(07-03-2016) ប៉ៃលិន៖ ព្រឹកថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៦ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មានរៀបចំពិធីដុតកំទេចទំនិញខូចគុណភាពដែលដកហូតពីអាជីវករក្នុងខេត្តប៉ៃលិន ដែលពិធីស្ថិតក្រោមវត្តមាន លោក សាន វិជ្ជាសារ៉ា វុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន មានការអញ្ជើញចូលរួមពីមន្រ្តីមន្ទីរពាណិជ្ជកម្ម សាខាគយនិងរដ្ឋករខេត្ត និងមន្ត្រីប៉ូលិសអន្តោប្រវេសន៏និងមន្ត្រីទីស្នាក់ការប្រចាំច្រកទ្វាអន្តរជាតិព្រំផងដែរ។
លោកសាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិនបានអោយដឹងថា៖សាខាកាំកុងត្រូលខេត្តប៉ៃលិនតែងតែសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តធ្វើការចុះត្រួតពិនិត្យទំនិញខូចគុណភាព ហួសកាលកំណត់ គ្មានផ្លាកសញ្ញាត្រឹមត្រូវគឺដើម្បីថែរក្សានិងការពារសុខមាលភាព អាយុជីវិតជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនទាំងមូល។ ជាក់ស្តែងក្នុងរយះពេល៣ខែនេះ សាខាកាំកុងត្រូលបានធ្វើការចុះពិនិត្យទំនិញជា លទ្ធផលបានដកហូតទំនិញដែលខូចគុណភាពមិនអាចប្រើប្រាស់បានចំនួន ៤១៦.៨១ គីឡូក្រាមដែលទំនិញទាំងនោះមានដូច ទឹកក្មេះរូបទន្សាយ មីកំទិចតូច ទឹកក្រូច ទឹកក្រូចដបធំ ទឹកក្រូចតូច មីកំប៉ុង ម្សៅទឹកដោះគោ មីឡូកញ្ចប់ តែខ្ញី ដើម។ ( ឃី្លប)………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………..។
តមកលោកសានវិជ្ជាសារ៉ាវុធ និងក្រុមការងារក៏បានធ្វើការត្រួតពិនិត្យនិងធ្វើតេស្តបឋមទៅលើមឹកនិងទំនិញផ្សេងៗនៅច្រកទ្វាអន្តរជាតិព្រំ ដើម្បីរកសាធាតុប៉ូរាក់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំងចំពោះអ្នកប្រើប្រាស់ ។ គូបញ្ជាក់ថាសាធាតុប៉ូរ៉ាក់នេះគឺសំរាប់ធ្វើដាក់សាកសព មិនអាចយកទៅដាក់លើចំនីអារហារបាននោះទេ ហើយការត្រូតពិនិត្យនៅពេលនេះមិនមានសាធាតុប៉ូរាក់នៅលើមឹកទេ គឺអាចបរិភោគបាន។
[youtube id= “awMjy1Ew2IY”]