(25-01-2015) ប៉ៃលិន៖ នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៦ លោក ស៊ុន យី ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងប៉ៃលិននិងក្រុមការងារបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកា៣០ម៉ឺនរៀលទៅឧបត្ថម្ភដល់ លោក ដាម ផេន សមាជិកក្រុមប្រឹក្សាសង្កាត់ប៉ៃលិន ដែលមានជម្ងឺ កំពុងសម្រាកនៅព្យាបាលនៅគេហដ្ឋានស្ថិតនៅ ភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
បើតាមភរិយារបស់លោក ដាម ផេន បានអោយដឹងថាៈស្វាមីរបស់គាត់មានជម្ងឺរ៉ាំរៃ ហើយធ្លាប់បានបញ្ជូនទៅព្យាបាលនៅប្រទេសជិតខាងជាច្រើនលើកមកហើយដោយត្រូវចំណាយថវិកាអស់ជាច្រើន តែហាក់បីគ្មានភាពធូរស្រាលសោះ ។ដោយសារជម្ងឺស្វាមីគាត់មានសភាពធ្ងន់ធ្ងរ ព្យាបាលនៅមន្ទីរពេទ្យអស់លទ្ធភាពផងនោះ ទើបក្រុមគ្រួសារសំរេចយកមកសម្រាកព្យាបាលនៅគេហដ្ឋានវិញ។
លោក ស៊ុន យី បានមានប្រសាសន៍ពាំនាំបណ្តាំផ្តាំផ្ញើរសាកសួរសុខទុក្ខ និងចូលរួមរលែកទុក្ខលំបាក ពីសំណាក់ ឯកឧត្តម កើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ដែលកន្លងមកឯកឧត្តមតែងតែបានគិតគួរពីសុខទុក្ខប្រជាពលរដ្ឋនិងមន្ត្រីរាជការដែលរងទុកលំបាកជាបន្តបន្ទាប់ ។ ជាក់ស្តែងពេលនេះបានទទួលដំណឹងថា លោក ដាម ផេន សមាជិកក្រុមប្រឹក្សាសង្កាត់មានជម្ងឺ ឯកឧត្តមបានចាត់អោយក្រុមការងារចុះសាកសួរសុខទុក្ខនិងនាំយកថវិកាដើម្បីចូលរួមរំលែកទុក្ខលំបាកនិងការចំណាយរបស់ក្រុមគ្រួសារ។ លោក ស៊ុន យី បានបន្តថា សូមកុំអស់សង្ឃឹមត្រូវខិតខំបន្តថែរក្សាព្យាបាលជម្ងឺតទៅទៀតដើម្បីឲ្យបានជាសះស្បើយ។
[youtube id= “TLY9XHj0vJo”]