(10-03-2016) ប៉ៃលិន៖ ថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៦ លោក ស៊ុន យី អភិបាលក្រុងប៉ៃលិនបាននាំយកថវិកា និងអង្ករទៅឧបត្ថមបុណ្យសព លោកយាយ សេង ឡែង អាយុ៥២ ដែលបានទទួលមរណៈភាព នៅភូមិក្រចាប់ក្រោម សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានសំដែងនូវការសោកស្តាយក្រៃលេងជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់លោកយាយ សេង ឡែង អាយុ៥២ ដែលបានទទួលមរណៈភាព។លោកបន្តថាៈថ្នាក់ដឹកនាំខេត្តប៉ៃលិនតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាកគ្រប់ពេលវេលា។ ជាក់ស្តែង គ្រាន់តែបានទទួលដំណឹងថា៖លោកយាយ សេង ឡែង អាយុ៥២ ដែលបានទទួលមរណៈភាព ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិនបានចាត់ឲ្យក្រុមការងារចុះមកសួរសុខទុក្ខនិងនាំយកសំភារៈនិងថវិកាឧបត្ថម្ភ គ្រួសារសពដើម្បីចូលរួមរំលែកទុក្ខក្នុងកម្មវិធីបុណ្យសព។
អំណោយដែលបានឧបត្ថម្ភជូនគ្រួសារសពក្នុងឱកាសនោះមាន អង្ករ ៥០ គីឡូក្រាម ថវិការ២០ ម៉ឺនរៀលផងដែរ។
តមកលោក ស៊ុន យី និងក្រុមការងារក៏បាននាំយកថវិកាចូលរួមក្នុងកម្មវិធីបុណ្យភូមិភ្នំរាំងចំនួន១០ម៉ឺនរៀល ។ព្រមជាមួយគ្នានេះក្រុមការងារក៏បានពិនិត្យមើលអណ្តូងទឹកដោយមានការឧបត្ថមពីសំណាក់លោកឌិន គឹម ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តប៉ៃលិន ផងដែរ។
[youtube id= “jAgnjoulfIE”]