ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនប្រជុំផ្សព្វផ្សាយផែនការរបស់អគ្គស្នងការនគរបាលជាតិ និងផ្សព្វផ្សាយផែនការ ការពារបុណ្យចូលឆ្នាំ ចិន វៀតណាម និង បូកសរុបលទ្ធផលការងារ ប្រចាំខែមករានិង លើកទិសដៅការងារបន្ត


(05-02-2016) ប៉ៃលិន៖ ​ថ្ងៃទី៥ ​ខែ​កុម្ភះ​ ឆ្នាំ​២០១៦ ​នៅ​ស្នង​ការ​នគរ​បាល​ខេត្ត​ប៉ៃលិន​មាន​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ផែន​ការ​របស់​អគ្គ​ស្នងការ​នគរ​បាល​ជាតិ ​និង​ផ្សព្វ​ផ្សាយ​ផែន​ការ​ ការពារ​បុណ្យ​ចូល​ឆ្នាំចិន​ វៀតណាម ​និង​ បូក​សរុប​លទ្ធ​ផល​ការងារ​ ប្រចាំ​ខែ​មករា ​និង​ លើក​ទិស​ដៅ​ការងារ​បន្ត ​ដែល​កិច្ច​ប្រជុំ​នេះ​ស្ថិត​ក្រោម​អធិបតី​ភាព​ លោក​ឧត្តម​សេនីយ៏ត្រី​ ជា​ ចាន់ឌិន​ ស្នង​ការ​នគរបាល​ខេត្តប៉ៃលិន ​ព្រម​ទាំង​មាន​ការអញ្ជើញ​ចូល​រួម​ពី​សំណាក់​លោក​លោក​ស្រី​ស្នង​ការង​ នាយ​ នាយរង​អធិការ​ ក្រុង​ស្រុក​ មេ​ប៉ុស្តិ៏​ និង​មន្រ្តី​នគរ​បាល​ជា​ច្រើន​នាក់​ផង​ដែរ​។​

​បន្ទាប់​ពី​លោកវរៈ​សេនីយ៏ត្រី ​ផង់ ​ជឿម ​នាយ​ការិ​យាល័យ​កិច្ច​ការ​ប៉ុស្តិ៏​នគរ​បាលរដ្ឋ​បាល​បាន​អាន​ផែន​ការ​កំណត់​គោល​ដៅ​ក្នុង​កិច្ច ​ការពារ​សុវត្តិ​ភាព​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​របស់​បងប្អូន​ជន​ជាតិ ​ចិន ​វៀតណាម ​និង​កូរ៉េ​ រួច​មក ​លោក​អនុសេនីយ៏ឯក ​លេង ​សារ៉ង ​នាយ​រង​ការិល័យ​សរុប​ និង​វិភាគ​បាន​អាន​របាយ​ការណ៏​បូក​សរុប​លទ្ធផល​ការងារ​សន្តិ​សុខ​ប្រចាំ​ខែ​មករា​ថា​៖​ក្នុង​ខែ​មករា​នេះ​បាន​បង្រ្កាប​បទ​ល្មើស​មាន​ចំនួន​១៦លើក​ ក្នុង​នោះ​ការ​បង្រ្កាប​ជាក់​ស្តែង​មាន​ចំនួន​១៤លើក​មាន​ដូច​ជា​៖​បង្ក្រាប​ករណី​អំពើ​ហឹង្សា​១លើក​ ករណី​លួច១លើក​ ករណី​ក្មេង​ទំនើង​១លើក​ករណី​ជួយ​ដូរ​គ្រឿង​ញៀន​ចំនួន​៦លើក ​ករណី​ប្រើប្រាស់​សារធាតុ​ខុស​ច្បាប់​ចំនួន​៣លើក​ ករណី​ដឹក​ជញ្ជូន​អនុផល​ព្រៃឈើ​ខុសច្បាប់​ចំនួន​២លើក​ និង​បាន​បង្ក្រាប​តាម​ដី​ការ​មាន​ចំនួន​២លើក​ផង​ដែរ​។​

​លោក​ឧត្តម​សេនីយ៏​ត្រី​ ជា​ ចាន់ឌិន ​ស្នង​ការ​នគរ​បាល​ខេត្ត​ប៉ៃលិន​ បាន​មាន​ប្រសាសន៏​ថា​៖ ​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ផែន​ការ​របស់​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ និង​ផ្សព្វ​ផ្សាយ​ផែន​ការ​ ការ​ពារ​បុណ្យ​ចូល​ឆ្នាំ​ចិន​ វៀតណាម​នេះ​គឺ​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ កំណត់​ទិស​ដៅ​ទៅ​តាម​ផែនការ​របស់​ស្នង​ការ​នគរបាល​ខេត្ត​អោយ​មន្ត្រី​នគរ​បាល​ទាំង​អស់​ការ​ពារ​សន្តិសុខ​សុវត្តិ​ភាព​ជូន​ប្រជា​ពល​រដ្ឋ​នៅ​ពេល​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ​ជា​ពិសេស​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​កិច្ច​ការពា​ររក្សា​សណ្នាប់​ធ្នាប់​នៅ​តាម​គោល​ដៅ​នានា ​អោយ​បាន​ម្ម៉ត​ចត់​កុំ​ធ្វើ​ប្រហែស​អោយ​សោះ​។​ លោក​បន្ត​ថា​៖​មន្ត្រី​នគរ​បាល​ទាំង​អស់​ក្នុង​ពេល​ ចុះ​អនុវត្ត​ការងារ​តាម​ទិស​ដៅ​របស់​ខ្លូន​ត្រូវ​រៀប​ចំ​សំលៀក​បំពាក់​ឯក​សណ្ឋាន​អោយ​បាន​ត្រឹម​ត្រូវ​ និង​ត្រូវ​គោរព​វិន័យ​អោយ​បាន​ហ្មត់​ចត់​និង​ រួម​សហការ​ជា​មួយ​ស្ថាប័ន​ពាក់​ព័ន្ធ​ អាជ្ញា ​ធរ​នៅ​តាម​មូល​ដ្ឋាន​ ដើម្បី​ងាយ​ស្រួល​ចុះ​អនុវត្ត​ការងារ​ទទួល​បាន​ប្រសិទ្ធិ​ភាព​។​

​ក្នុង​ឱកាស​នោះ​ដែរ​លោក​ឧត្តម​សេនីយ៏​ត្រី​ ជា ​ចាន់ឌិន​ ស្នង​ការ​នគរបាល​ខេត្តប៉ៃលិន ​ក៏​បាន​អាន​ផែន​ការ​អនុវត្ត ​សំរាប់​ឆ្នាំ​២០១៦​ របស់​សម្តេច​ក្រឡា​ហោម​ ស ​ខេង ​ឧប​នាយករដ្ឋ​មន្ត្រី ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ដែល​មាន​ខ្លឹម​សារ​ថា​៖​ទី១​/​បុគ្គលិក​បញ្ហា​ថវិការ​ បែប​បទ​ផ្សេង​ៗ​អង្គភាព​ជា​អ្នក​ដោះ​ស្រាយ​ បញ្ហា​ថវិកា​ដាក់​ហោប៉ៅ​ សុំ​ទៅ​ថ្នាក់​លើ​។​ទី២​/​ផ្នែក​ចរាចរណ៏​ចាប់​ពីថ្ងៃ​ទី១៥​ ខែ​មិនា​ ឆ្នាំ​២០១៦​នេះ​តទៅ​ត្រូវ​ឆែក​ឆេរ​ត្រួត​ពិនិត្យ​ឡាន ​ម៉ូតូ ​តើ​នៅ​ខ្វះអ្វី​ដែល​មិន​ទាន់​គ្រប់​គ្រាន់​ ខ្វះ​បែប​បទ​អ្វើខ្លះ​។​ ទី៣​/​នគរបាល​ចរាចរណ៏​ត្រូវ​បន្ទន់​ឥរិយាបទ​ ថ្នម​ចរិក​បន្តិច ​ហើយ​គោរព​តាម​។​ទី៤​/​បទ​ល្មើស​ប្លន់​ និង​បទ​ល្មើស​គ្រឿង​ញៀន​ត្រូវ​ពង្រឹង ​និង​រឹត​បន្តិង​ ខិត​ខំ​បង្រ្កាប​ ។​ទី៥/​ផ្នែក​ព្រហ្ម​ទណ្ឌ​ត្រូវ​ធ្វើ​ការ​ជា​មួយ​ប្រធាន​ពន្ធ​ធាគារ​ ដើម្បី​ស្រង់​សាវតា​ជាតិ​អោយ​អស់ ​មាន​បទ​ល្មើស​អ្វីខ្លះ​។​ទី៦/​កិច្ច​ការងារ​ការពារ​កន្លែង​ណា​ក៏​ដោយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ត្រូវ​មាន​ផែន​ការ​ច្បាស់​លាស់​និង​ម្ចាស់​ការ​។​ទី៧/​បញ្ហា​ហ្វេសបុក​របស់​សម្តេច​ជា​បញ្ហា​សំខាន់​ណាស់​ត្រូវ​ប្រុង​ប្រយ័ត្ន​ពេល​ធ្វើ​ការងារ​ជំនាញ​គឺ​ជា​កង្វល់​របស់​ប្រជា​ពល​រដ្ឋ​។​ទី៨/​មាន​បញ្ហា​អ្វី​សារព័ត៌​មាន​ឫ​សង្គម​ស៊ីវិល​ណា​ចុះ​ផ្សាយ​ត្រឹម​ត្រូវ​ឫ ​មិន​ត្រឹម​ត្រូវ​យើង​ត្រូវ​តែ​ធ្វើ​ការ​បក​ស្រាយ ​។​ទី៩/​បញ្ហា​កម្លាំង​តាម​ប៉ុស្តិ៏ ​និង​អធិ​ការ​ធ្វើ​មិន​កើត​កុំ​ទុក​ ដក​ចេញ​។​ទី១០/​បញ្ហា​បង្រ្កាប​ល្បែង​ស៊ីសង​ មិន​ត្រូវ​ប្រើ​កាំភ្លើង​នោះ​ទេ ​ព្រោះ​កន្លង​មក​ច្រើន​តែ​មាន​បញ្ហា​។​ទី១១​/នគរបាល​ណា​បើក​បរ​ ឫ ​ជិះ​ម៉ូតូ​មិន​គោរព​ច្បាប់​ទេ​នោះ​ សុំ​អោយ​កត់​ឈ្មោះ​អោយ​បាន​ត្រឹមត្រូវ​ ពេល​ប្រជុំ​ប្រចាំ​ខែ​សុំ​ចរាចរណ៏​អាន​បញ្ជី​ឈ្មោះ ​ដើម្បី​កត់​សម្គាល់​ក្នុង​អង្គ​ភាព​អោយ​ចំៗ​ឈ្មោះ។​

cpp-05-02-2016-001 cpp-05-02-2016-002 cpp-05-02-2016-003 cpp-05-02-2016-004vv [youtube id= “IpX7OPkrsjg”]