ក្រុងប៉ៃលិនប្រជុំសាមញ្ញលើកទី២១របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី២


​(29-01-2016) ប៉ៃលិន៖ ព្រឹក​ថ្ងៃ​ទី​២៩​ខែ​មករា​ឆ្នាំ​២០១៦​ នៅ​សាលា​ក្រុង​ប៉ៃលិន​មាន​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​២១​ របស់​ក្រុម​ប្រឹក្សា​ក្រុង​ប៉ៃលិន ​អាណត្តិ​ទី​២​របស់​ខ្លូន​ ដែល​កិច្ច​ប្រជុំ​នេះ​ស្ថិត​ក្រោម​វត្ត​មាន​ លោក ​តាន់​ សាវ៉ាត​ សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ប៉ៃលិន ​និង ​លោក​ ស៊ុន​ យី ​អភិ​បាល​ក្រុង​ប៉ៃលិន​ ។

​បន្ទាប់​ពី​អង្គ​ប្រជុំ​បាន​ដំណើរ​ការ​ពិភាក្សា​នឹង​អនុម័ត​លើ​ចំណុច​នីមួយៗ​តាមរ​បៀប​វីរៈ​រួច​មក ​សមា​ជិក​សមា​ជិកា​រនៃ​អង្គ​ប្រជុំ​បាន​លើក​យក​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​ ដែល​កើត​មាន​ឡើង​ក្នុង​ក្រុង​ប៉ៃលិន ​ដើម្បី​មក​ពិភាក្សា​នឹង​ស្នើរ​ដល់​គណៈ​អភិ​បាល​ក្រុង​ដើម្បី​រក​វិធាន​ការណ៍​ដោះ​ស្រាយ​ដូច​ជា​៖ ​បញ្ហា​សន្តិ​សុខ​នា​ពេល​បច្ចុប្បន្ន​មាន​ចន្លោះ​ប្រហោង​ច្រើន ​ល្បែង​ស៊ី​សង​ និង​ការ​ប្រើ​ប្រាស់​ និង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​តាម​មូល​ដ្ឋាន​នៅ​តែ​កើត​មាន​ឡើង ​ឡាន​ធំ​ដឹក​ពោត​ជន​ជាតិ​ថៃ​បើក​លឿន​មិន​ថា​ផ្លូវ​ជាតិ​ ឬ​ផ្លូវ​ទី​ប្រជុំ​ជន​ បញ្ហា​សមត្ថ​កិច្ច​យក​លុយ​ក្បាល​ឡាន​ដឹក​កសិ​ផល ​បញ្ហា​ការ​ចត​ឡាន​គ្មាន​សណ្តាប់​ធ្នាប់​នៅ​ម្តុំ​ផ្សារ​ប៉ាង​រលឹម​ និង​ការ​បង្ហូរ​ការ​សំណល់​ពាស​ពេញ​ថ្នល់​ដែល​ជា​ការ​បំពុល​បរិស្ថាន​ពី​យាន​ដ្ឋាន​ និង​ ភោជនីយ​ដ្ឋាន​មួយ​ចំនួន​  ។

​លោក​ ស៊ុន​ យី ​អភិ​បាល​ក្រុង​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថាៈ ​គណៈ​បញ្ជា​ការ​ឯក​ភាព​ក្រុង​រៀបចំ​ បង្កើត​លេខា​ធិការ​ដ្ឋាន​អចិ​ន្រ្តៃយ៍​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ទ្រទ្រង់​អសន្តិ​សុខ​សង្គម​ ការ​ពង្រឹង​របៀប​របប​ការ​ងារ​មន្រ្តី ​ការ​រៀប​ចំ​សណ្តាប់​ធ្នាប់​បរិស្ថាន​នៅ​តាម​ផ្សារ​និង​នៅ​តាម​មូល​ដ្ឋាន​ ។​លោក​បន្ត​ថាៈ​ចំ​ពោះ​ការ​អនុ​វត្ត​ចរាចរណ៍​ផ្លូវ​គោក​ សមត្ថ​កិច្ច​ក្រុង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទប់​ស្កាត់​និង​ផាក​វិន័យ​ដល់​រថយន្ត​ដឹក​សំពីង​សំពោង​ និង​ លើស​ល្បឿន​កំណត់​ដែល​បង្ក​អោយ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ប្រជា​ពល​រដ្ឋ។​ ទន្ទឹម​នេះ​សមត្ថ​កិច្ច​គ្រប់​ថ្នាក់​ក្នុង​ក្រុង​ត្រូវ​មាន​កិច្ច​សហ​ការ​ល្អ​ជា​មួយ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ និង​អាជ្ញា​ធរ​ភូមិ ​សង្កាត់​ អោយ​បាន​ជិត​ស្និទ្ធ​ដើម្បី​រួម​គ្នា​ទប់​ស្កាត់​អំពើ​ចោរ​កម្ម​កុំ​អោយ​កើត​មាន​ឡើង ​ដោយ​សមត្ថ​កិច្ច ​លោក​មេ​ភូមិ ​ចៅ​សង្កាត់​ ត្រូវ​គ្រប់​គ្រង​អ្នក​ចំណូល​ថ្មី​ដែល​ជា​អ្នក​ចំណាក​ស្រុក ​ឬ​កម្ម​ករ​ដក​ដំឡូង​ នៅ​តាម​សៃឡូ​នីមួយៗ​អោយ​ បាន​ច្បាស់​លាស់​ ដើម្បី​ងាយ​ស្រួល​គ្រប់​គ្រង​និង​ជៀស​វាង​អំពើ​ចោរ​កម្ម​ឆក់​ ប្លន់​ និង​បង្ក​អសន្តិ​សុខ​សង្គម​កើត​ឡើង​។ ​

​លោក​ តាន់ ​សាវ៉ាត​ បាន​កោត​សរសើរ​ដល់​ថ្នាក់​ដឹក​នាំ​មន្ត្រី​រាជ​ការ​ក្រុង​ប៉ៃលិន​ដែល​បាន​ខិត​ខំ​បំពេញ​ការ​ងារ​ទទួល​បាន​លទ្ធ​ផល​ល្អ​។​ លោក​បន្ត​ថាៈ​ដើម្បី​បំពេញ​ការ​ងារ​បំសេវា​ជូន​ប្រជា​ពល​រដ្ឋ​អោយ​បាន​កាន់​តែ​ល្អ​ថែម​ទៀត​ថ្នាក់​ដឹក​នាំ​មន្ត្រី​រាជ​ការ​ទាំង​អស់​ត្រូវ​អនុ​វត្ត​ការ​ងារ​ទទួល​ខុស​ត្រួវ​ទៅ​តាម​តួនាទី​របស់​ខ្លួន​ ជា​ពិសេស​ត្រូវ​ពង្រឹង​សាមគ្គី​ភាព​ឯក​ភាព​ផ្ទៃ​ក្នុង​ បន្ត​ជំរុញ​ការ​អនុ​វត្ត​គោល​នយោបាយ​ ភូមិ​ឃុំ​មាន​សុវត្ថិ​ភាព​អោយ​បាន​កាន់​តែ ​ប្រសើរ​ថែម​ទៀត​។​

cpp-29-01-2016-001 cpp-29-01-2016-002 cpp-29-01-2016-003 cpp-29-01-2016-004vv

[youtube id= “XqqysvjagAg”]