សាខាកាំកុងត្រូលខេត្តប៉ៃលិនត្រួតពិនិត្យនិងធ្វើតេស្តស្ករត្នោតក្រោយពីរកឃើញថានូវរាជធានីភ្នំពេញមានសារធាតុសូដ្យូមអ៊ីដ្រូសុលហ្វីត


​(28-01-2016) ប៉ៃលិន៖ ព្រឹក​ថ្ងៃ​ទី​២៨​ ខែ​មករា​ ឆ្នាំ​២០១៦​ សាខា​កាំ​កុង​ត្រូល​ខេត្ត​ប៉ៃលិន​ដឹក​នាំ​ដោយ​លោក​ប៊ុន​ សា​ម៉េត​ អនុ​សាខា​កាំ​កុង​ត្រូល ​និង​លោក​គិត​ សុវណ្ណា​ អនុ​សាខា​កាំ​កុង​ត្រូល​ សហ​ការ​ជា​មួយ​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត​ប៉ៃលិន​ បាន​ធ្វើ​ការ​ចុះ​ត្រួត​ពិនិត្យ​និង​ធ្វើ​តេស្ត​ទៅ​លើ​ស្ករ​ត្នោត​ដើម្បី​រក​សារធាតុ​ សូដ្យូម​អ៊ី​ដ្រូសុល​ហ្វីត​ ស្ថិត​នៅ​ផ្សារ​ប៉ាហ៊ី ​ខេត្ត​ប៉ៃលិន​។

​លោក​ ប៊ុន​ សា​ម៉េត​ អនុ​សាខា​កាំ​កុង​ត្រូល​ខេត្ត​ប៉ៃលិន​បាន​អោយ​ដឹក​ថា​៖​ដោយ​មាន​អនុ​វត្ត​តាម​បទ​បញ្ជា​របស់​ឯក​ឧត្តម​ប្រតិ​ភូ​រាជ​រដ្ឋា​ភិបាល​ទទួល​បន្ទុក​ជា​អគ្គ​នាយក​កាំ​កុង​ត្រូល​ ដូច្នោះ​ហើយ​សាខា​កាំ​កុង​ត្រូល​ខេត្ត​ប៉ៃលិន​បាន​ចុះ​ត្រួត​ពិនិត្យ​ជា​បន្ទាន់​ដើម្បី​រក​សារធាតុ​សូដ្យូម​អ៊ី​ដ្រូសុល​ហ្វីត​ដែល​ធ្វើ​ឲ្យ​ចំនី​អាហារ​មាន​ភាព​ស ​និង​មាន​ភាព​ស្រស់ ​បាន​យូរ​មិន​ឆាប់​ជាំ​ខ្មៅ ​បាត់​សោ​ភ័ណ្ឌ​ភាព​។លោក​បន្ត​ថា​៖​សាខា​កាំ​កុង​ត្រូល​ក៏​បាន​ធ្វើ​តេស្ត​ជា​បឋម​ទៅ​លើ​ផលិត​ផល​ស្ករ​ត្នោត​នៅ​តាម​តូប​ចែក​ចាយ​នីមួយៗ​នៅ​ផ្សារ​ប៉ាហ៊ី​  ដែល​ជា​លទ្ធ​ផល​រក​ឃើញ​ថា​មិន​មាន​សារ​ធាតុ​សូដ្យូម​អ៊ី​ដ្រូសុល​ហ្វីត​ទេ ​ លោក​បន្ត​ទៀត​ថា​៖សារ​ធាតុ​គីមី​នេះ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ហើយ​អាច​បណ្តាល​ឲ្យ​ពិបាក​ដក​ដង្ហើម​ សម្ពាធ​ឈាម​ចុះ​ទាប​ វិល​មុខ​ ឈឺ​ពោះ ​ក្អួត​ចង្អោរ​ និង​ រាគ​រូស ​សម្រាប់​អ្នក​ទាស់​ចំណី​អាហារ​ធ្ងន់​ធ្ងរ ​ឬ​ អ្នក​ជម្ងឺ​ដែល​មាន​រោគ​ហឺត​ វា​អាច​បណ្តាល​ឲ្យ​រន្ធត់​ញាប់​ញ័រ​ ភ្លឹក​បាត់​ស្មារតី​ និង​អាច​ស្លាប់​បាន​ផង​ដែរ​។​

​        លោក​ប៊ុន​ សាម៉េត​ អនុ​ប្រធាន​ក៏​បាន​ធ្វើ​ការ​ណែ​នាំ​ដល់​អ្នក​លក់​ និង​អ្នក​ទិញ​ត្រូវ​ដឹង​ពី​អត្ត​សញ្ញាណ​ ប្រភព​ អាស័យ​ដ្ឋាន​ របស់​អ្នក​ដែល​យក​មក​លក់​អោយ​ខ្លួន​ ឬ​វិក្កយ​ប័ត្រ​ទូទាត់​អោយ​បាន​ត្រឹម​ត្រូវ​ជា​ពត៌​មាន​ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​សមត្ថ​កិច្ច​កាំ​កុង​ត្រូល​ ចុះ​ស្រាវ​ជ្រាវ​ និង​តាម​ដាន​ ដើម្បី​មាន​វិធាន​ការ​ទៅ​តាម​ច្បាប់​ចំពោះ​អ្នក​លក់​ ឬ​អ្នក​ចែក​ចាយ​ផលិត​ផល​ដែល​មាន​សារ​ធាតុ​នេះ ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​សាខា​កាំ​កុង​ត្រូល​ខេត្ត​ប៉ៃលិន​ក៏​បាន​ត្រូត​ពិនិត្យ​មើល​ទំនិញ​ដែល​ខូច​គុណ​ភាព​ និង​ ហួស​សុពល​ភាព​ ដែល​បាន​ដក​ហូត​បាន​ ចាហ៊ួយ​ដូង​១៦០​កញ្ជប់​ កំទេច​មី​៩០០​កញ្ចប់​ មី​កញ្ចប់​១២​កញ្ចប់​ ទឹក​ក្រូច​កំប៉ុង​១២​កំប៉ុង​ តែ​អូ​អិល​ឈីស​០៥​ដប​ និង​ទឹក​ក្រូច​ដប​១២​ដប​  ហើយ​ទំនិញ​ទាំង​នោះ​យក​ទៅរ​ក្សា​ទុក​នៅ​សាខា​កាំ​កុង​ត្រូល​ខេត្ត​ប៉ៃលិន​ដើម្បី​ធ្វើ​ការ​កំទេច​ចោល​ទៅ​តាម​និតិ​វិធី​ច្បាប់​ផង​ដែរ​។​

cpp-28-01-2016-007 cpp-28-01-2016-008 cpp-28-01-2016-009 cpp-28-01-2016-012 cpp-28-01-2016-011 cpp-28-01-2016-010vv

[youtube id= “iNHmatYKSwY”]