(31-01-2016) ប៉ៃលិន៖ នៅព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៦ក្រុមកីឡាជិះកង់របស់ថៃមានចំនួនជាង ២៧០នាក់ បានជិះកង់ពីខេត្តចាន់បុរីប្រទេសថៃ ឆ្លងកាត់តាមច្រកអន្តរជាតិព្រំ តាមផ្លូវជាតិលេខ៥៧ ចូលមកក្នុងទឹកដីខេត្តប៉ៃលិន ដើម្បីស្វែងយល់ឲ្យបានកាន់ច្បាស់ថែមទៀត អំពីសក្ដានុពលវិស័យទេសចរណ៏វប្បធម៌ធម្មជាតិរបស់ខេត្តប៉ៃលិន។
លោក មន ធាន ប្រធានដឹកនាំក្បូនកីឡាជិះកង់ បានឲ្យដឹងថា ការធ្វើដំណើររបស់ កីឡាជិះកង់ទាំងអស់របស់ថៃមកដល់ទឹកដីខេត្តប៉ៃលិន គឺមានការស្វាគមន៏ររាក់ទាក់យ៉ាងកក់ក្ដៅ ពីសំណាក់អាជ្ញាធរដែនដី និងប្រជាពលនៅខេត្តប៉ៃលិន ហើយលោកមានការចាប់អារម្មណ៏ យ៉ាងខ្លាំងបានមើលឃើញខេត្តប៉ៃលិន មានតំបន់ទេសចរណ៏ ច្រើនកន្លែង សុទ្ធសឹងជាកន្លែងទាក់ទាញអ្នកទេសចរណ៏មកកំសាន្ត ពិសេសភ្នំយ៉ាត និង វត្តកោងកាង ជាតំបន់ទេសចរណ៏ប្រវត្តិសាស្រ្ត ដែលមានតាំងពីយូរមកហើយរបស់ខេត្តប៉ៃលិន។ ទន្ទឹមនឹងនេះ រូបលោកក៏ ដូចក្រុមកីឡាជិះកង់ទាំងអស់ មានការសប្បាយរីករាយយ៉ាងខ្លាំង បានមើលឃើញទិដ្ឋភាពខេត្តប៉ៃលិនស្អាត មានភ្នំព័ទ្ធជុំវិញ ហើយមានការរីកចំរើនគ្រប់យ៉ាង ។ ប្រជាពលរដ្ឋរស់នៅរកស៊ីចិញ្ចឹមជីវិត យ៉ាងសប្បាយរីករាយ ។ លោក ក៏បានថ្លែងអំណរអរគុណ ដល់អាជ្ញាធម៏ដែនដី និង សមត្ថកិច្ច ទាំងអស់ ដែលបានជួយបង្ករលក្ខណ:គ្រប់យ៉ាង ឲ្យក្រុមកីឡាជិះកង់ទាំងអស់់របស់លោក ធ្វើដំណើរទាំងទៅ ទាំងមក ប្រកបដោយសុវត្ថិភាព ។
[youtube id= “dY_BMZZP-a8”]