(10-03-2016) ប៉ៃលិន៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនព្រឹកថ្ងៃទី១០មិនាឆ្នាំ២០១៦ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មាធិការទី០៨ព្រឹទ្ធសភា អនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងជាប្រធានគណៈចលនាស្ត្រីបានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនស្រ្តីនៅខេត្តប៉ៃលិនចំនួន២២០នាក់។ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ប៉ៃលិននិងលោកជំទាវ គង់ ស្តី កើតសុធា ព្រមទាំង លោក លោកស្រី ថ្នាក់ដឹកនាំគណបក្សខេត្តជាច្រើនរូបទៀត។
ឯកឧត្តម កើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនបានមានប្រសាសន៍សំដែងនូវគាវកិច្ចស្វាគមន៏ ដែលលោកជំទាវ មាន សំអាន បានឆ្លៀតឱកាសអញ្ជើញចុះ សួរសុខទុក្ខសំណេះសំណាល និងផ្តល់កម្លាំងចិត្តដល់បងប្អូនស្ត្រី សមាគមន៏នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៏ ។ ជាពិសេសពង្រឹងកម្មវិធីបញ្រ្ចបយេនឌ័រ លើកកម្ពស់តម្លៃស្រ្តីជាអាទិភាព ដើម្បីអោយស្រ្តីយើងកាន់តែមានតួនាទីសំខាន់ឡើង នៅក្នុងសកម្មភាពចូលរួម អភិវឌ្ឍន៏សង្គមជាតិយើង អោយមានការរីកចម្រើនគ្រប់វិស័យទាំងបច្ចុប្បន្ន និងទៅអនាគត់។
បន្ទាប់ពីលោកជំទាវ ហ៊ូ សាមិត បានធ្វើបទបង្ហាញស្តីពីភាពជាអ្នកដឹកនាំរបស់ស្ត្រី រួចម លោកជំទាវ មាន សំអាន ប្រធានគណៈកម្មាធិការទី០៨ព្រឹទ្ធសភា អនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងជាប្រធានគណៈចលនាស្ត្រីបានមានប្រសាសន៏ពាំនាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអនរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច ជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ជូនដល់បងប្អូនស្ត្រីទាំងអស់នៅខេត្តប៉ៃលិន ។ លោកជំទាវ បានលើកឡើងថា៖រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុនសែន ជាប្រមុខ បានយកចិត្តទុកដាក់លើកកំពស់តម្លៃស្ត្រី អោយស្មើភាពគ្នាជាមួយបុរស ដោយជំរុញអោយស្ត្រីមានតួនាទីជាថ្នាក់ដឹកនាំក្នុងស្ថាប័ននានា តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋានភូមិ ឃុំសង្កាត់។លោកជំទាវបន្តថា៖ការជួបជុំបងប្អូនស្រ្តីនៅពេលនេះគឺដើម្បីរំលឹកដល់ទិវានារីអន្តរជាតិ០ ៨មិនា ខួបលើកទី១០៥ នឹងធ្វើការលើកទឹកចិត្តនិងជម្រុញឲ្យ នារីទាំងអស់ក្នុងខេត្តប៉ៃលិនត្រូវបង្កើនសមត្ថភាពជាអ្នកដឹកនាំ ចូលរួមកសាងនិងអភិវឌ្ឍន៍សង្គមជាតិព្រោះនារីជាឆ្អឹងខ្នងសេដ្ឋកិច្ច និង ជាកម្លាំងចលករ ដ៏សំខាន់មិនអាចខ្វះបាន ក្នុងការរួមចំណែក កសាង អភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និង ទេសចរណ៍ ប្រកបដោយនិរន្តភាព ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ។ លោកជំទាវក៏បានផ្តាំផ្ញើដល់បងប្អូនស្រ្តីទាំងអស់ត្រូវចេះ សហការ សាមគ្គីភាពឯកភាពគ្នា ចេះចងក្រងជួយគ្នាទៅវិញទៅមកនិងពង្រឹងសមត្ថភាព គុណធម៌ ប្រាជ្ញា អោយច្បាស់លាស់ដើម្បីបន្តការដឹកនាំកសាងនិងអភិវឌ្ឍន៍ខេត្តប៉ៃលិនយើងអោយមានការរីកចំរើនឡើងជាលំ ដាប់ ជាពិសេសចូលរួមទប់ស្កាត់រាល់ទម្រងរើសអើង និង អំពើហឹង្សាលើស្ត្រី ដើម្បីលើកកំពស់តម្លៃស្ត្រីអោយស្មើភាពក្នុងសង្គមជាតិយើង ។
ក្នុងឱកាសនោះ លោកជំទាវ មាន សំអាន និង ឯកឧត្តម កើត សុធា ក៏បានចែកជូនវត្ថុអនុស្សាវរីយ៍ជូនដល់ស្ត្រីទាំង២២០នាក់ដែលបានចូលរួមផងដែរ។
[youtube id= “7WkRQnFE7DU”]