(06-02-2016) ប៉ៃលិន៖ នៅព្រឹកថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅវត្តគីរីសិលារ៉ាមហៅវត្តបហ៊ុយ មានប្រារព្ធពិធី សម្ភោធដាក់អោយប្រើប្រាស់នូវសមិទ្ធផលកុដិ និងសមិទ្ធផលនានាជាច្រើនដែលទើបនឹងសាងសង់រួចរាល់ក្រោមជំនួយសម្បុរសជនអូស្រ្តាលី និងពុទ្ធបរិស័ទ្ធជិតឆ្ងាយទាំងអស់ ក្រោមអធិបតីឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ គង់ ស្តី និងព្រះតេជគុណចាន់ គង់ ព្រះមេគុណខេត្ត និងព្រះគ្រូចៅអធិការវត្តភ្នំយ៉ាត ។ក្នុងកម្មវិធីក៏មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ស៊ុំ ហៀង ប្រធានសភាពាណិជ្ជកម្មខេត្ត លោកអភិបាលក្រុង លោកលោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្តលោកមេភូមិ ចៅសង្កាត់ ឧបាសិកា ពេជ្រ អ៊ូក និងអ្នកស្រី ពេជ្រ សុខ ដែលជាសប្បុរជនអូស្ត្រាលី និងពុទ្ធបរស័ទ្ធចំណុះជើងវត្ត ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់។
ព្រះគ្រូពិក្ខុធម្មោ ជៀប សារ៉ាន់ ចៅអធិការវត្តគិរីសិលារាមហៅវត្តបរហ៊ុយ និងជាព្រះអនុគុណក្រុងប៉ៃលិន បានមានសង្ឃដីកាអោយដឹងថា៖ សមិទ្ធផលដែលព្រះសង្ឃទទួលបាននៅពេលនេះគឺបានមកពីសទ្ធាសាមគ្គីដ៏ជ្រះថ្លារបស់ពុទ្ធបរស័ទ្ធអូស្រ្តាលី និងពុទ្ធបរិស័ទ្ធជិតឆ្ងាយទាំងអស់និងដោយមានការចូលរួមយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៅទូទាំងខេត្តប៉ៃលិន ជួយទាំងថវិកា ទាំងកំលាំងកាយចិត្ត ជាច្រើនក្នុងការអភិវឌ្ឍន៍សមិទ្ធផលនានាពិសេសកុដិថ្មីស្រឡាងមួយខ្នងពេលនេះ ហើយកុដិនេះបានចាប់ផ្តើមកសាងតាំងពីដើមឆ្នាំ ២០១១ ដែលមានបណ្តោយ ១៦ម៉ែត្រ ទទឹង ១០ម៉ែត្រ និងកម្ពស់ ២ជាន់ ដែលទើបនឹងកសាងរួចរាល់ជាស្ថាពរនៅចុងឆ្នាំ ២០១៣ ដែលគិតជាទឹកប្រាក់អស់ប្រមាណចំនួន ៨៩,៧៧៩ ដុល្លារ សហរដ្ឋអាមេរិក ដែលទើបនឹងឆ្លងសម្ភោធដាក់អោយប្រើប្រាស់នៅពេលនេះ។
ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ វិស័យពុទ្ធសាសនាជាវិស័យមួយដ៏សំខាន់ក្នុងការអភិវឌ្ឍន៏សង្គម ព្រោះសីលធម៌សង្គមរីកចម្រើនទៅបាន អាស្រ័យលើពុទ្ធសាសនាមានភាពរឹងមាំនិងផ្សព្វផ្សាយទូលំទូលាយក្នុងសង្គម។ឯកឧត្តមក័៏បានជម្រុញអោយព្រះសង្ឃនៅគ្រប់វត្តអារាមទូទាំងខេត្តប៉ៃលិន ចូលរួមសហការជាមួយសាលារៀនអប់រំយុវជនដែលជាទំពាំងស្នងឬស្សីតាមរយៈព្រះធម៌ផ្សារភ្ជាប់ជាមួយនឹងសង្គមអោយបានជាប់ជាប្រចាំ ដើម្បីបណ្តុះស្មារតីយល់ដឹងរបស់យុវជនអោយ ជៀសវាងឆ្ងាយពីឧបាយមុខនានាជៀសវៀងឆ្ងាយពីគ្រឿងញៀន លប់បំបាត់វប្បធម៌ហឹង្សា គំនិតជ្រុលនិយមដែលជាមូលហេតុនៃការបង្កអស្ថេរភាពសង្គម និងជាការកាត់បន្ថយភាពភ្លើតភ្លើនរបស់យុវជនបានមួយកំរិតសំខាន់ផងដែរ ។ ឯកឧត្្តមបានបន្តមានប្រសាន៏ថា ទោះបីសង្គមបច្ចុប្បន្នជឿនលឿនរីកចំរើនលើផ្នែកពត៌មានវិទ្យានិងបច្ចេកវិទ្យាទំនើបយ៉ាងណាក៏ដោយ ក៏វិស័យពុទ្ធចក្រនិងអាណាចក្រនៅតែដើរទន្ទឹមគ្នាជាប់ជានិច្ច ។ វិស័យព្រះពុទ្ធសាសនារីកចម្រើនមកបាន ក៏ដោយសារប្រទេសជាតិមានសុខសន្តិភាព មានការដឹកនាំអភិវឌ្ឍន៍តាមមាគាមួយ៌ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែនជាប្រមុខដ៏ឆ្នើម ។ ឯកឧត្តមក៏បានសំណូមពរផងដែរថា៖ សូមអោយយើងទាំងអស់គ្នាមិនថា ព្រះសង្ឃ លោកតា លោកយាយ អ៊ុំ ពូមីង រឺយុវជនជំនាន់ក្រោយនោះទេត្រូវសិក្សាស្រាវជ្រាវគាស់កកាយនូវប្រវត្តិសាស្រ្តនៃវត្តអារាមនីមួយៗជាថ្មីឡើវិញ ជាពិសេសកន្លែងប្រវត្តិសាស្រ្តសំខាន់ៗនិងប្រវត្តិនៃតំបន់ទាំងឡាយ តាមបទចម្រៀងសម័យពីដើម ដើម្បីរំលឹកអនុស្សាវរីយ៍នៃប្រវត្តិសាស្រ្តនិងរក្សាស្នាដៃជំនាន់ដើមឡើងវិញផងដែរ ៕ (ឃ្លីប)
ក្រោយពេលថ្លែងសន្ទរកថាចប់ឯកឧត្តម កើត សុធា គណៈអភិបាលខេត្តនិងសប្បុជនអូស្រ្តាលី ព្រមទាំងថ្នាក់ដឹកនាំអ្នកមុខអ្នកការក្នុងខេត្តសំខាន់ៗ បានអញ្ជើញកាត់ខ្សែបូសម្ពោធកុដិនិងសមិទ្ធផលនានា ដាក់អោយប្រើប្រាស់ក្នុងវិស័យព្រះពុទ្ធសាសនាចាប់ពីពេលនេះតទៅ ហើយក៏មានការរាប់បាត្រព្រះសង្ឃ ដើម្បីឧទ្ទិសកុសល់ផល់បុណ្យជូនដល់វិញ្ញាណក្ខ័នបុព្វការីជន វីរៈជនស្នេហាជាតិយើងទាំងឡាយដែលបានធ្វើពលីកម្មដើម្បីបុព្វហេតុ សេចក្តីរស់សុខក្សេមក្សាន្តរបស់ប្រជាជាតិកម្ពុជា បានសោយសុខក្នុងព្រះបរិនិពាន្តតរៀងទៅហោង ។
[youtube id= “fUrXji2C9is”]