(27-01-2016) ប៉ៃលិន៖ ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ នៅសាលាខេត្តប៉ៃលិនមានកិច្ចប្រជុំផ្សព្វផ្សាយ ជម្រុញការអនុវត្តការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរគំរូថ្មីជំហានទី៣ ដល់មន្រ្តី នគរបាល មេភូមិ ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រោមអធីបតីភាព ឯកឧត្តម ធូ ភា អភិបាលរងខេត្តប៉ៃលិន ឯកឧត្តម គុយ ណារ៉ាត សមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន លោកឧត្តមសេនីយ៏ត្រីជា ចាន់ឌិន ស្នងការខេត្តប៉ៃលិន។
លោកវរៈសេនីយ៏ឯក ហ៊ឹម គឿន នាយកការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរបានអោយដឹងថាៈនៅខេត្តប៉ៃលិនចំនួនប្រជាពលរដ្ឋត្រូវ ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសរុប៤៨ ៨១១នាក់ ផ្តល់បាន៣២១៧៧នាក់ ត្រូវផ្តល់បន្ត១៦៦៣៤នាក់។ ប្រមូលទិន្ន័យផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ៣២១៧៧នាក់ និងបានបញ្ជូនទិន្ន័យទៅនាយកដ្ឋានចំនួន៣២១៧៧នាក់ ព្រមទាំងបានចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋប្រើប្រាស់ចំនួន២៥៩៧១នាក់ ក្នុងនោះក្រុងប៉ៃលិនបានប្រមូលទិន្ន័យផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១៨១១១នាក់ និងបានបញ្ជូនទិន្ន័យទៅនាយកដ្ឋានចំនួន១៨ ១១១នាក់ ព្រមទាំងបានចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋប្រើប្រាស់ចំនួន១៥១៦៩នាក់។ ស្រុកសាលាក្រៅបានប្រមូលទិន្ន័យផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១៤ ០៦៦នាក់ និងបានបញ្ជូនទិន្ន័យទៅនាយកដ្ឋានចំនួន១៤០៦៦នាក់ព្រមទាំងបានចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋប្រើប្រាស់ចំនួន១០៨០២នាក់។
លោកឧត្តមសេនីយ៏ត្រី ជាចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិនបានណែនាំដល់មន្ត្រីនគរបាលខេត្ត និងលោកមេភូមិ ក្រុមប្រឹក្សាឃុំសង្កាត់ ស្មៀន ឃុំសង្កាត់ទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងសហការគ្នាចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋអោយបានគ្រប់ៗគ្នា ព្រោះថាអត្តសញ្ញាណប័ណ្ណមានសារៈសំខាន់ណាស់សំរាប់ប្រើប្រាស់ផ្ទាល់ខ្លូននិងគ្រួសារជាពិសេសសំរាប់យកទៅចុះឈ្មោះបោះឆ្នោតនិងបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នៅពេលខាងមុខ។
ឯកឧត្តម ធូ ភា អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៏ថា៖កិច្ចប្រជុំផ្សព្វផ្សាយជម្រុញការអនុវត្តការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរគំរូថ្មីជំហ៊ានទី៣នេះមានគោលបំណងអោយមន្ត្រីនគរបាលផ្តល់អត្តសញ្ញាណប័ណ្ណ និងលោកមេភូមិ ក្រុមប្រឹក្សាឃុំសង្កាត់ ស្មៀនឃុំ សង្កាត់ បន្តសហការគ្នាអោយកាន់តែជិតស្និទ្ធថែមទៀតដើម្បីអនុវត្តការងារនេះអោយលឿន ។ទន្ទឹមនេះអាជ្ញាធរភូមិ ឃុំសង្កាត់ ត្រូវធ្វើការផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋអោយបានយល់កាន់ច្បាស់ពីសារៈសំខាន់នៃអត្តសញ្ញាណប័ណ្ណ និងជួយជំរុញដល់ប្រជាពលរដ្ឋអោយពួកគាត់ធ្វើឯកសារពាក់ព័ន្ធនានាបញ្ជាក់ពីអត្តសញ្ញាណផ្ទាល់ខ្លួនអោយត្រឹមត្រូវ ច្បាស់លាស់ដើម្បីងាយស្រួលដល់មន្ត្រីនគរបាល ធ្វើអត្តសញ្ញាណប័ណ្ណបានលឿននិងឆាប់រហ័ស។ ដូច្នោះមន្រ្តីនគរបាល លោកមេភូមិ លោកមេឃុំ ចៅសង្កាត់ត្រូវរៀបចំយុទ្ធសាស្រ្តការងារទៅតាមនិតិវិធីច្បាប់របស់រដ្ឋាភិបាលកំណត់មកអនុវត្តជាក់ស្តែងអោយ មានប្រសិទ្ធិភាព។
[youtube id= “A0NK_NKJVgQ”]