ឯកឧត្តម កើត សុធា អញ្ជើញ បើកមហោស្រព សីល្បៈ របាំ និងល្ខោនខ្លីសំរាប់យុវជនថ្នាក់ខេត្តលើកទី២


​(05-02-2016) ប៉ៃលិន៖ ថ្ងៃ​ទី០៥ ​ខែកុម្ភៈ​ ឆ្នាំ​២០១៦ ​ឯក​ឧត្តម​ កើត ​សុធា​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន ​បាន​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​បើក​មហោ​ស្រព​ សីល្បៈ ​របាំ​ និង​ល្ខោន​ខ្លី ​សំរាប់​យុវជន​ថ្នាក់​ខេត្ត​លើក​ទី២ ​ដែល​ពិធី​នេះ​រៀប​ចំឡើង​នៅ​មន្ទី​រវប្បធម៌​ និង​វិចិត្រ​សីល្បៈ​ ខេត្ត​ប៉ៃលិន​។​

​លោក ​លឹម ​ប៊ុន​ហេង​ ប្រធាន​មន្ទីរ​វប្បធម៌ ​និង​វិចិត្រ​សីល​ល្បៈ ​ខេត្ត​ប៉ៃលិន​ បាន​មាន​ប្រសាសន៍​ថាៈ​ មន្ទីរ​វប្បធម៌ ​និង​វិចិត្រ​សីល្បៈ​ខេត្ត​ បាន​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​បង្ហាត់​បង្រៀន​សិល្បៈ​របាំ​ក្ងោក​ ជូន​ដល់​សិក្ខាកាម​ចំនួន​៩នាក់​ ក្នុង​នោះ​មាន​សិស្ស​មក​ពី​វិទ្យា​ល័យ​ហ៊ុន​សែន​ក្រុង​ទេព​និមិ្មត​ចំនួន​៧នាក់​, វិទ្យា​ល័យ​ហ៊ុន​សែន​សាលា​ក្រៅ​ចំនួន​២នាក់ ​និង​សិល្បៈ​ករ​ សិល្បៈ​ការី​របស់​មន្ទីរ​ចំនួន​៩នាក់​បន្ថែម​ទៀត​ , សរុប​ទាំង​អស់​ចំនួន​១៨នាក់ ​សំរាប់​ត្រៀម​ទៅ​ចូល​រួម​មហោ​ស្រព​យុវជន​ទូទាំង​ប្រទេស​នៅ​រាជធានី​ភ្នំពេញ​ចាប់​ពី​ថ្ងៃទី១៨​ ខែកុម្ភៈ ​ដល់​ថ្ងៃ​ទី៣​ខែ​មិនា​ ឆ្នាំ​២០១៦​។​ លោក​បាន​បន្តថា​ ការ​ហ្វឹក​ហាត់ ​បង្ហាត់​បង្រៀន ​របាំ​ក្ងោក​ប៉ៃលិន ​គឺ​មាន​រយៈ​ពេល​តែ​៣ថ្ងៃ​ប៉ុណ្ណោះ​ ដែល​មាន​គ្រូ​បង្វឹក​ដែល​មក​ពី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សីល្បៈ​ ប៉ុន្តែ​ដោយ​ភាព​ប៉ិន​ប្រសប់ ​កាយ​វិការ​ទន់ភ្លន់ ​រស់​រវើក​របស់​ប្អូន​ៗ​សិល្បៈ​ករ​ សិល្បៈ​ការនី​ សិក្ខា​កាម​ទាំង​អស់ ​ធ្វើ​អោយ​ការ​សំដែង ​ការ​រាំ​របាំ​ក្ងោក​ប៉ៃលិន ​មាន​លក្ខណៈ​ល្អ​ប្រសើ​គួរ​អោយ​ចង់​ទស្សនា​។​

​ឯក​ឧត្តម​ កើត ​សុធា ​អភិបាល ​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថា​ ប្រពៃណី ​វប្បធម៌​ គឺ​ជា​អត្តសញ្ញាណ​ជាតិ​ និង​អត្ត​សញ្ញាណ​ខេត្ត​ក្រុង​នីមួយៗ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​យើង ​ដែល​យើង​ត្រូវ​ថែ​រក្សា​អភិរក្ស​តៗ​គ្នា​រហូត​ ពី​មួយ​ជំនាន់ ​ទៅ​មួយ​ជំនាន់ ​មិន​អាច​អោយ​បាត់បង់​បាន​ឡើយ​ ដូច​ពាក​ស្លោក​ពោល​ថា​(​ វប្បធម៌​រលត់ ​ជាតិ​រលាយ ​វប្បធម៌​ពណ្ណរាយ​ ជាតិ​ថ្កើង​ថ្កាន​)​។​ ឯក​ឧត្តម​បាន​បន្ត​ថា​ នៅ​ក្នុង​ខេត្ត​ប៉ៃលិន​មាន​សម្បត្តិ​វប្បធម៌​យ៉ាង​ច្រើន​ទាំង​រូបីយ៍ ​និង​អរូបីយ៍​ ដូច​ជា​ របាំ​ក្ងោក​ប៉ៃលិន​ រឿង​កុលាប​ប៉ៃលិន ​ចំរៀង​ជា​ច្រើន​បទ​របស់​លោក​តា​ស៊ិន​ស៊ី​សាមុត​ ទាក់​ទង​អំពី​ខេត្ត​ប៉ៃលិន​ និង​ រូប​សំណាក​លោក​យាយ​យ៉ាត​ជាដើម​។​ មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សីលល្បៈ​ ខេត្ត​ប៉ៃលិន​ត្រូវ​តែ​ប្រមូល​ និង​អភរក្ស​វប្បធម៌​ទាំង​អស់​ ជា​ពិសេស​វប្បធម៌​របស់​ខេត្ត​ប៉ៃលិន​ផ្ទាល់​តែ​ម្តង​។​ ឯក​ឧត្តម​ កើត ​សុធា ​បាន​ជូន​ពរ​សូម​អោយ​សិល្ប​ករ​ សីល្ប​ការនី ​អោយ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ពេល​បំពេញ​បេសក​កម្ម​សំដែង​របាំ​ក្ងោក​ប៉ៃលិន​នៅ​រាជ​ធានី​ភ្នំពេញ ​យក​កិត្តយស​ជូន​ខេត្តប៉ៃលិន​ និង​បាន​នែ​នាំ​សូម​អោយ​ ក្មួយៗ​សិល្បៈករ​ សីល្បៈ​ការនី​ទាំង​អស់​ត្រូវ​មាន​ស្មារតី​សាមគ្គី​ភាព​គ្នា​អោយ​បាន​ល្អ ​ចេះ​ជួយ​ទុក្ខ​ធុរៈ​គ្នា ​ត្រូវ​មាន​វិន័យ​សណ្តាប់​ធ្នាប់​ និង​មាន​សីលធម៌​ស្អាត​ស្អំ ​ហើយ​ត្រូវ​តែ​ចូល​រួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​អោយ​បាន​គ្រប់​ៗ​គ្នា ​បើក​បរ​ត្រូវ​ប្រុង​ប្រយ័ត្ន​ ចេះ​យោគ​យល់​គ្នា ​និង​មិន​ត្រូវ​បើក​បរ​ក្នុង​សភាព​ស្រវឹង​ឡើយ​។​

cpp-05-02-2016-005 cpp-05-02-2016-006 cpp-05-02-2016-007 cpp-05-02-2016-008vv [youtube id= “mV1IcVeEBEg”]