា វួច ដេម តំណាងអោយសមាជិកសមាជិការថ្មីបានឡើងប្តេជ្ញាចិត្តដូចតទៅ៖ទី១/ប្តេជ្ញាគាំទ្រដាច់ខាត់ និងស្មោះត្រង់ចំពោះគណបក្សប្រជាជនកម្ពុជា។ទី២/ប្តេជ្ញាចិត្ត ការពារ រាល់សមិទ្ធផលរបស់គណបក្សក៏ដូចជា របស់សង្គមជាតិទាំងមូលអោយបានថិតថេរគង់វង្ស ។ទី៣/ប្តេជ្ញាគោរព និងអនុវត្តតាមគំរូវីរភាពរបស់វីវជនស្នេហាជាតិកម្ពុជា គ្រប់ជំ នាន់។ទី៤/ប្តេជ្ញាគោរពអោយបានខ្ជាប់ខ្ជួននូវលក្ខន្តិៈ គោលការណ៏ គោលនយោបាយណែនាំ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា អោយបានខ្ជាប់ខ្ជួន និងជោគ ជ័យ។ទី៥/ប្តេជ្ញាប្រឆាំងដាច់ខាត ចំពោះជនអគតិ ដែលរិះគន់គណបក្សប្រជាជនកម្ពុជា និងប្រមុខដឹកនាំគណបក្សដោយគ្មានការពិតដែលបង្កអោយបែកបាក់ផ្ទៃក្នុងគណបក្ស និងក្នុងសង្គមជាតិ។ទី៦/ប្តេជ្ញា គាំទ្រយ៉ាងពេញទំហឹង បេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជានាយករដ្ឋមន្រ្តីសំរាប់អាណ្តតិទី៦ និងអាណត្តិក្រោយៗទៀត។
ឯកឧត្តមកើត សុធា សមាជិគណៈកម្មាធិការកណ្តាលនិងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនបានមានប្រសាសន៏ថា៖ការរៀបចំបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាដើម្បីអោយបានពេញសិទ្ធិសំរាប់ចូលបំរើការងារក្នុងគណបក្សប្រជាជនកម្ពុជាបានពេញលេញ ព្រមទាំងចងក្រងប្រមូលផ្តុំគ្នាពង្រឹងពង្រីកសមាជិកថ្មីអោយកាន់តែច្រើន ក្នុងការចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានៅឆ្នាំនៅពេលខាងមុខ អោយទទួលបានជោគជ័យ ។ឯកឧត្តមបន្តថា៖ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានធ្វើអោយប្រទេសជាតិទទួលបានសុខសន្តិភាពបានពេញលេញ និងការអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចំរើនគ្រប់វិស័យ ។ ជាក់ស្តែងនៅខេត្តប៉ៃលិនយើងមានសមិទ្ធិផលជាច្រើន ដូចជា៖ ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ វត្តអារាម និងសមិទ្ធិផលនានាជាច្រើនទៀត។ ដូច្នេះសូមអោយសមាជិកសមាជិការទាំងអស់ត្រូវតែមានជំនឿជឿជាក់ និងស្មោះត្រង់ទៅលើគណបក្សប្រជាជនកម្ពុជា សំរាប់បន្តដឹកនាំប្រទេសអោយមានការរីកចំរើនទៅថ្ងៃអនាគត់។ ឯកឧត្តមក៏បានធ្វើការណែនាំដល់សមាជិកសមាជិការថ្មីទំាងអស់ ត្រូវគោរព អោយបានខ្ជាប់ខ្ជួននូវលក្ខន្តិៈ គោលនយោបាយ បទបញ្ជាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា អោយបានខ្ជាប់ខ្ជួន និងត្រូវចូលរួមប្រជុំជីវភាពនយោបាយអោយជាប់ជាប្រចាំ ត្រូវពង្រឹងទស្សនៈក្លាហាន បំរើស្មោះត្រង់ ការពារគណបក្សប្រជាជនកម្ពុជា ត្រូវមានស្មារតីឧស្សាហ៏ព្យាយាមរកស៊ីចិញ្ចឹមជីវិតដោយអំពើសុចរិត ព្រមទាំងត្រូវមានសុជីវធម៌ក្នុងខ្លូន ជាពិសេសត្រូវពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុងអោយបានល្អ រក្សាការសម្ងាត់ផ្ទៃក្នុងរបស់បក្ស និងត្រូវចេះបំផុសយុវជនអោយមកចូលរួមសកម្មភាពជាមួយគណបក្សប្រជាជនកម្ពុជាអោយបានច្រើន ដើម្បីប្រមូលកម្លាំងសាមគ្គីចូលរួមកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចំរើនលើគ្រប់វិស័យ។
[youtube id= “6E7Z9zjQTaU”]