ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៣៦ នៃទិវាជ័យជំនះ ៧មករា (៧ មករា ១៩៧៩-០៧ មករា ២០១៥)


(07-01-2015) ប៉ៃលិន៖ នៅ​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន​នា​ព្រឹក​ថ្ងៃ​ទី៧ ខែ​មករា ​ឆ្នាំ ​២០១៥​នេះ​បាន​រៀប​ចំ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍ ​លើក​ទី​៣៦ ​នៃ​ទិវា​ជ័យ​ជំនះ​ ៧​មករា​ (៧ ​មករា​ ​១៩៧៩​-​០៧ ​មករា ​២០១៥) ​ដែល​ជា​ថ្ងៃ​កំណើត​ទី​២​ របស់​ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​ពិធី​នេះ​ស្ថិត​ក្រោម​អធិបតីភាព​ ឯកឧត្តម​ អ៊ី ​ ឈាន ​សមាជិក​គណកម្មាធិការ​កណ្តាល ​និង​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ខេត្ត​ប៉ៃលិន​  ឯកឧត្តម​ កើត ​សុធា​ ប្រធាន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន​ និង​ ឯកឧត្តម​ ឡី ​ចាន់ឆាយ​ អនុ​ប្រធាន​គណបក្ស​ខេត្ត ​ព្រម​ទាំង​មាន​ការ​អញ្ជើញ ​ចូល​រួម​ពី​សំណាក់​ឯកឧត្តម​ លោក​ជំទាវ ​ជា​អ្នក​តំណាង​រាស្ត្រ​ខេត្ត​ សមាជិក​ព្រឹទ្ធ​សភា​និង​ថ្នាក់​ដឹក​នាំ​ខេត្ត ​មន្រ្តី​រា​ជ​ការ​ជុំ​វិញ​ខេត្ត​ កង​កម្លាំង​ប្រដាប់​អាវុធ​ លោក​គ្រូ ​អ្នក​គ្រូ ​សិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ ​ជា​ច្រើន​នាក់ ។

ឯកឧត្តម​ កើត ​សុធា​ បាន​អាន​សារ​លិខិត​របស់​ សម្តេច​អគ្គមហា​ធម្មពោធិសាល​ ជា ​ស៊ីម ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​  ការ​រំលឹក​ខួប​នូវ ​ថ្ងៃ​កំណើត​ទី​២ ​នៃ​ការ​រស់​រាន​មាន​ជីវិត ​របស់​ប្រជា ពល​រដ្ឋ​ខ្មែរ​នេះ ​គឺ​ដើម្បី​រំលឹក​ដល់ ​ប្រជាពលរដ្ឋ​ ពិសេស​ ស្រទាប់​យុវជន​ ឲ្យ​យល់​ច្បាស់​ចង​ចាំ​ជានិច្ច ​និង ​ដឹង​គុណ​ជា​និច្ច​នៃ​ថ្ងៃ​៧  ​មករា​១៩៧៩​ និង​ស្នា​ដៃ​ធំៗ ​ជា​ប្រវត្តិសាស្ត្រ​ ដែល​គណបក្ស ​ប្រជាជន​កម្ពុជា ​ សម្រេច​ជូន​ជាតិ ​និង​មាតុ​ភូមិ​តាំង​ពី ​ដំណាក់​កាល​សង្គ្រោះ​ជាតិ ​រហូត​មក​ដល់​បច្ចុប្បន្ន ​និង​ប្ដេជ្ញា​ការ​ពារ ​មិន​ឲ្យ​មាន​របប​នេះ​វិល​មក​ជា​លើក​ទី២​ឡើយ។​រយះ​ពេល​៣៦​ឆ្នាំ​នេះ​ផ្តើម​ពី​ជ័យ​ជំនេះ​៧​មករា ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​បាន​ផ្លាស់​ប្តូរ​យ៉ាង​ធំ​ធេង​ដែល​មិន​អាច​នឹក​ស្មាន​ដល់ ​គឺ​ពី​ទឹក​ដី​មួយ​ដែល​នៅ​សេស​សល់​តែ​គំនរ​ផេះផង់​ស្លាក​ស្នាម​នៃ​សង្គ្រាម​និង​អំពើ​ប្រល័យ​ពូជ​សាសន៍ ​បាន​ប្រែ​ក្លាយ​ទឹក​ដី​កំពុង​មាន​ការ​អភិវឌ្ឍន៍​មាន​ការ​រីក​ចំរើន​លើ​គ្រប់​វិស័យ។

​បន្ទាប់​ពី​តំណាង​អង្គ​មិទ្ទិញ​បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​និង​នៅ​តែ​បន្ត​គាំទ្រ​ទិវា​ថ្ងៃ​៧​មករា​ដែល​ជា​កំណើត​ទី២រ​បស់​ប្រជាជន​កម្ពុជា​រួច​មក  ​ឯកឧត្តម​ អ៊ី ​ឈាន ​បាន​មាន​ប្រសាសន៍​រំលឹក​ឡើង​វិញ​ពី ​សោកនាដកម្ម​ ក្នុង​របប​៣​ឆ្នាំ ​៨ខែ​និង​២០​ដែល​ប្រជាជន​កម្ពុជា​ ទទួល​រង​នូវ​ទុក្ខ​វេទនា ​រស់​នៅ​ក្នុង​គុក ​ឥត​ជញ្ជាំង ​ដោយ ​ពួក​ប៉ុល​ពត ​បាន ​បង្ខិត​បង្ខំ​ប្រជាជន​ ឲ្យ​ធ្វើ​ការ​លើស​កម្លាំង​ហូប​ចុក​ មិន​គ្រប់​គ្រាន់ ​និង​បិទ​សិទ្ធ​សេរីភាព ​គ្រប់​បែប​យ៉ាង​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ពួក​វា​បាន​កាប់​សម្លាប់​ និង​ធ្វើ​ទារុណកម្ម ​លើ​ប្រជាជន​ឯង​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ​បំផុត។​ឯកឧត្តម​បន្ត​ទៀត​ថា​ «​រហូត​ដល់​ថ្ងៃ​រំដោះ​៧​មករា​១៩៧៩​របប​ដ៏​យង់ឃ្នង​នេះ ​ត្រូវ​បាន​ផ្ដួល​រំលំ ​ដោយ​សារ ​កម្លាំង​ មហាសាមគ្គី​ របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​។​ គុណ​បំណាច់ ​ដ៏​ធំ​ធេង​នេះ ​ប្រជាជន ​កម្ពុជា ​ចង​ចាំ​ជានិច្ច ​និង​មិន​អាច​បំភ្លេច​បាន​ឡើយ»។

ឯកឧត្តម​ បាន​ណែ​នាំ​ដល់​ថ្នាក់​ដឹកនាំ​ មន្ដ្រី​និង​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ​រំលឹក​នូវ​ការ​ដឹង​គុណ​ផង​ដែរ ​ដល់​វីរៈជន ​ស្នេហា​ជាតិ ​គ្រប់​ទិសទី​ ដែល​បាន​ពលី ​ជីវិត​រំដោះ​ប្រជាជាតិ​ ឲ្យ​បាន​រួច​ផុត​ពី​របប​ដ៏​យង់​ខ្នង​នេះ​ ហើយ​តទៅ​ យើង​ត្រូវ​ខិតខំ​ បំពេញ​ការងារ​ ទៅ​តាម​តួនាទី​រៀងៗ​ខ្លួន ​ដើម្បី​បម្រើ ​សំណូមពរ ​និង​ សេចក្ដី​ត្រូវ ការ​ជូន ​ប្រជាពលរដ្ឋ​ រួម​សាមគ្គី​គ្នា​ ការពារ​សមិទ្ធផល​ទាំងឡាយ​ ឲ្យ​បាន​ស្ថិត​ស្ថេរ​គង់វង្ស ​និង ស្មារតី​៧ ​មករា​ឲ្យ​ស្ថិត​នៅ​ជា​អមត។ ឯកឧត្តម​ បាន​លើក​ឡើថា​ ជន​ទាំង​ឡាយ​ណា​ដែល ​ដែល​មិន​ទទួល​ស្គាល់​ថ្ងៃ​៧​មករា​នោះ ​គឺជា​អ្នក​ក្បត់​ខ្លួន​ឯង​ ហើយ​ មិន​ទទួល​ស្គាល់​ សច្ចះធម៌​ប្រវត្តិ​សាស្រ្ត។

តមក​ថ្ងៃ​ដដែល​ឯកឧត្តម ​អ៊ី​ ឈាន​ ឯកឧត្តម ​កើត ​សុធា ​ឯកឧត្តម ​ឡី ​ចាន់ ឆាយ​ លោក​ជំទាវ​ បាន​ស្រីមុំ ​បានអញ្ជើញ​ចុះ​សាក​សួរ​សុខ​ទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​សំរាក​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តប៉ៃលិន​ព្រម​ទាំង​បាន​ចែក​អំណោយ​ដល់​អ្នក​ជម្ងឺ​ផង​ដែរ។

07-01-2015-001 07-01-2015-002 07-01-2015-003 07-01-2015-004 07-01-2015-005

[youtube id= “32sk1FxWxJw”]